ព័ត៌មានអន្ដរជាតិ
អ្នកជំនាញ ចិន បញ្ជាក់ប្រាប់ពីអត្ថន័យនៃជំនួបកំពូល ស៊ី-ពូទីន
អ្នកជំនាញចិនស្ដីពីគោលនយោបាយការបរទេសរបស់ទីក្រុងប៉េកាំងបានលើកឡើងថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ២ ថ្ងៃរបស់លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ទៅកាន់ប្រទេសចិនកាលពីពេលថ្មីៗនេះ គឺបង្កប់អត្ថន័យនៃគំរូដល់ការជឿទុកចិត្តគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ ។
លោក Wang Yiwei សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Renmin នៃប្រទេសចិនបានប្រាប់ទូរទស្សន៍ជាតិជប៉ុន NHK នៅក្នុងបទសម្ភាសន៍តាមអនឡាញកាលពីថ្ងៃទី១៧ ខែឧសភាថា ក្រោយការឈ្នះឆ្នោតដូចៗគ្នា មេដឹកនាំចិន និងរុស្ស៊ីតែងតែទៅលេងប្រទេសជាមហាមិត្តមុនគេ មុនពេលធ្វើដំណើរទៅកាន់ប្រទេសណាមួយផ្សេងទៀតនៅលើពិភពលោក ។
លោកសាស្ត្រាចារ្យមើលឃើញថា ជំនួបរវាងលោក ពូទីន និងលោកប្រធានាធិបតីចិន ស៊ី ជីនពីង នៅក្នុងទីក្រុងប៉េកាំង គឺជាបង្កប់អត្ថន័យនូវការផ្ដល់ទំនុកចិត្តគ្នាទៅវិញទៅមកកម្រិតខ្ពស់ និងជាយុទ្ធសាស្ត្ររវាងប្រជាជាតិទាំងពីរ ជាពិសេសនេះតំណាងឲ្យគំរូថ្មីសម្រាប់ទំនាក់ទំនងរវាងមហាអំណាចធំៗ ។
ទន្ទឹមនោះ លោក Wang ក៏បានលើកឡើងអំពីការចោទប្រកាន់របស់សហរដ្ឋអាមេរិកផងដែរដែលថា ប្រទេសចិនបាននិងកំពុងផ្គត់ផ្គង់សម្ភារៈដែលអាចផលិតសព្វាវុធដល់ប្រទេសរុស្ស៊ី ។ លោកសាស្ត្រាចារ្យបញ្ជាក់ថា ការចោទប្រកាន់នេះគឺជាការរើសអើងមិនរើសមុខ ចាប់តាំងពីចិន និងរុស្ស៊ីភ្ជាប់បណ្ដាញពាណិជ្ជកម្មធម្មតាឡើងវិញ ក្រោយប្រតិបត្តិការសឹករបស់ទីក្រុងមូស្គូនៅអ៊ុយក្រែន ។
លោក Wang បាននិយាយថា ប្រទេសចិនបានរក្សាជំហរយ៉ាងតឹងរ៉ឹងចំពោះការនាំចេញអាវុធ ហើយថា រុស្ស៊ីកំពុងបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសចិន ដោយសារតែការដាក់ទណ្ឌកម្មរបស់លោកខាងលិច ។ កិច្ចប្រជុំកំពូល ស៊ី-ពូទីន ក៏ជាការកំណត់ទំនាក់ទំនង ចិន-អាមេរិក ផងដែរ ចាប់តាំងពីទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោនកំពុងធ្វើការដើម្បីរក្សាស្ថិរភាពទំនាក់ទំនងតាមរយៈការចរចាទ្វេភាគី ។

សហរដ្ឋអាមេរិកហាក់មិនពេញចិត្តឡើយចំពោះជំនួបរវាងលោក ពូទីន និងលោក ស៊ី កាលពីពេលថ្មីៗនេះ ជាក់ស្ដែងមុនជំនួបកំពូលនេះកើតមានឡើង រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ក៏បានហោះទៅចិនផងដែរ ដើម្បីបង្ហាញពីក្ដីកង្វល់អំពីការគាំទ្ររបស់ចិនដល់យោធារុស្ស៊ី ប៉ុន្តែដំណើរទស្សនកិច្ចកាលណោះមិនអាចរាំងស្ទះលើទំនាក់ទំនងយ៉ាងស្អិតរមួតរបស់មេដឹកនាំទាំងពីរបានឡើយ ។
គួរបញ្ជាក់ថា លោក ពូទីន បានអញ្ជើញហោះត្រលប់ទៅកាន់ប្រទេសរុស្ស៊ីវិញហើយ ក្រោយបំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់ប្រទេសចិនរយៈពេល ២ ថ្ងៃ ពោលពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែឧសភា ខណៈក្នុងជំនួបកំពូលនោះទៀតសោត មេដឹកនាំទាំងពីរបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយប្រកាសបើកសករាជថ្មីប្រឆាំងអាមេរិកលើបញ្ហាសន្តិសុខជាច្រើន និងទស្សនៈរួមស្តីពីកោះតៃវ៉ាន់ និងអ៊ុយក្រែន ព្រមទាំងកូរ៉េខាងជើង និងកិច្ចសហប្រតិបត្តិការលើបច្ចេកវិទ្យានុយក្លេអ៊ែរសន្តិភាពថ្មី និងបញ្ហាហិរញ្ញវត្ថុផងដែរ ៕
ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ លោក ពូទីន ប្រកាសក្តែងៗប្រាប់គេឯង អំពីផែនការនៅ Kharkov

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
នយោបាយ៩ ម៉ោង ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»