Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមប្រឹក្សា​មាស​ពិភពលោក ថា មាស​ឥលូវ​កាន់​តែ​ពិបាក​រក​ខ្លាំង

បានផុស

នៅ

ការ​ជីក​យក​រ៉ែ​មាស​ថ្មី កាន់​តែ​មានភាព​​លំបាក​​ឡើងៗ​ពី​១​ឆ្នាំ​ទៅ​១​ឆ្នាំ ដោយហេតុ​ថា ទីតាំង​​​ដែល​រុករក​បច្ចុប្បន្ន​​​ទាំង​អស់​​នៅ​សល់​មាស​​​មិន​ច្រើន​​​នោះ​​ឡើយ។ នេះ​​​បើ​យោង​តាម​ការ​លើក​ឡើង​របស់​ក្រុម​ប្រឹក្សា​​មាស​ពិភពលោក World Gold Council ហៅ​កាត់​​ថា WGC។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក John Reade ប្រធាន​ផ្នែក​យុទ្ធសាស្ត្រ​ទីផ្សារ​​របស់ WGC បាន​អះអាង​​ថា កំណើន​នៃ​ការ​រុក​រក​​មាស មិន​សូវ​ជា​​កើន​ឡើង​ច្រើន​ប៉ុន្មាន​ទេ នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១៨​កន្លង​មក។ នៅ​ក្នុង​ឆ្នាំ​២០២៣ កំណើន​​នៃ​ការ​រុក​រក​មាស មាន​ត្រឹម ០,៥% ប៉ុណ្ណោះ។ ចំណែក​ឯ​ឆ្នាំ​​២០២២ មាន​កំណើន ១,៣៥% ហើយ​ក្នុង​ឆ្នាំ​២០២១ មាន ២,៧%។ ដោយ​ឡែក នៅ​ក្នុង​​ឆ្នាំ​២០២០ ការ​រក​មាស​មាន​​ការ​ធ្លាក់​ចុះ​ចំនួន ១% ដែល​ជា​ការ​ធ្លាក់​ចុះ​លើក​ដំបូង​មិន​ធ្លាប់​មាន​​ក្នុង​រយៈពេល​១​ទសវត្ស​ចុង​ក្រោយ។

លោក Reade ថា ចន្លោះ​ឆ្នាំ​២០០៨ ដល់​ឆ្នាំ​២០១៨ គឺ​ជា​រយៈពេល​ដែល​គេ​ឃើញ​​ថា មាស​មាន​កំណើន​​នៃ​ការ​រុក​រក​​បាន​ក្នុង​ចំនួន​ច្រើន​​​ខ្លាំង ហើយ​មាន​អត្រា​​កំណើន​កើន​ឡើង​ជាប់ៗ​គ្នា​ល្អ។

WGC បាន​បញ្ជាក់​ថា ចំពោះ​ការ​រុក​រក​ទីតាំង​ថ្មី​សម្រាប់​រ៉ែ​មាស មិន​មាន​ភាព​ងាយ​ស្រួល​​ទាល់​តែ​សោះ ខណៈ​​ទីតាំង​បច្ចុប្បន្ន​នៅ​សល់​មាស​ក្នុង​ចំនួន​តិច​​ស្ដួចស្ដើង​ប៉ុណ្ណោះ។ មួយ​វិញ​ទៀត ក្នុង​១​ទីតាំង​រ៉ែ​មាស ក៏​ចំណាយ​ពេល​ហោច​ណាស់​ ១០​ ទៅ ២០​ឆ្នាំ ​ទម្រាំ​​អាច​​ជីក​យក​រ៉ែ​មាស​​ចូល​ក្នុង​ផលិតកម្ម​បាន ព្រោះ​ឧស្សាហកម្ម​ប្រភេទ​នេះ​ទាមទារ​ឲ្យ​មាន​ដើម​ទុន​ច្រើន ព្រម​ទាំង​​ការ​អភិវឌ្ឍ​ និង​រុករក​យ៉ាង​ល្អិត​ល្អន់។

សូម​បញ្ជាក់​ថា គិត​មក​​ទល់​នឹង​បច្ចុប្បន្ន រ៉ែ​​មាស​ប្រមាណ ១៨៧ ០០០​តោន​ ត្រូវ​បាន​ជីក ហើយ​ភាគ​ច្រើន​​មាន​ប្រភព​នៅ​ក្នុង​ប្រទេស​ចិន អាហ្វ្រិក​ខាង​ត្បូង និង​អូស្ត្រាលី។ សម្រាប់​មាស​ដែល​នៅ​សល់​ក្រោម​ដី មាន​ប្រមាណ​ខ្ទង់ ៥៧ ០០០​តោន​ទៀត។ នេះ​បើ​យោង​​តាម​​របាយការណ៍​​ទីភ្នាក់ងារ​ស្ទង់​មតិ​ភូមិ​សាស្ត្រ​សហរដ្ឋ​អាមេរិក USGS៕

ដោយ៖ ឈាង​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម