Connect with us

សុខភាព

វ៉ាក់សាំងកូវីដ-១៩ ចំនួន ៤ប្រភេទបាននិងកំពុងអភិវឌ្ឍ​នាពេលបច្ចុប្បន្ន

បានផុស

នៅ

វ៉ាក់សាំង​បង្ហាត់​ភាព​ស៊ាំរបស់រាងកាយ​ឱ្យចេះ​សម្គាល់ និងរាំងខ្ទប់​វីរុស​ប្រកបដោយ​សុវត្ថិភាព។ វ៉ាក់សាំង​មានប្រវត្តិទទួលជោគជ័យជាយូរលង់ណាស់មកហើយ ដោយ​វ៉ាក់​សាំង​ដំបូង​បំផុត ត្រូវ​បានគេប្រើប្រាស់កាលពី ២២៥ ឆ្នាំមុន។ ចាប់តាំង​ពីពេលនោះមក មនុស្ស​បានអភិវឌ្ឍន៍វ៉ាក់សាំង​ប្រកបដោយជោគជ័យសម្រាប់ជំងឺ​ដែលបង្កការ​គំរាមកំហែងដល់អាយុជីវិត​ជាច្រើន ដូចជា ជំងឺរលាកស្រោមខួរ តេតាណូស ​កញ្ជ្រិល និងគ្រុនស្វិត​ដៃជើង ហើយ​បច្ចុប្បន្ននេះ​គឺជឺងីកូវីដ-១៩។

New York's COVID vaccination Phase 1-B begins today | WBFO
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វ៉ាក់សាំង​គឺជា​ឧបករណ៍ថ្មីមួយដ៏សំខាន់នៅក្នុងសមរភូមិ​ប្រយុទ្ធ​នឹង​ជំងឺកូវីដ-១៩។

តើមានប្រភេទ​វ៉ាក់សាំង​អ្វីខ្លះ?

មានវ៉ាក់សាំងកូវីដ-១៩ ជាច្រើនប្រភេទ ដែលត្រូវបានអភិវឌ្ឍកន្លងមក និងដែលកំពុងត្រូវបានអភិវឌ្ឍ​នាពេលបច្ចុប្បន្ន​ ដូចជា៖

  • វ៉ាក់សាំងដែលប្រើប្រាស់វីរុស​ដែលលែងអាច​ធ្វើ​សកម្មភាព​ទៀត​បាន ឬវីរុសដែល​ត្រូវ​បានគេ​បន្សាប ដោយប្រើប្រាស់ទម្រង់​វីរុសដែលត្រូវ​បាន​គេ​បន្សាបលែង​ឱ្យ​អាច​ធ្វើសកម្មភាពទៀត ឬ​ធ្វើ​ឱ្យចុះខ្សោយ​ ដើម្បីកុំឱ្យវា​អាច​បង្កជាជំងឺ ប៉ុន្តែនៅតែអាច​ភ្ញោចប្រព័ន្ធភាពស៊ាំឱ្យឆ្លើយតបទៅនឹង​ជំងឺបាន។
  • វ៉ាក់សាំង​ដែល​ផលិត​ពីប្រូតេអ៊ីន ដោយប្រើប្រាស់បំណែកប្រូតេអ៊ីនដែលមិនបង្កគ្រោះថ្នាក់ ឬ​សំបក​ប្រូតេអ៊ីនដែលធ្វើ​ត្រាប់​តាម​វីរុសកូវីដ១៩ ដើម្បី​នាំ​ប្រព័ន្ធភាពស៊ាំអាច​ឆ្លើយចំពោះវីរុស​នេះ​ប្រកប​ដោយសុវត្ថិភាព។
  • វ៉ាក់សាំង​ដោយ​ប្រើប្រាស់វ៉ិចទ័ររបស់វីរុស ជាប្រភេទ​វ៉ាក់សាំង​ដែលប្រើប្រាស់វីរុស​ដែលត្រូវ​បាន​គេ​កែប្រែ​ហ្សែនរបស់វា  ដើម្បីកុំ​ឱ្យវាមានលទ្ធភាពបង្ក​ជំងឺទៀត   ប៉ុន្តែ​នៅតែអាច​ផលិតប្រូតេអ៊ីនវីរុស     ​កូរ៉ូណា ដើម្បីឱ្យប្រព័ន្ធភាពស៊ាំអាច​ឆ្លើយតបចំពោះពពួកវីរុស​នេះប្រកបដោយសុវត្ថិភាព។
  •  វ៉ាក់សាំង RNA និង DNA –វិធីសាស្ត្រ​ផលិតវ៉ាក់សាំង​បែបថ្មី ដោយប្រើប្រាស់ RNA ឬ DNA ដែលត្រូវ​បាន​កែប្រែហ្សែន ដើម្បីផលិតប្រូតេអ៊ីន ដែលអាចជួយភ្ញោច​ឱ្យប្រព័ន្ធភាពស៊ាំធ្វើការ​ឆ្លើយតប​ចំពោះវីរុស​ប្រកបដោយ​ប្រសិទ្ធភាព។

វ៉ាក់សាំង​ប្រភេទផ្សេងគ្នា មានលក្ខណៈខុសៗគ្នា​ ដូចជា ភាពខ្លាំងនៃ​ការ​ឆ្លើយតប​របស់ប្រព័ន្ធភាពស៊ាំ ចំនួនដូស​ដែលត្រូវ​ចាក់ សុវត្ថិភាព តម្រូវការ​ប្រព័ន្ធត្រជាក់ដើម្បីរក្សាទុក និង​រយៈពេល​ផលិតជាដើម៕

អត្ថបទ៖ សន្យា

ប្រភព៖ UNICEF

ចុចអាន៖ ១២ សំណួរ UNICEF ឆ្លើយពាក់ព័ន្ធនឹងសុវត្ថិភាពនៃការចាក់វ៉ាក់សាំងកូវីដ-១៩

ចុចអាន៖ WHO៖ វិបត្តិកូវីដ នៅសល់ផ្លូវវែងឆ្ងាយទៀតទម្រាំដល់ទីបញ្ចប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម