ជីវិតកម្សាន្ដ
មហាសេដ្ឋីចិន Zhou Hongyi ស្រាប់តែមុខក្នុងភាពយន្តបែបស្នេហាលើកដំបូង
យោងតាមសារព័ត៌មាន Jiupai ខ្សែភាពយន្តដែលមានចំណងជើងថា «Reigniting Life: The Hidden Hacker Stunning the World» មានតួអង្គមហាសេដ្ឋីចិន Zhou Hongyi ដែលជាប្រធាន និងជាសហស្ថាបនិកនៃក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Qihoo 360 បានដើរតួជាជាមេដឹកនាំនៃសម្ព័ន្ធក្រុម Hacker ដែលវិនិយោគ ១០០ ពាន់លានយន់ (១៣.៧៨ពាន់លានដុល្លារ) ទៅក្នុងគម្រោង AI ដែលដឹកនាំដោយតួអង្គសំខាន់ៗ។
ភាពយន្តនេះបន្តពីរឿងកូនប្រុសរបស់ប្រធានសាជីវកម្មដ៏មានឥទ្ធិពលម្នាក់ ដែលធ្វើការអនាមិកក្រោមការបញ្ជារបស់ឪពុកគាត់ ហើយលួចលាក់លួចស្រលាញ់នារីសម្អាតម្នាក់ ដែលប្រែទៅជាអតីតមិត្តរួមថ្នាក់វិទ្យាល័យរបស់ឪពុកគាត់។ តួអង្គ Zhou ក៏សម្តែងឈុតឆាកសកម្មភាព ដែលទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជនវ័យក្មេង។ រឿងភាគនេះលាយបញ្ចូលមនោសញ្ចេតនានៅកន្លែងធ្វើការ រួមទាំងការចាប់ផ្តើមអាជីវកម្ម និងការអភិវឌ្ឍ AI ផងដែរ។
ផលិតដោយក្រុមហ៊ុនរបស់លោក Zhou Hongyi រឿងនេះត្រូវបានសរសេរយ៉ាងឆាប់រហ័សក្នុងមួយថ្ងៃ ហើយថតត្រឹមតែពីរថ្ងៃប៉ុណ្ណោះ។ វាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើវេទិកាវីដេអូ ដែលទទួលបានការចូលមើលរាប់ពាន់ដងយ៉ាងឆាប់រហ័ស ដោយមានអ្នកទស្សនាមួយចំនួនសរសើរពីរឿងកំប្លែង និងឈុតឆាកទាក់ទាញ ខណៈអ្នកផ្សេងទៀតរិះគន់ឈុតបំផ្លើសរបស់វា។
មហាសេដ្ឋីបច្ចេកវិទ្យារូបនេះធ្លាប់បានចែករំលែកនៅក្នុងបទសម្ភាសន៍មួយថាគាត់ចូលចិត្តរឿងខ្លីៗដែលមាន CEO លេចធ្លោ ជាប្រភេទដែលកាន់តែមានប្រជាប្រិយភាពនៅលើវេទិកាវីដេអូ។ គាត់បានកត់សម្គាល់ថា «ខ្ញុំមិនមើលកម្មវិធីទូរទស្សន៍ទេ ខ្ញុំមើលរឿងខ្លីៗអំពី CEO លេចធ្លោ» ។
គួរបញ្ចាក់ថា លោក Zhou Hongyi គឺជាសហគ្រិនមហាសេដ្ឋីចិន គាត់គឺជាសហស្ថាបនិក ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនសន្តិសុខអ៊ីនធឺណែត Qihoo 360។ គិតត្រឹមខែវិច្ឆិកា ឆ្នាំ ២០១៨ គាត់ជាប់ចំណាត់ថ្នាក់លេខ ៤៥ នៅលើតារាង Forbes China Rich List 2018 និង #135 នៅលើ Forbes Billionaires 2018 ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធប៉ាន់ស្មានចំនួន ៤.៧ពាន់លានដុល្លារ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Li Ziqi បញ្ឆេះភាពចម្រូងចម្រាស ក្រោយប្រាប់ដំបូន្មានប្រឆាំងនឹងការក្លាយជាអ្នកដឹកនាំ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


