ព័ត៌មានអន្ដរជាតិ
ប៉ូលិសថៃ រកឃើញតម្រុយបណ្តាលឲ្យឆេះរថយន្តដឹកសិស្ស, មិនមែនដោយសារផ្ទុះកង់ទេ
មេប៉ូលិសស្តីទីនៃប្រទេសថៃ លោកឧត្តមសេនីយ៍ Kittirat Panpetch បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធទី២ខែតុលាឆ្នាំ២០២៤ថា ក្រុមអ្នកស៊ើបអង្កេតរកមិនឃើញព័ស្តុតាងណាមួយដែលចង្អុលបង្ហាញថា សម្បកកង់រថយន្តដឹកសិស្សផ្ទុះនោះទេ ហើយប៉ូលិសរកឃើញតម្រុយ ឈានដល់ការសន្និដ្ឋានបឋមថា សោកនាដកម្មនេះ គឺបណ្តាលមកពីទុស្សេខ្សែភ្លើងក្នុងរថយន្ត បង្កើតជាផ្កាភ្លើងទើបបណ្តាលឲ្យមានអគ្គិភ័យឆាបឆេះឡើង។

ក្នុងការពិនិត្យនោះដែរ ពួកគេក៏បានរកឃើញធុងហ្គាស់ចំនួន១១ធុង ដែលត្រូវបានច្នៃដំឡើងដាក់នៅក្នុងរថយន្ត ហើយក្នុងនោះមាន ៥ធុងដែលគ្មានលិខិតអនុញ្ញាត។
ទោះបីជាយ៉ាងណាក៏ដោយ ប៉ូលិសនៅតែកំពុងស៊ើបអង្កេតដើម្បីរកឲ្យបានតម្រុយថ្មីៗទៀត ទើបអាចបញ្ជាក់ច្បាស់អំពីមូលហេតុនៃគ្រោះថ្នាក់ដ៏រន្ធត់នេះ។

សូមបញ្ជាក់ជាថ្មី រថយន្តនេះគឺជារថយន្តទីពីរនៅក្នុងក្រុមរថយន្តដែលមាន៣គ្រឿង ដឹកសិស្សពីខេត្ត Uthai Thani ទៅមើលការតាំងពិពណ៌នៅអាជ្ញាធរអគ្គិសនីថៃក្នុងស្រុក Bang Kruai នៃខេត្ត Nonthaburi។
រថយន្តក្រុងនេះមានដឹកសិស្សតូចៗចំនួន៣៨នាក់ និងគ្រូ៦នាក់ មកពីសាលា Wat Khao Praya Sangkharam ក្នុងស្រុក Lan Sak នៃខេត្ត Uthai Thani នៅពេលជួបហេតុការណ៍ដ៏រន្ធត់ដែលបណ្តាលឲ្យសិស្សថ្នាក់មត្តេយ្យនិងបឋមចំនួន២០នាក់និងគ្រូ៣នាក់ បាត់បង់ជីវិត។

តៃកុងឡាន បានចូលប្រគល់ខ្លួនឲ្យប៉ូលិសស្រុក Wiset Chai Chan ក្នុងខេត្ត Ang Thong កាលពីរាត្រីថ្ងៃអង្គារ ហើយប៉ូលិសក៏បញ្ជូនគាត់បន្តទៅប៉ុស្តិប៉ូលិស Khu Khut ក្នុងខេត្ត Pathum Thani ដើម្បីសាកសួរបន្ថែម។
តាមការបញ្ជាក់ពីតៃកុង រថយន្តនេះកំពុងធ្វើដំណើរក្នុងល្បឿន ៧០-៨០ គីឡូម៉ែត្រក្នុងមួយម៉ោង នៅពេលបាត់បង់លំនឹងដែលហាក់ដូចជាធ្លាក់ចូលក្នុងរណ្តៅនៅលើផ្លូវ Vibhavadi Rangsit ជិតផ្សារទំនើប Zeer Rangsit ក្នុងស្រុក Lam Luk Ka នាវេលាថ្ងៃត្រង់។

គាត់ថា រថយន្តមានបញ្ហាដូចជាផ្ទុះកង់ ឬពោងសុវត្ថិភាព ហើយក្រោយមករថយន្តក៏ទៅបុកជាមួយរថយន្ត Mercedes Benz មួយគ្រឿងមុនពេលបុករបាំងផ្លូវ។ បន្ទាប់មក អណ្តាតភ្លើងក៏ចាប់ផ្តើមរាលដាលយ៉ាងលឿនពេញរថយន្តតែម្តង។
តៃកុងឡានឈ្មោះ Samarn Chankut អាយុ៤៨ឆ្នាំ ត្រូវបានប៉ូលិស ចោទប្រកាន់ចំនួន៤ករណី ដូចជាបើកបរមិនប្រយ័ត្នបណ្តាលឲ្យមនុស្សស្លាប់ (ប្រឈមជាប់ពន្ធនាគារអតិបរមា១០ឆ្នាំ និង/ឬពិន័យជាប្រាក់២០ម៉ឺនបាត), បើកបរមិនប្រុងប្រយ័ត្នបង្កគ្រោះថ្នាក់ដល់អ្នកដទៃនិងទ្រព្យសម្បត្តិ (ផាកពិន័យពី ៤០០ ទៅ ១០០០ បាត), បង្ករបួសស្នាមដល់អ្នកដទៃនិងមិនជួយជនរងគ្រោះ (ប្រឈមជាប់ពន្ធនាគារពីមួយខែទៅបីខែ និង/ឬពិន័យជាប្រាក់ ២ ០០០បាត) និងបណ្តាលឲ្យរបួសធ្ងន់ធ្ងរនិងស្លាប់ (ប្រឈមជាប់ពន្ធនាគារអតិបរមា៣ខែ និង/ឬពិន័យជាប្រាក់ ២ ០០០បាត)៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


