Connect with us

សុខភាព

ជំងឺ​ឈាមកក​ស្រួចស្រាវ​ចន្លោះ​ស្រោមខួរ​

បានផុស

នៅ

​ជំងឺ​ឈាមកក​ស្រួចស្រាវ​ចន្លោះ​ស្រោមខួរ ខួរក្បាល​(Acute Subdural Hematoma) គឺជា​ការ​កកឈាម​ក្រោយពី​ការប៉ះទង្គិច​រហូតដល់​រយៈពេល​មួយអាទិត្យ ហើយក៏​ជា​ប្រភេទ​ជំងឺ​ធ្ងន់ធ្ងរ​ជាងគេ​ក្នុងចំណោម​ជំងឺ​ឈាមកក​ចន្លោះ​ស្រោមខួរ​ទាំងអស់​(subdural hematoma)​។

Meningitis Diagnosis and Treatment in Thailand - Almurshidi Medical Tourism  Agency - Hospitals in Thailand
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាទូទៅ​វា​កើតឡើង​បន្ទាប់ពី​រងរបួស​ក្បាល​ធ្ងន់ធ្ងរ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​អ្នកបើក​បរភាគ​ច្រើន បើកបរ​ក្នុង​សភាព​ស្រវឹង​ជោគជាំ មិនមាន​មួកសុវត្ថិភាព ការបើកបរ​លើស​ល្បឿន​កំណត់ ការធ្លាក់​ពីលើ​ទី​ខ្ពស់ និង​ការ​រអិលដួល​បោក​ក្បាល​ជាដើម​។​ល​។ ជំងឺ​នេះ ទាមទារ​ឲ្យ​អ្នកជំងឺ​ចូល​សម្រាក​ក្នុង​មន្ទីរពេទ្យ​ជាបន្ទាន់ ហើយ​មួយ​ភាគ​ធំ​នៃ​អ្នកជំងឺ​អាចឈាន​ទៅដល់​ការវះកាត់​យក​ឈាមកក​ចេញ​។​

​ការប៉ះទង្គិច​ក្បាល​ធ្ងន់ធ្ងរ ធ្វើ​ឲ្យ​ខួរក្បាល​របស់​មនុស្ស​ខូច​ដោយសារ​មូលហេតុ​ចំនួន​៣៖

– បណ្ដាលមកពី​ការ​បែក​សរសៃ​វែ​ន ដែលជា​សរសៃ​នាំ​ឈាម​ចេញពី​ខួរក្បាល​ទៅ​បេះដូង និង​សួត​

– បណ្ដាលមកពី​ការ​បែក​សរសៃ​អាកទែ ដែលជា​អ្នក​នាំ​ឈាម​ពី​បេះដូង​ទៅកាន់​ខួរក្បាល​

– ការខូចខាត​ដល់​ជាលិកា​ខួរក្បាល ដែល​បណ្ដាល​ឲ្យ​មានការ​ហូរឈាម​ក្នុង​ខួរក្បាល​

​ទន្ទឹមគ្នា​នេះដែរ ការ​សង្កត់​របស់​ដុំ​ឈាម​ទៅលើ​ខួរក្បាល​បាន​បន្ថយ និង​បង្អាក់​នូវ​លំហូរ​របស់​សរសៃឈាម​ខួរក្បាល ហើយ​ជា​លទ្ធផល​វា​នឹងធ្វើ​ឲ្យមាន​ការ​ហើម និង​ខូចខាត​យ៉ាងខ្លាំង​ដល់​ខួរក្បាល ដែលជា​មជ្ឈមណ្ឌល​បញ្ជា​វិញ្ញាណ​ទាំង​ប្រាំ​របស់​យើង​។​

​ក​) ការប៉ះពាល់​៖

​ជំងឺ​ឈាមកក​ស្រួចស្រាវ​ចន្លោះ​ស្រោមខួរ ASH មាន​ហានិភ័យ​ខ្ពស់​រហូត​អាច​បណ្តាល​ឲ្យ​អ្នកជំងឺ​បាត់បង​ជីវិត​បាន​។ អាយុ​គឺជា​កត្តា​សំខាន់​ដែល​ប៉ះពាល់​ដល់​ការវិវត្តន៍​របស់​អ្នកជំងឺ​៖

– អាយុ​ក្រោម ៤០​ឆ្នាំមាន​ហានិភ័យ ២០% នៃ​ការស្លាប់​

– អាយុ​ចាប់ពី ៣០​ឆ្នាំទៅ ៤០​ឆ្នាំមាន​ហានិភ័យ ៦៥% នៃ​ការស្លាប់​

– ចាប់ពី ៨០​ឆ្នាំ​ឡើងទៅ​មាន​ហានិភ័យ​នៃ​ការស្លាប់ ៨៨%

Migraine Headaches Symptoms, Diagnosis, and Treatments | The Headache Clinic

​ការ​ជាសះស្បើយ​ពី​ជំងឺ​នេះ​ត្រូវ​អាស្រ័យ​លើក​ត្តា​ជាច្រើន ក្នុងនោះ​មានដូចជា​ដុំ​ឈាម​តូច​ឬ​ធំ ការមកដល់​មន្ទីរពេទ្យ​លឿន​ឬក៏​យឺត​។ ជួនកាល​អ្នកជំងឺ​ត្រូវ​ញាំញី​ដោយ​ស្លាកស្នាម​របួស​ដែលជា​សំណល់​របស់​ជំងឺ​នេះ​ទាំង​ផ្លូវកាយ និង​ផ្លូវ​ចិត្តជា​រៀងរហូត​ក៏មានដែរ​។​

​ខ​) រោគសញ្ញា​៖

​រោគសញ្ញា​នៃ​ជំងឺ​ឈាមកក​ស្រួចស្រាវ​នៅក្នុង​ស្រទាប់​ខួរក្បាល ASH អាច​កើតឡើង​យ៉ាង​ឆាប់រហ័ស​បន្ទាប់ពី​ការប៉ះទង្គិច​ក្បាល មានដូចជា​៖

– ការឈឺ​ក្បាល​ខ្លាំង ឬ​តិច​

– ការ​ក្អួតចង្អោរ ឬ​មាន​អារម្មណ៍​មិន​ស្រណុក​

– ការ​វង្វេង​

– ការផ្លាស់ប្ដូរ​បុគ្គលិក​លក្ខណៈ ឬ​ផ្លាស់ប្តូរ​អារម្មណ៍​ភ្លាមៗ​

– ទន់​ត្របកភ្នែក ងងុយ​ជាប់​រហូត​

– ពិបាក​និយាយ ឬ​និយាយ​មិន​ចេញ​

– ការមើលឃើញ​ព្រិលៗ ឬ​បែក​រូប​ភាពជា​ពីរ​

– ទន់ ឬ​ពិការ​មួយ​ចំហៀង​ខ្លួន​

– ការបាត់បង់​ស្មារតី ឬ​សន្លប់​

Meningitis: Causes, Symptoms & Treatment | Live Science

​គ​) ការព្យាបាល​៖

​ការព្យាបាល​អាស្រ័យទៅលើ​ដុំ​កំណក​ឈាម ឈាម​ដែលមាន​ទំហំ​តូច ភាគច្រើន​អាច​ព្យាបាល​ដោយ​ថ្នាំ និង​ការតាមដាន​។ រីឯ​ដុំ​ឈាម​ដែលមាន​ទំហំ​ចាប់ពី​១០​មី​លី​ម៉ែត្រ ឬ​ធំ​ជាង​នេះ នឹងត្រូវ​ធ្វើការ​វះកាត់​យកចេញ​ដោយ​ក្រុម​វេជ្ជបណ្ឌិត​ជំនាញ និង​មានការ​តាមដាន​យ៉ាង​យកចិត្តទុកដាក់​បំផុត​។​

​ចំណែកឯ​ការ​ជាសះស្បើយ​ពី​ជំងឺ​មិន​ដូចគ្នា​ទាំងអស់​នោះទេ ពេលខ្លះ​អ្នកជំងឺ​ត្រូវ​ចំណាយពេល​មួយឆ្នាំ ឬ​ច្រើនជាង​នេះ ដើម្បី​ស្ដារ​លទ្ធភាព​ពលកម្ម​ឲ្យ​បានជា​សះស្បើយ​មកវិញ​ជាមួយ​ក្រុមគ្រូពេទ្យ​ព្យាបាល​ដោយ​ចលនា​(physiotherapists) ក្រុមគ្រូពេទ្យ​ព្យាបាល​សំឡេង (speech therapists)​ផងដែរ​។ ចូរ​ចាំ​ថា​អ្នកជំងឺ​អាច​នឹង​ផ្លាស់ប្ដូរ​ជា​រៀងរហូត​នូវ​សភាព​ផ្លូវកាយ ផ្លូវចិត្ត និង​ការចងចាំ​របស់គាត់​។​

Meningitis - MyDr.com.au

“​ប្រសិនបើ​លោកអ្នក​បន្ទាប់ពី​មានការ​ប៉ះទង្គិច​ក្បាល ហើយ​មាន​រោគសញ្ញារ​ឬ​អាកា​រៈ​ដូចដែល​បាន​រៀបរាប់​ខាងលើ សូម​មកកាន់​មន្ទីរពេទ្យ​កាល់ម៉ែត​ជាបន្ទាន់ ដើម្បី​ស្វែងរក​ជំងឺ​ឈាមកក​ក្នុង​ខួរក្បាល​ឬ​ស្រទាប់​ខួរក្បាល និង​ធ្វើការ​ព្យាបាល​ឲ្យ​បាន​ទាន់ពេល​”៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​អាហារទាំងនេះ សក្ដិសមបំផុតសម្រាប់អ្នកមានជំងឺទឹកនោមផ្អែម គួរតែហូបជាប្រចាំថ្ងៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទី មុន

ទៅ​លេង​សៀមរាប​ ចាយត្រឹម ៥ ដុល្លារ ទទួល​​បទ​ពិសោធន៍​​ជិះ​កន្រ្តក​វិល​ខ្ពស់​បំផុត​ទី ៣ នៅ​អាស៊ាន

ព័ត៌មានជាតិ១៨ នាទី មុន

គិត​ត្រឹម​ឆ្នាំ ២០២២ កម្ពុជាសម្រេចសាងសង់ផ្លូវសរុបបា​ន​ប្រវែងប្រមាណ ៦៦ ៧២៣​ គីឡូម៉ែត្រ

ជីវិតកម្សាន្ដ៥១ នាទី មុន

មុនលាចាកលោក តួប្រុសរឿង នាងណាត ថៃ បន្សល់ស្នាដៃធំ ៥ សុទ្ធតែល្បីរន្ទឺប្រចាំប្រទេស

ព័ត៌មានអន្ដរជាតិ៥១ នាទី មុន

រុស្ស៊ី ថា អាមេរិក គួរតែប្រញាប់ប្រាប់ព័ត៌មានរឿងវាយប្រហារភេរវកម្មនៅ​ក្រុងមូស្គូឲ្យហើយមក

ជីវិតកម្សាន្ដ១ ម៉ោង មុន

លោក សុះ ម៉ាច ថា អ្នកសិល្ប:ខុសពីអ្នកជំនួញខ្លះ​យកចំណេះដឹងទៅបោកអ្នកល្ងង់ជាងខ្លួនឲ្យរងទុក្ខ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម