ព័ត៌មានអន្ដរជាតិ
លោក ស៊ី ជីនពីង ថា អាមេរិកចង់ឲ្យចិនវាយប្រហារតៃវ៉ាន់
ប្រធានាធិបតីចិន បានប្រាប់ប្រធានសហភាពអឺរ៉ុប លោកស្រី Ursula von der Leyen ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីតោន បានព្យាយាមទាញឲ្យចិនធ្លាក់ចូលទៅក្នុងភ្លើងសង្គ្រាមជាមួយកោះតៃវ៉ាន់។ នេះបើយោងតាមការបង្ហើបឲ្យដឹងពីប្រភពមន្ត្រីចិន ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន Financial Times កាលពីថ្ងៃ១៦ ខែមិថុនា ឆ្នាំ២០២៤។

Financial Times បានផ្សាយថា ការព្រមានរបស់លោក ស៊ី ជីនពីង ធ្វើឡើងចំពោះក្រុមមន្ត្រីចិនឲ្យប្រុងប្រយ័ត្នពីកលល្បិចរបស់សហរដ្ឋអាមេរិក។ មេដឹកនាំចិន ក៏បានលើកឡើងរឿងនេះនៅក្នុងជំនួបជាមួយលោកស្រី Ursula von der Leyen ផងដែរកាលពីខែមេសា ឆ្នាំ២០២៣កន្លងទៅ។
សារព័ត៌មាន Financial Times បានបញ្ជាក់ថា ប្រសាសន៍របស់លោក ស៊ី ជីនពីង ទៅកាន់លោកស្រី Leyer គឺជារឿងមិនធ្លាប់មាននោះទេនាពេលកន្លងទៅ ដែលចិនធ្លាប់លើកយកបញ្ហាផ្ទៃក្នុងទៅប្រាប់មេដឹកនាំបរទេសយ៉ាងដូច្នេះ។
លោក ស៊ី ជីនពីង ថា អាមេរិកកំពុងបោកបញ្ឆោតឲ្យចិនឈ្លានពានតៃវ៉ាន់ តែលោកមិនចាញ់បោកការញុះញង់នេះឡើយ។ លោក បន្តថា អាមេរិកយកតៃវ៉ាន់ជានុយ ព្រោះដែនកោះនេះគឺជាបញ្ហាស្នូលនៃទំនាក់ទំនងយ៉ាងល្អក់កកររវាងចិន និងអាមេរិក។
រដ្ឋាភិបាលចិន ធ្លាប់បានអះអាងថា ការបង្ករឿងរបស់អាមេរិក ធ្វើឡើងតាមរយៈការផ្គត់ផ្គង់អាវុធទៅឲ្យតៃវ៉ាន់ និងប្រើប្រាស់យុទ្ធសាស្ត្រល្បួងឲ្យចិនប្រឈមមុខផ្នែកយោធាជាមួយតៃវ៉ាន់។
លោក ស៊ី ជីនពីង បានប្រាប់ទៀតថា ជម្លោះជាមួយអាមេរិក នឹងធ្វើឲ្យខូចខាតដល់កិច្ចប្រឹងប្រែងសម្រេចឲ្យបាននូវជោគជ័យរបស់ចិន ក្នុងផែនការទទួលបានយុវកម្មជាតិដ៏អស្ចារ្យ នៅត្រឹមឆ្នាំ២០៤៩ខាងមុខ។
សូមបញ្ជាក់ថា ការលាតត្រដាងរបស់ចិនលើកនេះ ធ្វើឡើងខណៈភាពតានតឹងកំពុងកើនកម្ដៅខ្លាំងនៅតំបន់ច្រកសមុទ្រតៃវ៉ាន់។ ក្រោយថ្ងៃស្បថចូលឡើងកាន់តំណែងជាប្រធានាធិបតីតៃវ៉ាន់របស់លោក Lai Ching-te, ចិនបានធ្វើសមយុទ្ធប្រឆាំងទ្រង់ទ្រាយធំ ហើយប្រកាសចាត់ទុកលោក Lai គឺជាជនផ្ដាច់ខ្លួននិយមដ៏មានគ្រោះថ្នាក់មួយរូបសម្រាប់រដ្ឋាភិបាលក្រុងប៉េកាំង។
អាមេរិក ក្រោមច្បាប់ទំនាក់ទំនងជាមួយតៃវ៉ាន់ បានប្រកាសផ្ដល់ជំនួយផ្នែកការពារជាតិឲ្យដែនកោះមួយនេះ។ យ៉ាងណាមិញ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានសង្កត់ធ្ងន់ថា អាមេរិកមិនគាំទ្រឯករាជ្យភាពរបស់តៃវ៉ាន់ទេ និងប្រឆាំងការផ្លាស់ប្ដូរដោយឯកតោភាគីចំពោះស្ថានភាពបច្ចុប្បន្ន៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


