ព័ត៌មានអន្ដរជាតិ
ប៉ូលិសថៃ រកឃើញហើយ! មូលហេតុនាំឲ្យឆេះរថយន្តដឹកសិស្ស
ទីបំផុត ប៉ូលិសថៃ បានសន្មត់ថា ករណីឆេះរថយន្តដឹកសិស្សដែលឆក់យកជីវិតក្មេងៗចំនួន២០នាក់និងគ្រូបង្រៀន៣នាក់កាលពីថ្ងៃអង្គារទី១ខែតុលាឆ្នាំ២០២៤ គឺបណ្តាលមកពីធ្លាយហ្គាស់ មិនមែនផ្ទុះកង់ដូចការអះអាងរបស់តៃកុងនោះទេ។ នេះបើតាមការចុះផ្សាយរបស់ Bangkok Post នៅថ្ងៃសៅរ៍ទី៥ខែតុលាឆ្នាំ២០២៤។

តាមការរកឃើញរបស់ប៉ូលិស, មានធុងហ្គាស់ចំនួន១១ធុង ត្រូវបានច្នៃដាក់ក្នុងរថយន្ត ប៉ុន្តែក្នុងនោះមានតែ៦ធុងប៉ុណ្ណោះដែលត្រូវបានចុះបញ្ជីត្រឹមត្រូវខណៈ៥ធុងទៀត ត្រូវគេលួចដាក់។
លោក Chirute Visalachitra អគ្គនាយកនៃនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានប្រាប់អ្នកសារព័ត៌មានថា តាមការរកឃើញ, ហ្គាស់គឺធ្លាយចេញពីធុងមួយ ដែលមិនមានការចុះបញ្ជីនិងមិនត្រូវបានត្រួតពិនិត្យដោយវិស្វករ ខណៈបច្ចុប្បន្ន ប៉ូលិសកំពុងធ្វើការជាមួយនាយកដ្ឋាន ដើម្បីកំណត់ថាអ្នកណាជាអ្នកទទួលខុសត្រូវលើរឿងនេះ។

ស្របពេលជាមួយគ្នានោះ បើតាមការបញ្ជាក់ពីរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក Suriya Jungrungreangkit, អាជ្ញាធរថៃ បានរឹបអូសយករថយន្តដឹកអ្នកដំណើរចំនួន៥គ្រឿងទៀតពីក្រុមហ៊ុនទេសចរណ៍ Shinbutr Tour ដែលជាម្ចាស់រថយន្តដែលឆេះ បន្ទាប់ពីរកឃើញថា រថយន្តនីមួយៗ សុទ្ធតែមានដំឡើងធុងហ្គាស់ដល់ទៅ១១ ខណៈច្បាប់កំណត់ត្រឹម៦ធុងប៉ុណ្ណោះ។
លោកបញ្ជាក់ថា ក្រុមហ៊ុនមិនបានបញ្ជូនរថយន្តទៅការិយាល័យដឹកជញ្ជូនផ្លូវគោកក្នុងខេត្ត Lop Buri ដើម្បីធ្វើការពិនិត្យទេ ដូច្នេះមន្ត្រីក៏ប្រើ GPS ដើម្បីតាមដាន ហើយរកឃើញរថយន្តនៅការ៉ាសមួយកន្លែងក្នុងខេត្ត Nakhon Ratchasima។ ពេលមន្ត្រីទៅដល់ គេបានឃើញជាងឡានកំពុងដកធុងហ្គាស់ចេញពីរថយន្តទាំង៥គ្រឿងនោះ ទើបឈានដល់ការរឹបអូសតែម្តង។

លោកសង្កត់ធ្ងន់ថា នឹងមានការចោទប្រកាន់ទៅលើក្រុមហ៊ុននិងអ្នកពាក់ព័ន្ធការកែច្នៃខុសច្បាប់នេះ ហើយអាជ្ញាធរនឹងកំណត់ថា តើយានដ្ឋានត្រូវប្រឈមនឹងវិធានការផ្លូវច្បាប់ឬអត់។ លើសពីនេះ នាយកដ្ឋានដឹកជញ្ជូនផ្លូវគោកប្រកាសថា ខ្លួននឹងត្រួតពិនិត្យយានយន្តប្រើហ្គាស់ទាំង ១៣ ៤២៦គ្រឿងនៅទូទាំងប្រទេសក្នុងរយៈពេល៦០ថ្ងៃ។
សូមបញ្ជាក់ជាថ្មី រថយន្តក្រុងនេះមានដឹកសិស្សតូចៗចំនួន៣៨នាក់ និងគ្រូ៦នាក់ មកពីសាលា Wat Khao Praya Sangkharam ក្នុងស្រុក Lan Sak នៃខេត្ត Uthai Thani ធ្វើដំណើរក្នុងល្បឿន ៧០-៨០ គីឡូម៉ែត្រក្នុងមួយម៉ោង នៅពេលជួបហេតុការណ៍ដ៏រន្ធត់លើផ្លូវ Vibhavadi Rangsit ជិតផ្សារទំនើប Zeer Rangsit ក្នុងស្រុក Lam Luk Ka៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ប៉ូលិសថៃ រកឃើញតម្រុយបណ្តាលឲ្យឆេះរថយន្តដឹកសិស្ស, មិនមែនដោយសារផ្ទុះកង់ទេ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


