សុខភាព
ការពិតអំពីវ៉ាក់សាំងផ្តាសាយ ប្រសិទ្ធភាព និងពេលត្រូវចាក់
ចូលដល់រដូវយើងងាយកើតជំងឺផ្តាសាយហើយ មិនថាចាស់ ឬក្មេងនោះទេ។ ជំងឺផ្តាសាយពេលខ្លះដ្បិតតែមិនធ្ងន់ធ្ងរ តែយើងមិនស្រណុកក្នុងខ្លួននោះទេ ថែមទាំងរំខានដល់ការងារទៀត។ បច្ចុប្បន្នមានវ៉ាក់សាំងការពារជំងឺផ្តាសាយហើយ អ៊ីចឹង យើងមកដឹងទាំងអស់គ្នាពីការពិតមួយចំនួនអំពីវ៉ាក់សាំងផ្តាសាយ ប្រសិទ្ធភាព និងពេលវេលាត្រូវចាក់។
១. នរណាខ្លះអាចចាក់វ៉ាក់សាំងផ្តាសាយធំបាន?

វ៉ាក់សាំងផ្តាសាយអាចចាក់វ៉ាក់បានលើមនុស្សគ្រប់វ័យ លើកលែងតែក្មេងអាយុក្រោយ ៦ឆ្នាំ និងអ្នកដែលមានបញ្ហាអាលែកហ្ស៊ីជាមួយវ៉ាក់សាំង។ ចំពោះស្រ្តីមានផ្ទៃពោះវិញ អង្គការសុខភាពពិភពលោក (WHO) ផ្តល់អនុសាសន៍ថា អាចចាក់វ៉ាក់សាំងផ្តាសាយនៅក្នុងអំឡុងត្រីមាសណាក៏បាន ដោយការចាក់វ៉ាក់សាំងអំឡុងពពោះ អាចការពារដល់កូនពីជំងឺផ្តាសាយបានទៀត នៅក្នុងអំឡុង ២-៣ ខែដំបូងក្រោយសម្រាល។
២. ប្រសិទ្ធភាពនៃការចាក់វ៉ាក់សាំងផ្តាសាយ
ខុសពីវ៉ាក់សាំងដទៃ ឬមួយចំនួនទៀត វ៉ាក់សាំងផ្តាសាយធំមានប្រសិទ្ធភាពតែ ១ឆ្នាំប៉ុណ្ណោះ ដូច្នេះតម្រូវឲ្យយើងចាក់វ៉ាក់សាំងផ្តាសាយជារៀងរាល់ឆ្នាំ។

៣. ហេតុអីត្រូវចាក់វ៉ាក់សាំងផ្តាសាយរៀងរាល់ឆ្នាំ?
មានហេតុផលសំខាន់២ ដែលយើងចាំបាច់ត្រូវចាក់វ៉ាក់សាំងការពារផ្តាសាយជារៀងរាល់ឆ្នាំ នេះបើតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក (CDC)។ ហេតុផលទី១ ប្រព័ន្ធការពាររាងកាយរបស់យើងក្រាយពីចាក់វ៉ាក់សាំងនឹងថយចុះក្នុងពេលណាមួយ។ ហេតុផលទី២ ដោយសារតែវីរុសផ្តាសាយប្រែប្រួលឥតឈប់ឈរពីមួយរដូវទៅមួយរដូវ ដូច្នេះចាំបាច់ត្រូវតែចាក់វ៉ាក់សាំងផ្តាសាយប្រចាំឆ្នាំ។

៤. ចាក់វ៉ាក់សាំងផ្តាសាយធំ អាចការពារជំងឺផ្តាសាយបានគ្រប់ប្រភេទមែនទេ?
វ៉ាក់សាំងការពារផ្ដាសាយដែលយើងចាក់ គឺវ៉ាក់សាំងការពារផ្ដាសាយធំ ដូចនេះមិនអាចការពារជំងឺផ្ដាសាយទាំងអស់ទេ ព្រោះវីរុសដែលបង្កឲ្យមានជំងឺផ្ដាសាយមានច្រើនប្រភេទណាស់៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ចាក់វ៉ាក់សាំងកូវីដ-១៩ រួចទាំង ២ដូស អាចមានប្រសិទ្ធភាពបានប៉ុន្មានទៅ?
ចុចអាន៖ អ្នកជំនាញហាមចាក់វ៉ាក់សាំងកូវីដ-១៩ពេលកំពុងមានជំងឺផ្ដាសាយ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ