Connect with us

សុខភាព

ស្រាយចម្ងល់ ចាក់វ៉ាក់សាំងរួច អ្នកខ្លះមានអាការៈ អ្នកខ្លះគ្មានអាការៈអ្វីសោះ តើមានប្រសិទ្ធភាពដូចគ្នាអត់?

បានផុស

នៅ

មនុស្ស​ជា​ច្រើន​ដែល​បាន​ចាក់វ៉ាក់សាំង​ការពារ​កូវីដ-១៩​​រួច​កើត​មាន​​​ផល​រំខាន​​​ ឬ​អាការៈ​​ផ្សេង​ៗ​​ដូច​ជា​ក្តៅ​ខ្លួន ឈឺ​​ក្បាល ​​អស់​កម្លាំង​ ឬ​ចង់​ក្អួត​ជា​ដើម។

អ្នក​ជំនាញ​សុខភាព​និយាយ​ថា អាការៈ​ទាំង​នោះ​ត្រូវ​បាន​គេ​រំពឹង​​​​កើត​មាន និង​បង្ហាញ​ថា ប្រព័ន្ធ​ភាព​ស៊ាំ​​របស់​អ្នក​កំពុង​បំពេញ​មុខងារ​​របស់​ខ្លួន និង​ស្វែង​យល់​ពី​របៀប​​​ប្រយុទ្ធ​ប្រឆាំង​នឹង​​​កូវីដ-១៩។

ប៉ុន្តែ​ក៏​មាន​អ្នក​ដែល​ចាក់​វ៉ាក់សាំង​រួច​ហើយ​គ្មាន​ប្រតិកម្ម​អ្វី​សោះ​ដែល​បង្កើត​ជា​ចម្ងល់​ថា​តើ​ ប្រព័ន្ធ​ភាព​ស៊ាំ​​ មាន​​​ដំណើរ​ការ​ល្អ​ ឬ​អត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិត​ជា​មាន​ការ​ចាប់​អារម្មណ៍​ចំពោះ​ប្រតិកម្ម​​​នេះ ​ពី​ព្រោះ​​សារ​សុខភាពសាធារណៈ​មិន​បាន​បក​ស្រាយ​នូវ​ការពិត​ដែល​មនុស្ស​ជា​​ច្រើន​​​មិន​មាន​ផលប្រតិកម្ម​គឺ​ថា​ នោះ​ជា​រឿង​ធម្មតា។

លោក​វេជ្ជបណ្ឌិត Chris Thompson អ្នក​​ឯកទេសភាព​ស៊ាំ​​ និង​ជា​សាស្ត្រាចារ្យ​​ផ្នែក​ជីវវិទ្យា​នៅ​សាកល​វិទ្យាល័យ Loyola University Maryland បាន​និយាយ​ថា ៖«ទោះ​បី​ជា​អ្នក​មិន​មាន​អាការៈ​​ដូច​ជា​ចង់​ក្អួត​ជា​ដើម បន្ទាប់​ពី​ចាក់​វ៉ាក់​សាំង​រួច ក៏​រាង​កាយ​របស់​អ្នក​នៅ​តែ​មាន​​ប្រព័ន្ធ​ភាព​​ស៊ាំ​ដែល​មាន​ប្រតិកម្ម​​​ និង​ការពារ​បាន​ល្អ​ដដែល»។​

វាមិន​សំខាន់​​​ថា​តើ​ អ្នក​​កើត​មាន​​អាការៈ​​ ឬ​គ្មាន​នោះ​ទេ

អ្នក​ជំនាញ​ជំងឺ​ឆ្លង និង​ជា​ប្រធានមូលនិធិសុខភាព​សាធារណៈ​ដែលមិន​រក​ប្រាក់​ចំណេញ  de Beaumont Foundation លោក Brian Castrucci បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ការ​ចាក់​​វ៉ាក់​សាំង​ចាប់​ផ្តើម​ដំបូង សាធារណ​ជន​ព្រួយ​បារម្ភ​ពី​ផល​ប៉ះ​ពាល់​​ដែល​ជំរុញ​ឲ្យ​គ្រូ​ពេទ្យ និងថ្នាក់​ដឹក​នាំ​សុខភាព​សាធារណៈ​ជួយ​ពន្យល់​មនុស្ស​ឲ្យ​យល់​ពី​ចំណុច​នេះ​​គឺ​​ថា ជា​ការ​ឆ្លើយ​តប​ធម្មជាតិ​របស់​រាង​កាយ​ចំពោះ​ការ​ចាក់វ៉ាក់សាំង។

ប៉ុន្តែ​​សារ​សុខភាព​សាធារណៈ​មិន​សូវ​​បក​ស្រាយ​ពី​អ្វី​ដែល​ក្រោយ​ចាក់វ៉ាក់សាំង​ហើយ គ្មានអាការៈ​អ្វី​ប្លែក ឬប្រតិកម្ម​ឡើយ។

លោក Castrucci មាន​ប្រសាសន៍​ថា ៖«សារ​មិន​បាន​បក​ស្រាយ​ចំពោះ​អ្នក​ដែល​គ្មាន​អាការៈ​ប្លែក ឬ​ប្រតិកម្ម​ទេ​ដែល​ជំរុញ​ឲ្យ​អ្នក​ខ្លះ​​ឆ្ងល់​ថា​តើ​ពួក​គេ​ត្រូវ​បាន​ការពារ​ដែរ​ឬអត់»។

ទោះ​បី​ជា​កើត​មាន​អាការៈ​ដូចជា ​ក្តៅ​ខ្លួន ឈឺ​សាច់​ដុំ អស់កម្លាំង​​ជា​ដើម​គឺ​ជា​សញ្ញា​នៃ​​ប្រព័ន្ធ​​ភាព​ស៊ាំ​​​ដំណើរ​ការ ប៉ុន្តែ​ការ​មិន​មាន​អាការៈ​ក៏​មិន​មាន​ន័យ​ថា ​ប្រព័ន្ធ​​ភាព​ស៊ាំ​​​មិន​ដំណើរ​ការ​ដែរ។

នៅ​ក្នុង​ការ​សាក​ល្បងគ្លីនិក Pfizer និង Moederna ដែល​ជា​ប្រភព​គួរ​ឲ្យ​ទុក​ចិត្ត​​បាន​បង្ហាញ​ថា ផ្នែក​សំខាន់​នៃ​​អ្នក​ចូល​រួម​សាកល្បង​មិន​កើត​មា​ន​អាការៈ​​ប្លែក​ ឬ​ប្រតិកម្ម​អ្វី​ទេ​ ប៉ុន្តែ​ក៏​នៅ​តែ​​មាន​ប្រព័​ន្ធ​ភាព​​ស៊ាំការពារ​កូវីដ-១៩​ខ្ពស់​ដដែល។

លោកវេជ្ជបណ្ឌិត Castrucci លើក​ឡើង​ថា ៖«នៅ​ពេល​អ្នក​ក្រឡេក​មើល​ទៅ​ទិន្នន័យ​សាក​ល្បង អ្នក​ចូល​រួម​ជាង​ពាក់​កណ្តាល​មិន​​កើត​មាន​អាការៈ​អ្វី​​ទេ ប៉ុន្តែ​ពួក​គេ​នៅ​តែ​មាន​ប្រសិទ្ធភាព​ការពារ​ជាង​៩០​%​ពី​ការ​ឆ្លង​កូវីដ-១៩​​ បន្ទាប់​ពី​ចាក់វ៉ាក់សាំង​រួច»។​

ចុះ​ហេតុ​អ្វី​បាន​ជា​មនុស្ស​ទទួល​រង​ប្រតិកម្ម​ផ្សេង​ៗ​គ្នា​?

ប្រព័​ន្ធ​ភាព​​ស៊ាំរបស់​មនុស្ស​ប្រតិកម្ម​ដោយ​វិធី​ផ្សេង​​​ៗ​គ្នា ដោយ​អ្នក​ខ្លះ​មាន​ប្រតិកម្មឆ្លើយ​តប​ខ្លាំង​ចំពោះ​ការ​ចាក់វ៉ាក់សាំង។

យោង​តាម​លោកវេជ្ជបណ្ឌិត Thompson ថា មនុស្ស​​មាន​ប្រតិកម្ម​ផ្សេង​ៗ​គ្នា​ចំពោះ​ការ​ចាក់​វ៉ាក់​សាំង​ បណ្តាល​មក​ពី​មានកត្តា​រួម​ផ្សំ​មួយ​​ចំនួន​​តូច​ដូច​ជា សុខភាព អាយុ ភេទ ភាព​​ស៊ាំ​ដែល​មាន​ស្រាប់ ហ្សែន ចំណី​អាហារ បរិយាកាស និង​ការ​ប្រើ​ឱសថ​ប្រឆាំង​នឹង​ការ​រលាក​ជា​ដើម។

ការ​ស្រាវ​ជ្រាវ​​​ខ្លះ​ថែម​ទាំង​បាន​លើក​ឡើង​ថា ពេល​វេលា​​នៃ​​ថ្ងៃ​ដែល​​មនុស្ស​ម្នាក់​ចាក់វ៉ាក់សាំង​ជា​មួយ​នឹង​វ៉ាក់សាំង​ផ្តាសាយតាម​រដូវ​​អាច​មាន​ផល​ដល់​ប្រតិកម្ម​របស់​ប្រព័ន្ធ​ភាព​​ស៊ាំ។

បន្ថែម​ពី​នេះ អ្នក​ដែល​​ធ្លាប់​មាន​ជំងឺ​​កូវីដ-១៩ទំនង​ជា​មាន​ប្រតិកម្ម​កាន់​តែ​ខ្លាំង​ចំពោះ​វ៉ាក់សាំង​ថែម​ទៀត។

លោក Thompson ថា ៖«​បើ​ពួក​គេ​មាន​​ភាព​​ស៊ាំ​ការពារ SARS-CoV-2 ពួក​គេ​ទំនង​ជា​នឹង​មាន​ប្រតិកម្ម​កាន់​តែ​ខ្លាំង​ឡើង​ចំពោះ​វ៉ាក់សាំង»។

មាន​ការ​​លើក​​ថា មនុស្ស​ដែល​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​​​ខ្សោយ ឬ​​ភាព​ស៊ាំ​មាន​ការ​គំរាម​កំហែង តើ​អាច​ការពារ​ដែរ​ឬ​ទេ​ បន្ទាប់​ពី​ចាក់​វ៉ាកសាំង​រួច?

លោក Thompson ពន្យល់​ថា មនុស្ស​ដែលមាន​ប្រព័ន្ធ​ភាព​​​ស៊ាំ​ខ្សោយ​នៅ​តែ​មាន​ប្រតិកម្ម​ភាព​​ភាព​ស៊ាំ​​ខ្ពស់​ដដែល។ ពួក​គេ​ប្រហែល​ជា​ផលិត​អង់ទីគ័រក្នុង​អត្រា​យឹត​ជាង ហើយ​ពួក​គេ​អាច​ផលិត​អង់ទីគ័រ​តិច​ជា​ង ប៉ុន្តែ​វ៉ាក់សាំង​បង្ការ​នៅ​តែ​ផ្តល់​កម្រិត​ការពារ​ខ្លះ​ដដែល។

លោក Thompson ថា ៖«នេះ​ប្រហែល​ជា​មាន​ន័យ​ថា ពួក​គេ​មិន​មាន​ប្រសិទ្ធភាព​វ៉ាក់សាំង​ច្រើន​ទេ​ ប៉ុន្តែ​​នោះ​មិន​មែន​មាន​ន័យ​ថា វ៉ាក់សាំង​មិន​ដំណើរ​ការ​​ឡើយ​»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ healthline

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទី មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ១ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ១ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រី៖ ការរៀបចំព្រឹត្តិការណ៍ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងជួយបណ្ដុះស្មារតីស្រលាញ់វិទ្យាសាស្រ្ដ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹង ស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃ គម្រោងជួសជុល និងស្ដារឡើងវិញជាបឋមនូវបណ្ដាញខ្សែកាបអុបទិកឆ្អឹងខ្នង (Backbone) នៅតាមបណ្ដោយផ្លូវជាតិលេខ២, ២២, ៣, ៣២, ៣៣, ៤ និងលេខ៧២

ព័ត៌មានជាតិ១៥ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម