ព័ត៌មានអន្ដរជាតិ
ឆ្នាំ២០២៤ កូរ៉េខាងជើងលួចលុយគ្រីបតូបានជាង ៦០០លានដុល្លារ
សេចក្តីថ្លែងការណ៍រួមគ្នាជាលើកដំបូងរបស់កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន បានបង្ហាញថា នៅឆ្នាំ២០២៤ ក្រុម Hacker កូរ៉េខាងជើងបានលួចលុយគ្រីបតូចំនួន ៦៥៩លានដុល្លារ ដើម្បីផ្តល់មូលនិធិដល់កម្មវិធីអាវុធខុសច្បាប់របស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង។

សេចក្តីថ្លែងការណ៍នៅថ្ងៃទី១៤ខែមករាឆ្នាំ២០២៥នេះ បានឲ្យដឹងថា កាលពីឆ្នាំមុន កូរ៉េខាងជើងបានលួចលុយគ្រីបតូចំនួន ២៣៥លានដុល្លារពីក្រុមហ៊ុនជួញដូរ Bitcoin ឈ្មោះថា Wazir X មានមូលដ្ឋាននៅប្រទេសឥណ្ឌា និង ៥០លានដុល្លារពីក្រុមហ៊ុន Radiant Capital បន្ថែមពីលើចំនួនប្រហែលជាង ៣៧៤លានដុល្លារដែលត្រូវបានលួចពីក្រុមហ៊ុនចំនួនបី ដូចជា DMM Bitcoin, Upbit និង Rain Management ។
សេចក្តីថ្លែងការណ៍ដដែល មានបំណងផ្តល់ការព្រមានដល់ឧស្សាហកម្មបច្ចេកវិទ្យា blockchain អំពីការកំណត់គោលដៅ និងការធ្វើឲ្យខូចដល់អង្គភាពជាច្រើនដោយពួក Hacker របស់កូរ៉េខាងជើង។
សេចក្តីថ្លែងការណ៍ បានរៀបរាប់ថា៖ «កម្មវិធីអ៊ិនធឺណិតរបស់កូរ៉េខាងជើងបង្កការគំរាមកំហែងយ៉ាងសំខាន់ចំពោះសុចរិតភាព និងស្ថិរភាពនៃប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ។ រដ្ឋាភិបាលទាំងបីរបស់យើងខិតខំរួមគ្នាដើម្បីការពារការលួច ពីឧស្សាហកម្មឯកជនដោយកូរ៉េខាងជើង និងដើម្បីទាញយកមូលនិធិដែលត្រូវបានលួចជាមួយនឹងគោលដៅធំផ្ដល់ប្រាក់ចំណូលខុសច្បាប់ឲ្យកូរ៉េខាងជើងសម្រាប់កម្មវិធីអាវុធប្រល័យលោក និងកម្មវិធីមីស៊ីលប៉ាលិស្ទិក»៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៨ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី