ព័ត៌មានអន្ដរជាតិ
ថៃព្រមានពលរដ្ឋមិនឱ្យធ្វើដំណើរទៅអ៊ីស្រាអែល និងប្រទេសជិតខាងជាបណ្ដោះអាសន្ន
ក្រសួងការបរទេសថៃ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ បានចេញសេចក្តីព្រមានប្រជាពលរដ្ឋថៃឱ្យចៀសវាងការធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែលនិងប្រទេសជិតខាងនោះជាបណ្តោះអាសន្ន។ ការចេញសេចក្តីព្រមាននេះត្រូវបានឡើងបន្ទាប់ពីមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លារវាង “កងទ័ពអ៊ីស្រាអែល-ហេសបូឡា”។

អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក Nikorndej Plankkun បាននិយាយថា នៅថ្ងៃទី២៦ ខែសីហា ក្រសួងបានដឹកនាំកិច្ចប្រជុំក្រុមការងារនៃមជ្ឈមណ្ឌលសម្របសម្រួលសង្គ្រោះបន្ទាន់តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយដើម្បីវាយតម្លៃស្ថានការណ៍នៅអ៊ីស្រាអែលនិងលីបង់ បន្ទាប់ពីយោធាអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសប្រឆាំងនឹងមូលដ្ឋានមីស៊ីលរបស់ក្រុមហេសបូឡា (Hezbollah) រាប់ពាន់កន្លែងនៅភាគខាងត្បូងនៃប្រទេសលីបង់ ហើយក្រុមនេះបានបាញ់កាំជ្រួចទៅកាន់ប្រទេសអ៊ីស្រាអែលជាង៣២០គ្រាប់កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤។
កិច្ចប្រជុំបានវាយតម្លៃស្ថានការណ៍នៅអ៊ីស្រាអែលថា នៅតែមានភាពផុយស្រួយ ដោយស្ថានទូតថៃទាំងអស់បានរៀបចំផែនការនិងត្រៀមខ្លួនរួចជាស្រេចដើម្បីជួយដល់ប្រជាពលរដ្ឋថៃ ប្រសិនបើស្ថានការណ៍កាន់តែអាក្រក់ទៅៗ និងអំពាវនាវប្រជាពលរដ្ឋថៃដែលគ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល ឬប្រទេសជិតខាងឱ្យមានការប្រុងប្រយ័ត្នក្នុងការធ្វើដំណើរ ឬពិចារណាពន្យារពេលការធ្វើដំណើរ ប្រសិនបើគ្មានហេតុផលចាំបាច់ និងស្នើឱ្យប្រជាពលរដ្ឋថៃនៅតំបន់នោះត្រូវតាមដានការវាយតម្លៃស្ថានការណ៍របស់អាជ្ញាធរមូលដ្ឋាន និងសេចក្តីប្រកាសព្រមានរបស់ស្ថានទូតថៃប្រចាំប្រទេសនីមួយៗយ៉ាងយកចិត្តទុកដាក់។

ទន្ទឹមគ្នានេះ ក្រសួងការបរទេសនិងស្ថាប័នពាក់ព័ន្ធថៃ នឹងវាយតម្លៃស្ថានការណ៍យ៉ាងយកចិត្តទុកដាក់ និងបន្តផ្តល់ជំនួយដល់ប្រជាពលរដ្ឋថៃក្នុងតំបន់ទាំងនោះជាបន្ទាន់ក្នុងករណីចាំបាច់៕
ប្រែសម្រួលដោយ៖ គង់ សំអាន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


