Connect with us

ព័ត៌មានអន្ដរជាតិ

អង្គកា​រ​​សហ​ប្រជា​ជាតិ​​ប្រាប់​​ឲ្យ​​យោធា​មីយ៉ាន់ម៉ា​ឈប់​សម្លាប់​អ្នក​តវ៉ា​

បានផុស

នៅ

យ៉ាង​ហោច​ណាស់​មនុស្ស​៥៤​នាក់​ហើយ​ត្រូវ​បាន​សម្លាប់ និង​ជាង​១៧០០​នាក់​ត្រូវ​នាម​ឃុំ​ខ្លួន ចាប់​តាំង​ពី​រដ្ឋ​ប្រហារនៅ​​មីយ៉ាន់ម៉ា​កាល​ពី​ថ្ងៃ​ទី​១​ ខែ​កុម្ភៈ​។ នេះ​បើ​ការ​ឲ្យ​ដឹង​ពី​ប្រធាន​​អង្គការ​សិទ្ធិ​មនុស្ស​​របស់​អង្គការ​សហប្រជា​ជាតិ​បាន​និយាយនៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី៤​ ខែ​មីនា  ដោយ​បាន​ទាមទារ​ឲ្យ​យោធា​មីយ៉ាន់ម៉ា​ឈប់​សម្លាប់​អ្នក​គាំទ្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​អត្ថាធិប្បាយ​​ធ្វើ​ឡើង​ បន្ទាប់​ពី​ថ្ងៃ​ថ្លុក​ឈាម​នៃ​ការ​តវ៉ា​កើត​មាន​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ដែល​បណ្តាល​ឲ្យ​មនុស្ស​ហោច​ណាស់​៣៨​នាក់​បាន​ស្លាប់កាល​ពី​ថ្ងៃ​ពុធ​នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​ដែល​កម្លាំង​សន្តិសសុខ​បើក​ការ​បាញ់​រះ​លើ​ហ្វូង​បាតុករ។

ប្រធាន​​អង្គការ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជា​ជាតិ​ លោក​ស្រី Michelle Bachelet បាន​ជំរុញ​ឲ្យ​កម្លាំង​សន្តិសុខ​​«បញ្ឈប់​ការ​បង្ក្រាប​ដ៏​កាច​សាហាវ​​លើ​ក្រុម​បាតុករ​ដោយ​សន្តិវិធី»។ យោធាមីយ៉ាន់ម៉ា​ត្រូវ​តែ​ឈប់​សម្លាប់ និង​ដាក់​គុក​អ្នក​តវ៉ា។

លោក​ស្រី​​ថា ៖«វា​គួរ​ឲ្យ​ស្អប់​ខ្ពើម​ណាស់​ដែល​កម្លាំង​សន្តិសុខ​បាញ់​រះ​គ្រាប់​ពិត​​ប្រឆាំង​ទៅ​ក្រុម​តវ៉ា​ដោយ​សន្តិវិធី​ទូទាំង​ប្រទេស»។

លោក​ស្រី​មាន​ការ​រន្ធត់​ចិត្ត​​ចំពោះ​ការ​វាយ​ប្រហារ​ដែល​ត្រូវ​បាន​រាយការណ៍​គឺ​​​ធ្វើ​ទុក្ខ​បុក​ម្នេញ​​​ទៅ​​លើ​​ក្រុម​បុគ្គលិក​ពេទ្យ​ និង​រថយន្ត​សង្គ្រោះ​បន្ទាន់​​ដែល​ពួក​គាត់​បាន​ព្យាយាម​ជួយ​​​​ជួយ​សង្គ្រោះ​ដល់​អ្នក​​របួស។

ការិយាយ​អង្គការ​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជា​ជាតិ​​បាន​និយាយ​ថា ខ្លួន​មាន​ព័ត៌មាន​ដែល​ជា​កិច្ច​សហប្រតិបត្តិការ​គឺ​យ៉ាង​​ហោច​ណាស់​មនុស្ស​៥៤​នាក់​ហើយ​ត្រូវ​បាន​សម្លាប់​ដោយ​ប៉ូលិស​ និងយោធា​របស់​មីយ៉ាន់ម៉ា​ចាប់​តាំង​ពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ​មក។

​អង្គការ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជា​ជាតិ​​សង្កត់​ធ្ងន់​ថា ៖«ទោះ​បី​ជា​យ៉ាង​ណា តួលេខ​អ្នក​ស្លាប់​អាច​ខ្ពស់​ជាង​នេះ ព្រោះ​ថា​នេះ​ជា​ចំនួន​ដែល​ខ្លួន​​អាច​​​ផ្ទៀត​ផ្ទាត់​បាន​ប៉ុណ្ណោះ»។

ការ​សម្លាប់​​នេះ​បាន​កើត​ឡើង​ខ្លាំង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។

អង្គការ​សិទ្ធិ​មនុស្ស​បាន​​បញ្ជាក់​​អ្នក​ស្លាប់​៣០​នាក់​ក្នុង​ចំណោម​៣៨​នាក់​ត្រូវ​បាន​រាយការណ៍​ដោយ​អង្គភាព​អង្គការ​សហប្រជា​ជាតិ​ផ្សេង​ៗ​កាល​ពី​ថ្ងៃ​ពុធ ដោយ​និយាយ​ថា ការ​សម្លាប់​ដោយ​កម្លាំង​សន្តិសុខ​​បាន​កើក​ឡើង​នៅ​ទី​ក្រុង​យ៉ាំហ្គោន ម៉ាន់ដាឡាយ សាហ្គាំង ម៉ាហ្គវេ និង​ម៉ុន។

មនុស្ស​ម្នាក់​​​ទៀត​​ដែល​​បានរាយការណ៍​គឺ​ត្រូវ​បាន​សម្លាប់​កាល​ពី​ថ្ងៃ​អង្គារ និង​១៨​នាក់​ទៀត​ត្រូវ​បាន​សម្លាប់​កាល​ពី​ថ្ងៃ​អាទិត្យ ជា​មួយ​នឹង​៥​នាក់​មុន។

ស្ថាប័ន​សិទ្ធិ​មនុស្ស​ដដែល​និយាយ​ថា ខ្លួន​ពិត​ជា​លំបាក​ខ្លាំង​ក្នុង​ការ​កត់​ត្រា​ពី​ចំនួន​អ្នក​របួស ប៉ុន្តែ​​ថា ហោច​ណាស់​ មាន​មនុស្ស​រាប់​រយ​នាក់​បាន​របួស​​កំឡុង​ពេល​តវ៉ា។

របាយការណ៍​និយាយ​ថា ចាប់​តាំង​ពី​រដ្ឋប្រហារ​មក មនុស្ស​ជាង​១៧០០​នាក់​​ត្រូវ​ចាប់​ខ្លួន និង​ឃុំ​ឃាំង​​​ដោយ​ចេតនា​ពាក់​ព័ន្ធ​នឹង​ការ​ចូល​រួម​​​របស់​ពួក​គេ​ក្នុង​ការ​តវ៉ា ឬ​​ពាក់​ព័ន្ធ​នឹង​​សកម្មភាព​​នយោបាយ។

យ៉ាង​ហោច​ណាស់​មនុស្ស​៧០០​នាក់​ត្រូវ​បាន​ឃុំ​ខ្លួន​កាល​ពី​ថ្ងៃ​ពុព ដែល​តាម​សេចក្តី​រាយការណ៍​ថា ភាគ​ច្រើន​ពួក​គេ​ត្រូវ​បាន​ចាប់​ខ្លួន​​នៅ​ពេល​ប៉ូលិសស និង​យោធា​ធ្វើ​ការ​ស្រាវ​ជ្រាវ​​តាម​ផ្ទះ​។

សេចក្តី​រាយការណ៍​បាន​និយាយ​ថា អ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ទាំង​នោះ​រាប់​បញ្ចូល​ទាំង​សមាជិក​សភា​ សកម្មជន​នយោបាយ និង​សិទ្ធិ​មនុស្ស​ មន្ត្រី​បោះ​ឆ្នោត​ គ្រូ​បង្រៀន បុគ្គលិក​សុខាភិបាល អ្នក​កាសែត និង​ព្រះ​សង្ឃ។

A

លោក​ស្រី Bachelet បាន​ព្រមាន​ថា ការ​ចាប់​ខ្លួន និង​ឃុំ​ខ្លួន​ជា​ច្រើន​ដែល​បាន​ធ្វើ​ឡើង​តាំង​ពី​ថ្ងៃ​ទី​១​ ខែ​កុម្ភៈ​​អាច​ជា​ការ​បាត់​ខ្លួន​ដោយ​បង្ខំ និង​បាន​អំពាវ​​នាវ​ឲ្យ​ដោះលែង​ជា​បន្ទាន់​នូវ​​រាល់​អ្នក​ដែល​បាន​ចាប់ខ្លួន និង​ឃុំ​ខ្លួន​ទាំងអស់។

តំណាង​អង្គការ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជា​ជាតិ​ក៏​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​​ចំពោះ​គោលដៅ​អ្នក​សារព័ត៌មាន​ដែល​ហោច​ណាស់​២៩​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។ ក្នុង​ចំណោម​ពួក​គេ​មាន​៨​នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​​រាប់​បញ្ចូល​ទាំង​ការ​ញុះ​ញង់​ឲ្យ​មាន​ការ​ប្រឆាំង ឬ​ស្អប់​រដ្ឋាភិបាល និង​ការ​​ជួប​ជុំ​ដោយ​ខុស​ច្បាប់។

លោក​ស្រី Bachelet បាន​និយាយ​ថា ៖«ខ្ញុំ​ជំរុញ​​ដល់​​អ្នក​ទាំង​ឡាយ​ដែល​មាន​ព័ត៌មាន និង​ឥទ្ធិពល សូម​គាំទ្រ​ចំពោះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​​​អន្តរជាតិ​ដើម្បី​ឲ្យ​មេដឹក​នាំ​យោធា​ទទួល​ខុស​ត្រូវ​ចំពោះ​​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ដ៏​ធ្ងន់​ធ្ងរ​ដែល​​បាន​ប្រព្រឹត្ត​ទាំង​បច្ចុប្បន្ន​ និង​ពី​អតីត​កាល។ ​ពេល​នេះ​គឺ​ជា​ពេល​ដែល​ត្រូវ​​បង្វែ​តុ​ឆ្ពោះ​ទៅ​រក​យុត្តិធម៌ និង​បញ្ឈប់​​ភាព​ច្របូក​ច្របល់​​របស់​យោធា​​លើ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា»៕​

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម