UN ជំរុញឲ្យមានការដាក់ទណ្ឌកម្មអាវុធជាសកលលើប្រទេសមីយ៉ាន់ម៉ា
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

UN ជំរុញឲ្យមានការដាក់ទណ្ឌកម្មអាវុធជាសកលលើប្រទេសមីយ៉ាន់ម៉ា

Published

on

អ្នកជំនាញសិទ្ធិមនុស្សជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ (UN) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ដោយបង្ហាញការព្រួយបារម្ភចំពោះការបង្ក្រាបដ៏ឃោរឃៅនៃបាតុកម្មប្រឆាំងរដ្ឋប្រហារថា ក្រុមប្រឹក្សាសន្តិសុខ UN គួរតែដាក់ “ទណ្ឌកម្មអាវុធជាសកល” និងដាក់ទណ្ឌកម្មប្រឆាំងយោធាមីយ៉ាន់ម៉ា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងរបាយការណ៍ថ្មីៗនេះលោក Thomas Andrews អ្នករាយការណ៍ពិសេសរបស់ UN ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ាបានអំពាវនាវឲ្យសហគមន៍អន្តរជាតិធ្វើសកម្មភាពជាបន្ទាន់ និងដាច់ខាតដើម្បីគាំទ្រដល់អ្នកដែលទាមទារឲ្យមានលទ្ធិប្រជាធិបតេយ្យឡើងវិញនៅក្នុងប្រទេស ។

លោកបាននិយាយថា “ក្រុមប្រឹក្សាសន្តិសុខ UN គួរតែដាក់ទណ្ឌកម្មអាវុធជាសកល និងដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាគោលដៅប្រឆាំងនឹងយោធាមីយ៉ាន់ម៉ា និងប្រភពចំណូលេរបស់ប្រទេសនេះ” ។

របាយការណ៍នេះបាននិយាយថា វាក៏គួរតែបញ្ជូនស្ថានភាពនៅក្នុងប្រទេសទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិដើម្បីស៊ើបអង្កេត និងកាត់ទោសឧក្រិដ្ឋកម្មដ៏ឃោរឃៅដែលបានកើតឡើងរួមមានឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ។

អ្នកជំនាញបាននិយាយថា ក្នុងពេលជាមួយគ្នានេះអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិត្រូវតែបដិសេធការទទួលស្គាល់របបយោធាជារដ្ឋាភិបាលស្របច្បាប់របស់ប្រទេស ។

លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ខ្ញុំសូមជំរុញឲ្យសមាជិកនៃក្រុមប្រឹក្សាសន្តិសុខពិចារណាអំពីភាពសាហាវព្រៃផ្សៃដែលយើងកំពុងធ្វើជាសាក្សីនៅក្នុងប្រទេសមីយ៉ាន់ម៉ា” ។

ប្រទេសមីយ៉ាន់ម៉ាមានភាពច្របូកច្របល់ចាប់តាំងពីយោធាបានដណ្តើមអំណាចនៅថ្ងៃទី ១ ខែកុម្ភៈដោយបញ្ចប់លទ្ធិប្រជាធិបតេយ្យ និងបង្កឲ្យមានការបះបោរទ្រង់ទ្រាយធំប្រឆាំងយោធា ។ ថ្ងៃពុធគឺជាថ្ងៃបង្ហូរឈាមបំផុត ខណៈដែលអង្គការសហប្រជាជាតិបាននិយាយថា យ៉ាងហោចណាស់មនុស្ស ៣៨ នាក់បានស្លាប់ បន្ទាប់ពីកងកម្លាំងសន្តិសុខបានបាញ់ទៅលើហ្វូងបាតុករ ។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគ្រោងនឹងពិភាក្សាអំពីវិបត្តិនៅថ្ងៃសុក្រនេះ នៅពេលដែលសម្ពាធអន្តរជាតិកាន់តែកើនឡើង ។ មហាអំណាចលោកខាងលិចបានដាក់ទណ្ឌកម្មដល់ឧត្តមសេនីយ៍ជាច្រើនលើកច្រើនសា ហើយរដ្ឋចំនួន ៤១ បានដាក់ទណ្ឌកម្មអាវុធទៅលើប្រទេសមីយ៉ាន់ម៉ា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ អង្រួនពិភពលោក! Kyal Sin ជានិមិត្តរូបនៃការតវ៉ាប្រឆាំងរដ្ឋប្រហារ បន្ទាប់ពីត្រូវកងទ័ពមីយ៉ាន់ម៉ាបាញ់សម្លាប់

ចុចអាន ៖ អង្គកា​រ​​សហ​ប្រជា​ជាតិ​​ប្រាប់​​ឲ្យ​​យោធា​មីយ៉ាន់ម៉ា​ឈប់​សម្លាប់​អ្នក​តវ៉ា​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services