Connect with us

សុខភាព

ការ​គ្មាន​កូន និង​រលូត​កូន​ញឹកញាប់ អាច​បណ្តាលមកពី​ជំងឺ​ស្អិត​ស្បូន​

បានផុស

នៅ

​ជំងឺ​ស្អិត​ស្បូន​ជា​មូលហេតុ​ធ្វើ​ឲ្យ​ស្ត្រី​មាន​វិបត្តិ​គ្មាន​កូន មាន​រដូវ​មិន​ទៀងទាត់ និង​ឈាមរដូវ​តិច ដែល​បណ្តាលមកពី​ភ្នាស​ក្នុង​ស្បូន​ស្អិត​ជាប់​គ្នា​ស្ទើរតែ​ទាំងអស់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Jewish Egg Agencies Serve Aspiring Parents – The Forward

​ក​) មូលហេតុ​៖

– ជំងឺ​នេះ​កើត​មកពី​ការ​រលាក​ភ្នាស​ក្នុង​ស្បូន​រ៉ាំរ៉ៃ (Endometritis)

– ស្ត្រី​ធ្លាប់​ធ្វើការ​រំលូតកូន​ជា​ញឹកញាប់ (Frequency abortion)

– ស្ត្រី​មាន​រលា​កអាង​ត្រគាក (Pelvic inflammatory)

​ខ​) រោគសញ្ញា​៖

– ស្ត្រី​មាន​រដូវ​តិចតួច ​ក្នុងករណី​ភ្នាស​ក្នុង​ស្បូន​ស្អិត​ខ្លះ​នៅ​ផ្នែក​ណាមួយ​

– ស្ត្រី​ពុំមាន​រដូវ​ទាំង​វ័យក្មេង​ក្ នុងករណី​ភ្នាស​ក្នុង​ស្បូន​ស្អិត​ទាំងស្រុង​

– ស្ត្រី​មាន​ផ្ទៃពោះ​ឧស្សាហ៍​រលូត​នៅ​ត្រីមាស​ទី​១

– ស្ត្រី​ធ្លាប់មាន​រោគសញ្ញា​ឈឺចាប់​ ក្នុង​អាង​ត្រគាក​រ៉ាំរ៉ៃ​ពីមុនមក​

– ស្ត្រី​ធ្លាប់មាន​ជំងឺ​រលា​កដៃ​ស្បូន​

– ស្ត្រី​ធ្លាប់មាន​ប្រវត្តិ​ធ្លាក់ស និង​ក្លាយ​រោគ ដោយ​ធ្លាក់ស និង​មាន​ធុំក្លិន​។​

​គ​) ការព្យាបាល​៖

​ក្រោយពី​ការធ្វើ​រោគវិនិច្ឆ័យ​បានច្បាស់លាស់ ដោយ​ដឹងថា​ស្ត្រី​មាន​ជំងឺ​ស្អិត​ស្បូន យើង​អាច​ព្យាបាល​យ៉ាង​មាន​ប្រសិទ្ធិភាព​ដោយ​ឧបករណ៍​ឆ្លុះ​ស្បូន (Hysterocopy diagnosis) ហើយ​ព្យាបាល​ដោយ​ការវះកាត់​តាមរយៈ​ម៉ាស៊ីន​ឆ្លុះ​ស្បូន​នេះ​នៅ​ភ្នាស​ក្នុង​របស់​ស្បូន (Hysteroscopy operative) នៅពេលនោះ​ស្បូន​ស្ត្រី​អាច​វិ​វត្ត​មក​សភាព​ធម្មតា​វិញ និង​អាច​មានកូន ដោយ​លែង​រលូត​ទៅ​ថ្ងៃក្រោយ​។​

“​ស្ត្រី​ទាំងឡាយ​ដែលមាន​រោគសញ្ញា​ដូចខាងលើ សូមមេត្តា​អញ្ជើញ​មកជួប​ពិគ្រោះ​ជាមួយ​ក្រុមគ្រូពេទ្យ​ជំនាញ​ឯកទេស នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ទទួលបាន​សេវា​ព្យាបាល​តាមរយៈ​ឧបករណ៍​ទំនើប​ចុងក្រោយ (Hysteroscopy diagnosis and operative) ដែលមាន​ប្រសិទ្ធិភាព​ខ្ពស់ និង​ទទួលបាន​នូវ​លទ្ធផល​ល្អប្រសើរ​”៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​ជំងឺ​ប្រហោង​ថត​បេះដូង​ខាងក្រោម​ពី​កំណើត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម