ព័ត៌មានអន្ដរជាតិ
រំលោភច្បាប់ធ្វើចត្តាឡីស័ក ដើរហើរចម្លងកូវីដដល់អ្នកដទៃ បុរស វៀតណាម ត្រូវផ្តន្ទាទោសជាប់គុក ២ ឆ្នាំ
ប៉ូលិសបាននិយាយថា តុលាការប្រទេសវៀតណាមនៅថ្ងៃអង្គារនេះបានផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ២ ឆ្នាំលើបុគ្គលិកបម្រើការលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាមអ៊ែរឡាញ (Vietnam Airlines) បន្ទាប់ពីរកឃើញថា គាត់មានទោសកំហុសពីបទរំលោភលើច្បាប់ធ្វើចត្តាឡីស័កនៃជំងឺកូវីដ ១៩ និងបានចម្លងទៅអ្នកដទៃ ។
ក្រសួងសន្តិសុខសាធារណៈរបស់វៀតណាមបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បន្ទាប់ពីការជំនុំជម្រះក្តីមួយថ្ងៃនៅឯតុលាការប្រជាជនទីក្រុងហូជីមិញ លោក Duong Tan Hau អាយុ ២៩ ឆ្នាំត្រូវបានផ្តន្ទាទោសពីបទ “ចម្លងជំងឺដ៏គ្រោះថ្នាក់”។

យោងតាមការចោទប្រកាន់ដែលត្រូវបានបង្ហោះនៅលើគេហទំព័រក្រសួងប៉ូលិសបានឲ្យដឹងថា លោក Hau បានរំលោភបទបញ្ជាធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃរបស់ប្រទេស និងបានជួបមនុស្ស ៤៦ នាក់ផ្សេងទៀត បន្ទាប់ពីការហោះហើររបស់គាត់មកពីប្រទេសជប៉ុននៅក្នុងខែវិច្ឆិកា ។
ការចោទប្រកាន់នេះបាននិយាយថា លោក Hau បានទៅជួបជាមួយនឹងមនុស្សដទៃទៀតក្នុងអំឡុងពេលធ្វើចត្តាឡីស័ក និងបានទៅហាងកាហ្វេ ភោជនីយដ្ឋាន និងបានចូលរៀនថ្នាក់ភាសាអង់គ្លេស ខណៈពេលដែលគាត់ត្រូវបានគេសន្មត់ថាកំពុងធ្វើចត្តាឡីស័ក ហើយបុរសរូបនេះបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩ នៅថ្ងៃទី ២៨ ខែវិច្ឆិកា ។

ការចោទប្រកាន់នេះបាននិយាយថា ការរំលោភបំពានរបស់លោក Hau ដែលបានបណ្តាលឲ្យមនុស្សពាក់ព័ន្ធប្រហែល ២,០០០ នាក់ផ្សេងទៀតនៅក្នុងទីក្រុងធ្វើចត្តាឡីស័ក និងធ្វើតេស្ត បានបង់ប្រាក់ ៤,៤៨ ពាន់លានដុង (១៩៤,១៩២ ដុល្លារអាមេរិក) ។
ទន្ទឹមនោះប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា គាត់ក៏បានចម្លងដល់មនុស្សយ៉ាងហោចណាស់ ៣ នាក់ផ្សេងទៀតផងដែរអំឡុងពេលនោះ ។

សេចក្តីថ្លែងការណ៍នោះបាននិយាយថា “ការរំលោភបំពានរបស់លោក Hau គឺធ្ងន់ធ្ងរ ហើយធ្វើឲ្យសង្គមជាតិស្ថិតក្នុងគ្រោះថ្នាក់ និងបង្កភាពអន្តរាយដល់សហគមន៍” ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសវៀតណាមមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ២,៥៩៤ ករណី និងមានអ្នកស្លាប់ចំនួន ៣៥ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ វៀតណាម រកមិនឃើញការឆ្លងកូវីដសូម្បី មួយករណីជាលើកដំបូងក្នុងរយៈពេលជិត ២ ខែ
ចុចអាន ៖ ប៉ូលិសវៀតណាម រឹបអូសកាបូបប្រ៊េនៗក្លែងក្លាយពីឃ្លាំងមួយ ប្រើរថយន្តធុនធំ១០គ្រឿងទើបដឹកអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
សម្តេចតេជោ ៖ ខ្ញុំនឹងចុះហត្ថលេខា លើកិច្ចព្រមព្រៀងក្រមខណ្ឌគម្រោង សាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត រសៀលនេះ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
Jisoo តេស្តវិជ្ជមានកូវីដ ក្រោយវិលពីការប្រគំតន្ត្រីនៅថៃវិញ
-
ព័ត៌មានជាតិ១៥ ម៉ោង មុន
អ្នកជំនាញអចលនទ្រព្យយល់ឃើញយ៉ាងណា ក្រោយសម្តេចតេជោ ឱ្យម្ចាស់បុរីបញ្ឈប់ការរឹបអូសយកផ្ទះពលរដ្ឋ?
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ប្រកួតឆ្នាំដំបូង បវរកញ្ញាកម្ពុជា ឈ្នះមកុដ Miss Culture Global នៅឥណ្ឌូនេស៊ី
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
ក្រោយលែងលះជាមួយ Angelababy តារាប្រុស Huang Xiaoming មានមិត្តស្រីថ្មីការពារលើសមុន
-
សន្តិសុខសង្គម១ សប្តាហ៍ មុន
តខ្សែភ្លើងខុសបច្ចេកទេស ឆ្លងចរន្ដឆេះផ្ទះមួយខ្នង និងរថយន្ដមួយគ្រឿងទាំងស្រុង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ម្ចាស់មេដាយមាសស៊ីហ្គេម កូនកាត់ខ្មែរអាមេរិក លេចមុខថតសំអាងការ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន
លោក ថាក់ស៊ីន បញ្ជាក់ច្បាស់ៗពីពេលវេលាវិលត្រឡប់ចូលស្រុកវិញ