Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសចិនព្រមានអាមេរិកមិនត្រូវធ្វើពហិការពីកីឡាអូឡាំពិករដូវរងា

បានផុស

នៅ

រដ្ឋាភិបាល​ចិន​នៅ​ថ្ងៃ​ពុធ​ម្សិល​មិញ​បាន​ព្រមាន​រដ្ឋាភិបាល ទី​​ក្រុង​វ៉ាស៊ីនតោន​​ថា​ មិន​ត្រូវធ្វើ​ពហិការ​នៅ​ក្នុង​​ព្រឹត្តិការណ៍​កីឡាអូឡាំពិក​រដូវ​រងា​ដែល​ទីក្រុង​ប៉េកាំង​រៀប​ចំ​ធ្វើ​ម្ចាស់​ផ្ទះ​​ឆ្នាំ​ក្រោយ បន្ទាប់​ពី​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី ចូ បៃដិន​ បាន​និយាយ​ថា ខ្លួន​កំពុង​ពិភាក្សា​ជា​មួយ​សម្ព័ន្ធ​មិត្ត​អំពី​វិធី​សាស្ត្រ​រួម​គ្នា​មួយដើម្បី​លើក​ឡើង​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស។

អ្នក​នាំ​ពាក្យ​​ក្រសួង​ការបរទេស​ម្នាក់​បាន​ច្រាន​ចោល​ចំពោះ​ការ​ចោទ​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ទៅ​លើ​ជន​ជាតិ​ភាគ​តិច​​នៅ​​តំបន់​ស៊ីនជាំង។ លោក​បាន​ព្រមាន​អំពី​ការ​ឆ្លើយ​តប​របស់​ចិន​ដ៏​ខ្លាំង​ក្លា​ចំពោះ​ការ​ធ្វើ​ពហិការ​ពី​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ដ៏​មាន​សក្តានុពល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​នាំ​ពាក្យ​លោក Zhao Lijian បាន​និយាយ​ថា ៖«ការ​ធ្វើ​នយោបាយ​នៃ​កីឡា​នឹង​ធ្វើ​ឲ្យ​ខូច​ខាត​ស្មារតី​នៃ​ធម្មនុញ្ញ​អូឡាំពិក និង​​ផល​ប្រយោជន៍​នៃ​អត្តពលិក​ពី​គ្រប់​ប្រទេស​ទាំង​អស់។ សហគម​​អន្តរជាតិ​រាប់​បញ្ចូល​ទាំង​គណកម្មាធិការ​អូឡាំពិក​អាមេរិក​​នឹង​មិន​អាច​ទទួល​យក​វា​បាន​ទេ»។

ក្រុម​សិទ្ធិ​មនុស្ស​​បាន​កំពុង​តវ៉ា​​ប្រឆាំង​នឹង​ការ​រៀប​ចំ​ធ្វើ​ម្ចាស់​ផ្ទះ​នៃ​​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងា​​​របស់​ប្រទេស​ចិន​ដែល​នឹង​ចាប់​ផ្តើម​​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០២២។ ពួក​គេ​បាន​ជំរុញ​ឲ្យ​ធ្វើពហិការ ឬ​​ចាត់​​វិធានការផ្សេង​ៗ​ដើម្បី​អំពាវ​នាវ​ឲ្យ​មាន​ការ​យក​​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​ចោទ​ប្រកាន់​​ពី​​ការ​រំលោភ​បំពាន់​​​របស់​​ចិន​ទៅលើ​ជន​ជាតិ Uyghurs តៃប៊ិ និង​ហុង​កុង។

ក្រសួង​ការបរទេស​អាមេរិក​បានលើក​ឡើង​ថា ការ​ធ្វើ​ពហិការ​អូឡាំពិក​ស្ថិត​នៅ​ក្នុង​ចំណោម​លទ្ធភាព​ដែល​​អាច​កើត​មាន​មួយ​ ប៉ុន្តែ​ក្រោយ​មក មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​បាន​និយាយថា ការមិន​ចូល​រួម​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវ​រងា​ឆ្នាំ​២០២២​​នៅ​ប្រទេស​ចិន​មិន​ត្រូវ​បាន​ពិភាក្សា​ទេ។

គណកម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC) និង​គណកម្មាធិការអូឡាំពិក និង​ប៉ារ៉ាឡាំពិក​សហរដ្ឋ​អាមេរិក​បាននិយាយ​កន្លង​មក​ថា​ ពួក​គេ​ប្រឆាំង​នឹង​ការ​ធ្វើ​ពហិការ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ AP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម