ព័ត៌មានអន្ដរជាតិ
ចាក់វ៉ាក់សាំងដូសទី១រួច ចៃដន្យឆ្លងកូវីដ គួរចាក់ម្ដងទៀតទេ?
ការទទួលចាក់វ៉ាក់សាំងគ្រប់ចំនួន២ដូស និងគោរពតាមពេលវេលាកំណត់នៃការចាក់ម្ដងទៀត អាចផ្តល់ប្រសិទ្ធភាពពេញលេញដល់រាងកាយប្រឆាំងនឹងវីរុស។ រីឯការអនុវត្តគោលការណ៍សុខភាពផ្សេងទៀតដោយត្រូវសម្រាកគ្រប់គ្រាន់ ត្រណមអាហារក៏ដូចជាភេសជ្ជៈមួយចំនួន ក៏អាចជួយជំរុញប្រសិទ្ធភាពថ្នាំឱ្យកាន់ល្អ ស្របតាមការណែនាំរបស់អ្នកជំនាញ។

ចុះប្រសិនបើអ្នកបានចាក់វ៉ាក់សាំងដូសទី១រួចហើយ តែអំឡុងពេលរង់ចាំចាក់ដូសទី២ អ្នកក៏ឆ្លងកូវីដ តើត្រូវចាប់ផ្តើមចាក់ម្តងទៀតដែរទេ?
ពាក់ព័ន្ធចម្ងល់នេះ អ្នកជំនាញថា មិនចាំបាច់ចាប់ផ្តើមចាក់វ៉ាក់សាំងម្ដងទៀតទេ បើទោះបីអ្នកឆ្លងវីរុសកូវីដ-១៩ បន្ទាប់ពីចាក់លើកដំបូងក៏ដោយ ហើយក្រោយជាសះស្បើយ អ្នកអាចចាក់ដូសទី២បាន។
យោងតាមមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺ CDC សហរដ្ឋអាមេរិកបានឱ្យដឹងថា សូម្បីអ្នកដែលមានប្រវត្តិធ្លាប់ឆ្លងកូវីដក្ដី ក៏អាចទទួលចាក់ថ្នាំបង្ការបានដែរ។

ដោយឡែក ទីភ្នាក់ងារសុខាភិបាលនិយាយថា ទោះបីជាអ្នកបានឆ្លងវីរុសកូវីដ-១៩រួចក៏ពិតមែន អ្នកនៅតែអាចចាក់វ៉ាក់សាំងលើកទី២ ដោយសារភាពស៊ាំក្នុងរាងកាយនៅតែបន្តកើតមាន។
ចំណែកឯ លោកស្រីវេជ្ជបណ្ឌិត Brannon Traxler ប្រធានផ្នែកសុខភាពសាធារណៈបណ្តោះអាសន្ននៅរដ្ឋ South Carolina សហរដ្ឋអាមេរិក មានប្រសាសន៍ថា រាងកាយអ្នកឆ្លងកូវីដទំនងជាមិនទាន់ប្រសើរឡើងទេកំលុងពេល ៩០ ថ្ងៃ ក្រោយតេស្តវិជ្ជមាន។ ដូច្នេះពួកគេគួរតែរង់ចាំចាក់វ៉ាក់សាំងបន្ទាប់ពីនោះ ៩០ ថ្ងៃ រាប់តាំងពីពេលឆ្លងកូវីដដំបូង។

ប្រសិនបើអ្នកឆ្លងកូវីដ បន្ទាប់ពីការចាក់លើកដំបូង CDC បញ្ជាក់ថា អ្នកគួរតែបន្តវ៉ាក់សាំងបន្ទាប់ទៀត ក្រោយពីជាសះស្បើយ ប៉ុន្តែបើអាការមិនទាន់ប្រសើរ អ្នកអាចពន្យារពេលចាក់វ៉ាក់សាំងលើកទី២សិន៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ WCNC

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ