ព័ត៌មានអន្ដរជាតិ
យោធាមីយ៉ាន់ម៉ាចោទអនុប្រធានាធិបតីជាគូប្រជែងពីបទក្បត់ជាតិ ប្រឈមទោសប្រហារជីវិត
របបយោធាមីយ៉ាន់ម៉ាបានចោទប្រកាន់សមាជិកសភាជាប់ឆ្នាំឆ្នោតលោក Mahn Win Khaing Than ដែលត្រូវបានតែងតាំងជាអនុប្រធាធិបតីពីបទក្បត់ជាតិកម្រិតខ្ពស់។
លោកជាបុគ្គលទី៣ដែលត្រូវបានចោទប្រកាន់ពីបទក្បត់ជាតិកម្រិតខ្ពស់។

នៅថ្ងៃពុធ ប៉ូលិសបាននិយាយថា លោក Mahn Win Khaing Than ប្រឈមនឹងការចោទប្រកាន់ពីការទទួលយកការតែងតាំងរបស់គណកម្មាធិការតំណាងសមាភាសហភាព (CRPH)ដែលត្រូវបានបង្កើតឡើងដោយសមាជិកសភាគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យដែលត្រូវបានបណ្តេញចេញ។
លោក Mahn Win Khaing Than ជាអតីតវាគ្មិនម្នាក់បានជាប់ឆ្នោតនៅទីក្រុង Myawaddy ក្នុងរដ្ឋ Karen State ក្នុងការបោះឆ្នោតសកលកាលពីខែវិច្ឆិកា។
គណកម្មាធិការ CRPH ត្រូវបានបង្កើតឡើង បន្ទាប់ពីរដ្ឋប្រហារថ្ងៃទី១ កុម្ភៈ ដើម្បីប្រឆាំងនឹងរបបយោធាទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។

រហូតដល់ពេលនេះ មេដឹកនាំរដ្ឋប្រហារបានឃុំខ្លួនមេដឹកនាំស៊ីវិលជាច្រើននាក់ក្នុងនោះមានទាំងទីប្រឹក្សារដ្ឋលោកស្រី អ៊ុងសាន ស៊ូជី និងលោកប្រធានាធិបតី U Win Myint។
យោងតាមព័ត៌មានដែលគ្រប់គ្រងដោយយោធាថា រឿងក្តីនេះត្រូវបានបើកសវនាការកាលលើរូបលោកកាលពីថ្ងៃពុធ នៅតុលាការក្រុង Myawaddy ស្ថិតក្រោមមាត្រា ១២២ (១) នៃក្រមព្រហ្មទណ្ឌសម្រាប់ការថ្លែងសុន្ទរកថាក្នុងនាមជារដ្ឋាភិបាលដែលជាគូប្រជែងនៅក្នុងប្រទេស និងការអំពាវនាវឲ្យផ្តួលរំលំស្ថាប័នដែលគ្រប់គ្រងរបស់របបយោធា (SAC)។
បើតាម មាត្រាទី១២២ (១))នៃក្រមព្រហ្មទណ្ឌចែងថា អនុវត្តទោសប្រហារជីវិត ឬដាក់ពន្ធនាគារអស់មួយជីវិត។
លោក Mahn Win Khaing Than បានជំរុញឲ្យកម្លាំងសន្តិសុខ និងមន្ត្រីរាជការដែលមិនទាន់ចូលរួមចលនាស៊ីវិលប្រឆាំងយោធាបង្ហាញភាពស្មោះត្រង់ចំពោះប្រជាពលរដ្ឋ សូមកុំគិតដល់ផលប្រយោជន៍ដល់មនុស្សមួយក្រុម កំឡុងពេលលោកថ្លែងសុន្ទរកថាលើកដំបូងទៅកាន់ប្រទេសជាតិកាលពីថ្ងៃសៅរ៍។
គិតត្រឹមថ្ងៃពុធ ហោចណាស់មនុស្ស២១៦នាក់ត្រូវបានសម្លាប់ដោយកម្លាំងសន្តិសុខនៅក្នុងការបង្ក្រាបលើបាតុករ និងធ្វើទារុណ្ឌកម្មជនស៊ីវិលដែលជាប់ឃុំ។

នៅថ្ងៃពុធ របបយោធាក៏បានចេញដីការចាប់ខ្លួនលោក U Kyaw Moe Tun ដែលតំណាងអចិន្ត្រៃយ៍របស់អង្គការសហប្រជាជាតិប្រចាំនៅប្រទេសមីយ៉ាន់ម៉ាដោយបានចោទប្រកាន់ពីក្បត់ជាតិជាន់ខ្ពស់សម្រាប់សុន្ទរកថារបស់លោកទៅកាន់អង្គមហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃទី២៦ ខែកុម្ភៈ។
នៅសប្តាហ៍នេះ របបយោធាក៏បានចេញដីការចាប់ខ្លួនលោក Sasa ជាប្រេសិតអន្តរជាតិដែលត្រូវបានតែងតាំងដោយ CRPH ពីបទក្បត់ជាតិជាន់ខ្ពស់សម្រាប់ការប៉ុនប៉ងផ្តួលរំលំមេដឹកនាំរដ្ឋប្រហារដែរ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Irrawaddy
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


