សុខភាព
វ៉ាក់សាំងកូវីដ-១៩ ចំនួន ៤ប្រភេទបាននិងកំពុងអភិវឌ្ឍនាពេលបច្ចុប្បន្ន
វ៉ាក់សាំងបង្ហាត់ភាពស៊ាំរបស់រាងកាយឱ្យចេះសម្គាល់ និងរាំងខ្ទប់វីរុសប្រកបដោយសុវត្ថិភាព។ វ៉ាក់សាំងមានប្រវត្តិទទួលជោគជ័យជាយូរលង់ណាស់មកហើយ ដោយវ៉ាក់សាំងដំបូងបំផុត ត្រូវបានគេប្រើប្រាស់កាលពី ២២៥ ឆ្នាំមុន។ ចាប់តាំងពីពេលនោះមក មនុស្សបានអភិវឌ្ឍន៍វ៉ាក់សាំងប្រកបដោយជោគជ័យសម្រាប់ជំងឺដែលបង្កការគំរាមកំហែងដល់អាយុជីវិតជាច្រើន ដូចជា ជំងឺរលាកស្រោមខួរ តេតាណូស កញ្ជ្រិល និងគ្រុនស្វិតដៃជើង ហើយបច្ចុប្បន្ននេះគឺជឺងីកូវីដ-១៩។

វ៉ាក់សាំងគឺជាឧបករណ៍ថ្មីមួយដ៏សំខាន់នៅក្នុងសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ-១៩។
តើមានប្រភេទវ៉ាក់សាំងអ្វីខ្លះ?
មានវ៉ាក់សាំងកូវីដ-១៩ ជាច្រើនប្រភេទ ដែលត្រូវបានអភិវឌ្ឍកន្លងមក និងដែលកំពុងត្រូវបានអភិវឌ្ឍនាពេលបច្ចុប្បន្ន ដូចជា៖
- វ៉ាក់សាំងដែលប្រើប្រាស់វីរុសដែលលែងអាចធ្វើសកម្មភាពទៀតបាន ឬវីរុសដែលត្រូវបានគេបន្សាប ដោយប្រើប្រាស់ទម្រង់វីរុសដែលត្រូវបានគេបន្សាបលែងឱ្យអាចធ្វើសកម្មភាពទៀត ឬធ្វើឱ្យចុះខ្សោយ ដើម្បីកុំឱ្យវាអាចបង្កជាជំងឺ ប៉ុន្តែនៅតែអាចភ្ញោចប្រព័ន្ធភាពស៊ាំឱ្យឆ្លើយតបទៅនឹងជំងឺបាន។
- វ៉ាក់សាំងដែលផលិតពីប្រូតេអ៊ីន ដោយប្រើប្រាស់បំណែកប្រូតេអ៊ីនដែលមិនបង្កគ្រោះថ្នាក់ ឬសំបកប្រូតេអ៊ីនដែលធ្វើត្រាប់តាមវីរុសកូវីដ–១៩ ដើម្បីនាំប្រព័ន្ធភាពស៊ាំអាចឆ្លើយចំពោះវីរុសនេះប្រកបដោយសុវត្ថិភាព។
- វ៉ាក់សាំងដោយប្រើប្រាស់វ៉ិចទ័ររបស់វីរុស ជាប្រភេទវ៉ាក់សាំងដែលប្រើប្រាស់វីរុសដែលត្រូវបានគេកែប្រែហ្សែនរបស់វា ដើម្បីកុំឱ្យវាមានលទ្ធភាពបង្កជំងឺទៀត ប៉ុន្តែនៅតែអាចផលិតប្រូតេអ៊ីនវីរុស កូរ៉ូណា ដើម្បីឱ្យប្រព័ន្ធភាពស៊ាំអាចឆ្លើយតបចំពោះពពួកវីរុសនេះប្រកបដោយសុវត្ថិភាព។
- វ៉ាក់សាំង RNA និង DNA –វិធីសាស្ត្រផលិតវ៉ាក់សាំងបែបថ្មី ដោយប្រើប្រាស់ RNA ឬ DNA ដែលត្រូវបានកែប្រែហ្សែន ដើម្បីផលិតប្រូតេអ៊ីន ដែលអាចជួយភ្ញោចឱ្យប្រព័ន្ធភាពស៊ាំធ្វើការឆ្លើយតបចំពោះវីរុសប្រកបដោយប្រសិទ្ធភាព។
វ៉ាក់សាំងប្រភេទផ្សេងគ្នា មានលក្ខណៈខុសៗគ្នា ដូចជា ភាពខ្លាំងនៃការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំ ចំនួនដូសដែលត្រូវចាក់ សុវត្ថិភាព តម្រូវការប្រព័ន្ធត្រជាក់ដើម្បីរក្សាទុក និងរយៈពេលផលិតជាដើម៕
អត្ថបទ៖ សន្យា
ប្រភព៖ UNICEF
ចុចអាន៖ ១២ សំណួរ UNICEF ឆ្លើយពាក់ព័ន្ធនឹងសុវត្ថិភាពនៃការចាក់វ៉ាក់សាំងកូវីដ-១៩
ចុចអាន៖ WHO៖ វិបត្តិកូវីដ នៅសល់ផ្លូវវែងឆ្ងាយទៀតទម្រាំដល់ទីបញ្ចប់
-
កីឡា៦ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៩ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា៤ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១២ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


