សុខភាព
អាហារទាំងនេះ សក្ដិសមបំផុតសម្រាប់អ្នកមានជំងឺទឹកនោមផ្អែម គួរតែហូបជាប្រចាំថ្ងៃ
មនុស្សមានជំងឺទឹកនោមផ្អែម ពិបាកក្នុងការទទួលទានអាហារណាស់។ ជាពិសេសត្រូវតមច្រើន ហូបអីក៏មិនបានតាមចិត្តចង់។
ខាងក្រោមនេះជាក្រុមអាហារ ដែលអ្នកជំងឺទឹកនោមផ្អែមគួរទទួលទាន ដើម្បីជួយក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងរាងកាយ។

១ ផ្កាខាត់ណាខៀវ សំបូរទៅដោយសារធាតុចិញ្ចឹមជាច្រើន ហើយជាទូទៅ សម្រាប់ការពារ ពីជំងឺដែលអាចកើតមានទាំងអស់ដែលនាំមកដោយវីរុសនិងបាក់តេរីឆ្លង។
២ ទឹកប៉ោម Cider Vinegar ត្រូវបានគេស្គាល់ចំពោះគុណសម្បត្ដិជាច្រើន ប៉ុន្តែលក្ខណៈមួយដែលអាចជួយអ្នកដែលមានជំងឺទឹកនោមផ្អែម គឺសមត្ថភាពក្នុងការធ្វើឲ្យប្រសើរឡើងនូវភាពប្រែប្រួល ឆ្ពោះទៅរកអាំងស៊ុយលីន និងបន្ថយកម្រិតជាតិស្ករក្នុងឈាម។
៣ Cinnamon យើងប្រហែលជាគិតថា នេះគ្រាន់តែជាគ្រឿងផ្សំតែប៉ុណ្ណោះ ប៉ុន្តែសារធាតុមួយនេះជួយក្នុងការគ្រប់គ្រងរាងកាយទាំងមូល ទាក់ទងនឹងជាតិស្ករ។ វាក៏ជួយសំរួលអារម្មណ៍របស់អាំងស៊ុយលីន ក៏ដូចជាកូលេស្តេរ៉ុល និងទ្រីគ្លីសេរីតរបស់អ្នកជំងឺ។
៤ ស៊ុត គឺល្អសម្រាប់បេះដូងនិងភ្នែក ជួយគ្រប់គ្រងជាតិស្ករក្នុងឈាមរបស់រាងកាយ ហើយវាធ្វើឲ្យអ្នកឆ្អែតទាក់ទងនឹងអាហារ ។

៥ ពពួកត្រីសំបូរខ្លាញ់ ដូចជា ត្រី anchovies ត្រី herring ត្រី mackerel ត្រីសាល់ម៉ុននិងត្រីសាឌីន សំបូរទៅដោយអូមេហ្គា ៣ ដែលយើងដឹងថាល្អសម្រាប់បេះដូងនិងសុខភាពទូទៅ។ អ្នកជំងឺទឹកនោមផ្អែមមានទំនោរទទួលរងផលវិបាកនៃបញ្ហាទាក់ទងនឹងបេះដូង។ ដូច្នេះពួកគេត្រូវហូបអាហារដែលសំបូរទៅដោយអូមេហ្គា ៣ ទើបមិនសូវវិវត្តទៅជាជំងឺបេះដូង។
៦ ខ្ទឹម ជួយសម្រួលដល់ការថយចុះការរលាក កម្រិតជាតិស្ករនិងកូលេស្តេរ៉ុល។ អាហារពិសេសនេះនាំមកនូវគុណប្រយោជន៍ជាច្រើនដល់សុខភាពនិងរាងកាយ។
៧ អាចជាបញ្ហាដែលទាក់ទងនឹងបេះដូង ដែលអ្នកកំពុងព្យាយាមកម្ចាត់ឬគ្រប់គ្រងទម្ងន់ការបង្កកំណើតនេះនឹងដោះស្រាយបញ្ហាទាំងនោះដោយការទទួលទាន យ៉ាអួរ ។ និយាយជារួម វាជួយលើកកម្ពស់កម្រិតជាតិស្ករក្នុងឈាមដែលមានសុខភាពល្អ។
៨ ល្ពៅ ត្រូវបានបំពេញដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលមានសុខភាពល្អ ជួយរាងកាយកាត់បន្ថយជាតិស្ករក្នុងឈាមនិងកម្រិតអាំងស៊ុយលីន។

៩ រមៀត ជាគ្រឿងទេសដ៏អស្ចារ្យនេះដែលផ្ដល់នូវអត្ថប្រយោជន៍ល្អសម្រាប់បេះដូងនិងតំរងនោម។ វាសំបូរទៅដោយសារធាតុ curcumin ដែលជួយកាត់បន្ថយជាតិស្ករក្នុងឈាមនិងការរលាក។
១០ ពពួកបន្លែស្លឹកបៃតង បន្លែទាំងនេះសំបូរទៅដោយសារធាតុចិញ្ចឹម ក៏ដូចជាសារធាតុប្រឆាំងអុកស៊ីតកម្ម។ លក្ខណៈទាំងនេះរួមចំណែកដល់ការការពារសុខភាពរបស់អ្នកជំងឺទឹកនោមផ្អែម ជាពិសេសជាពិសេសភ្នែកនិងបេះដូង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖practicalheal
ចុចអាន៖គួរដឹង! ប្រភេទអាហារដែលសំបូរទៅដោយអាស៊ីដខ្លាញ់អូមេហ្គា ៣ និងប្រយោជន៍ចំពោះសុខភាព
ចុចអាន៖អ្នកមានជំងឺផ្ដាសាយ! កុំមើលរំលងម្នាស់ឲ្យសោះ បើចង់ឲ្យប្រព័ន្ធភាពស៊ាំរឹងមាំឈ្នះរោគរាតត្បាត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១៧ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


