សុខភាព
ចាក់វ៉ាក់សាំងកូវីដ-១៩ រួចទាំង ២ដូស អាចមានប្រសិទ្ធភាពបានប៉ុន្មានទៅ?
ប្រសិទ្ធភាពរបស់វ៉ាក់សាំងមិនដូចគ្នា វ៉ាក់សាំងខ្លះតម្រូវឲ្យចាក់ជារៀងរាល់ឆ្នាំ ឯខ្លះទៀតឲ្យតែចាក់គ្រប់ដូស អាចការពារជំងឺបានរហូត។ ចុះវ៉ាក់សាំងការពារជំងឺកូវីដ-១៩ វិញ បើសិនជាយើងបានចាក់ទាំង ២ ដូស រួចរាល់ហើយ តើអាចមានប្រសិទ្ធភាពជារៀងរហូត ឬក្នុងរយៈពេលកំណត់ណាមួយ?

ក្នុងបទសម្ភាសជាមួយ PNN លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ បកស្រាយថា ប្រសិទ្ធភាពនៃវ៉ាក់សាំងកូវីដ-១៩ មកទល់ពេលនេះនៅលើពិភពលោក មិនមានការសិក្សាឲ្យបានច្បាស់លាស់នៅឡើយទេ ថាមានប្រសិទ្ធភាពប៉ុន្មាន ប៉ុន្តែអ្វីដែលអ្នកវិទ្យាសាស្ត្រសិក្សាឃើញ គឺផលប្រយោជន៍របស់វ៉ាក់សាំងមានច្រើនណាស់ ឯប្រសិទ្ធភាពរបស់វ៉ាក់សាំងយ៉ាងហោចណាស់ក៏ ៦ខែឡើងដែរ។

“គេមិនទាន់មានការសិក្សាឲ្យបានច្បាស់លាស់មែនទែន ដែលកំណត់ថា តើប្រសិទ្ធភាពរបស់វ៉ាក់សាំង បាន ១ឆ្នាំ ២ឆ្នាំ ឬក៏បានរហូត កន្លែងហ្នឹងអត់មានទេ”។
លោកជំទាវបានបន្តថា បច្ចុប្បន្នអ្នកវិទ្យាសាស្ត្រកំពុងសិក្សាឲ្យបានច្បាស់លាស់អំពីប្រសិទ្ធភាពរបស់វ៉ាក់សាំង តើមានប្រសិទ្ធភាពរយៈប៉ុន្មាន ដោយអ្នកវិទ្យាសាស្ត្រដាក់ការសង្ស័យថា ប្រសិទ្ធភាព និងការចាក់វ៉ាក់សាំងកូវីដ-១៩ អាចប្រហាក់ប្រហែលនឹងវ៉ាក់សាំងផ្តាសាយ ដែលតម្រូវឲ្យចាក់រៀងរាល់ឆ្នាំ។

ទោះជាបែបនេះក្តី អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះសង្កត់ធ្ងន់ថា មកដល់ពេលនេះមិនទាន់មានការសិក្សាណាបញ្ជាក់ច្បាស់លាស់នៅឡើយទេ អំពីប្រសិទ្ធភាពរបស់វ៉ាក់សាំងកូវីដ-១៩ ទេ អ្វីៗទាំងអស់គ្រាន់តែជាការដាក់ការសង្ស័យប៉ុណ្ណោះ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ត្រូវការពេលប៉ុនណាដើម្បីបង្កើតអង់ទីគ័រប្រឆាំងវីរុស ក្រោយចាក់វ៉ាក់សាំងដូសទី២?
ចុចអាន៖ មនុស្សវ័យចំណាស់មិនសូវរងប្រតិកម្មលើរាងកាយ ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


