Connect with us

ព័ត៌មានអន្ដរជាតិ

ឥឡូវនេះ ប៉េកាំងមានមហាសេដ្ឋីច្រើនជាងទីក្រុងណាៗទាំងអស់ក្នុងលោក

បានផុស

នៅ

ឥឡូវ​នេះ​ទី​ក្រុង​ប៉េកាំង​មាន​មហា​សេដ្ឋី​ច្រើន​ជាង​ទី​ក្រុង​ណា​ៗ​ទាំង​អស់​នៅ​ក្នុង​ពិភព​លោក​។ នេះ​បើ​តាម​ប្រភពទស្សនា​វដ្តី​​ Forbes ដែល​ចេញ​បញ្ជី​​អ្នក​មាន​ប្រចាំ​ឆ្នាំ​ចុង​ក្រោយ​បំផុត។

ទស្សនាសេដ្ឋកិច្ច​បាន​ផ្សាយ​ថា រដ្ឋ​ធានី​ចិន​​បាន​បន្ថែម​មហា​សេដ្ឋី​ចំនួន​៣៣​នាក់​លើ​ចំនួន​ដែល​មាន​កាល​ពី​ឆ្នាំ​មុន ហើយ​ឥឡូវ​នេះ​មាន​ចំនួន​១០០​នាក់​ហើយ។

ទីក្រុង​ប៉េកាំង (រូបថត chinadaily)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំនួន​នេះ​បាន​យក​ឈ្នះ​ទី​​ក្រុង​ញ៉ូវយ៉ក់​ស្តួច​ស្តើង​បំផុត​ដែល​ទី​ក្រុង​សហរដ្ឋ​អាមេរិកមួយ​នេះ​មាន​មហា​សេដ្ឋី​ចំនួន​៩៩​នាក់ និង​បាន​ឈរ​លំដាប់​កំពូល​ចំណាត់​ថ្នាក់​សម្រាប់​រយៈ​ពេល​៧​ឆ្នាំ​ចុង​ក្រោយ​នេះ។

ការ​កាន់​កាប់​​ដ៏​ឆាប់​រហ័ស​របស់​​ប្រទេស​ចិន​ក្នុង​សម័យ​កូវីដ-១៩ គឺ​ការ​កើន​ឡើង​នូវ​ក្រុម​ហ៊ុន​បច្ចេកវិទ្យា និង​ទី​ផ្សារ​ភាគ​ហ៊ុន​របស់​ខ្លួន​ដែល​ជួយ​ឲ្យ​ទី​ក្រុង​មួយ​នេះ​ឡើង​ឈរ​លើ​ចំណាត់​ថ្នាក់​កំពូល។

ទោះ​ជា​ទី​ក្រុង​ប៉េកាំង​ឥឡូវ​មាន​មហា​សេដ្ឋី​ច្រើន​ជាងក្រុម​ហ៊ុន Big Apple ក៏​ទ្រព្យ​សម្បត្តិ​រាប់​បញ្ចូល​គ្នា​របស់មហា​សេដ្ឋី​ទី​ក្រុង​ញ៉ូវយ៉ក់​នៅ​រក្សា៨០​ពាន់​លាន​ដុល្លារ​អាមេរិក ដែល​ទំហំ​នេះ​ច្រើន​ជាងទ្រព្យ​សម្បត្តិ​បញ្ចូលគ្នា​របស់​​មហាសេដ្ឋី​របស់​ទី​ក្រុង​ប៉េកាំង​។

អ្នក​មាន​បំផុត​នៅ​ទី​ក្រុង​ប៉េកាំង​គឺ​លោក Zhang Yiming ​ជា​ស្ថាបនិក​ក្រុម​ហ៊ុន TikTok និង​ជា​នាយក​ប្រតិបត្តិ​របស់​ក្រុម​ហ៊ុន​មេ ByteDance។ ឥឡូវ​នេះ​លោក​មាន​ទ្រព្យ​សុទ្ធ​​កើន​ឡើង​ទ្វេ​ដង ៣៥.៦​ពាន់​លាន​ដុល្លារ​អាមេរិក។

លោក Zhang Yiming ​ជា​ស្ថាបនិក​ក្រុម​ហ៊ុន TikTok

ផ្ទុយ​ទៅ​វិញ ​អ្នក​មាន​បំផុត​នៅ​ទី​ក្រុង​ញ៉ូវយ៉ក់​ អតីត​អភិបាល​ក្រុងញ៉ូវ​យ៉ក់​​លោក Michael Bloomberg មាន​ទ្រព្យ​សម្បត្តិ​៥៩​ពាន់​លាន​ដុល្លារ​អាមេរិក។

កំណើន​ពាណិជ្ជកម្ម​តាម​អេឡិចត្រូនិក​របស់​ចិន

ប្រទេស​ចិន​រួម​ជា​មួយ​សហរដ្ឋ​អាមេរិក ត្រូវ​បាន​គេ​មើល​ឃើញ​ក្រុម​ហ៊ុន​​បច្ចេកវិទ្យាយក្ស​របស់​ពួក​គេ​កាន់​តែ​រីក​ធំ​ឡើងៗ​​កំឡុង​ពេល​ការ​ផ្ទុះ​កូវីដ-១៩ ខណៈ​​ប្រជា​ជន​បាន​ទិញ​ទំនិញ​តាម​អនឡាញ និង​ជា​ប្រភព​ស្វែង​រក​ការ​កម្សាន្ត។

ប្រការ​នេះ​បាន​មើល​ឃើញ​ពី​ការបង្កើត​ទ្រព្យ​សុទ្ធ​ផ្ទាល់​ខ្លួន​យ៉ាង​ខ្លាំង​សម្រាប់​ស្ថាបនិក និង​ម្ចាស់​ភាគ​ហ៊ុន​នៃ​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​យក្ស​ទាំង​នោះ។

មហា​សេដ្ឋី​លើ​លោក (រូបភាព Forbes)

ប្រទេស​ចិនដែល​តួ​លេខ​របស់ខ្លួន​រាប់​បញ្ចូល​ទាំង​ទី​ក្រុង​ហុង​កុង និង​ម៉ាកាវ​នៅបញ្ជី​ Forbes បាន​បន្ថែមមហា​សេដ្ឋី​​​​​ជា​ច្រើន​​ជាង​​ប្រទេស​ណា​ៗ​ទាំង​អស់​​ជា​សកល​​ជា​មួយ​នឹង​មហា​សេដ្ឋី​ចំណូល​ថ្មី​២១០​នាក់។​

ពាក់​កណ្តាល​នៃមហា​សេដ្ឋី​ចំណូល​ថ្មី​របស់​ប្រទេស​ចិន​រក​​ប្រាក់​បាន​ពី​ការ​ផលិត​ ឬ​ការ​បណ្តាក់​ទុន​ផ្នែក​បច្ចេកវិទ្យា រាប់​បញ្ចូល​ទាំង​មហាសេដ្ឋី​ជា​ស្ត្រី​ឈ្មោះ Kate Wang ដែលរក​លុយ​បាន​ពី​បារី​អេឡិចត្រូនិក។

ជាមួយ​នឹង​មហា​សេដ្ឋី​ចំនួន​៦៩៨​នាក់ ប្រទេស​ចិន​តាមក្រោយ​សហរដ្ឋ​អាមេរិក​ដែល​មាន​មហា​សេដ្ឋី​ចំនួន​៧២៤​នាក់។

យោង​តាម Fordes បង្ហាញ​ថា មហា​សេដ្ឋី​​ចំណូល​ថ្មី​៤៩៣​នាក់​ជាប់​កំណត់​ត្រា​បាន​ចូល​ក្នុង​បញ្ជី​ជា​សកល​កាល​ពី​ឆ្នាំ​មុន។​

ប្រទេស​ឥណ្ឌា​ឈរ​លំដាប់​លេខ​៣​ដែល​មាន​មហា​សេដ្ឋី​​ចំនួន​១៤០​នាក់។ នៅ​តំបន់​អាស៊ីប៉ាស៊ីហ្វិក​​មាន​​​មហា​សេដ្ឋី​សរុប​ចំនួន​១១៤៩​នាក់​​។

លោក Jeff Bezos (រូបថត Reuters)

លោក Jeff Bezos ស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ​ Amazon នៅ​តែ​ជា​បុគ្គល​មាន​ជាង​គេ​បំផុត​ក្នុង​លោក​ដោយ​ឈរ​នៅ​ចំណាត់​ថ្នាក់កំពូល​៤​ឆ្នាំ​ជាប់គ្នា។ ទ្រព្យ​សម្បត្តិ​សុទ្ធ​របស់​លោក​បាន​កើន​ពី៦៤​ពាន់​លាន​ដុល្លារ​​ទៅ​១៧៧​ពាន់​លាន​ដុល្លារ​អាមេរិក កាល​ពី​ឆ្នាំ​មុន៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Forbes

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម