សុខភាព
រោគសញ្ញាកូវីដចំនួន ៣ មិនសូវមានអ្នកចាប់អារម្មណ៍ តែភាគច្រើនកើតចំពោះកុមារ
គ្រប់គ្នាបានដឹងច្រើនមកហើយនូវរោគសញ្ញាអ្នកដែលផ្ទុកវីរុសកូវីដ-១៩។ ស្ថានភាពអ្នកជំងឺនៅដំណាក់កាលដំបូងឬកម្រិតស្រាល គឺមានអាការគ្រុនក្តៅលើសពី ៣៧.៥ អង្សាសេ, ក្អកហើយឈឺកលើសពី៤ថ្ងៃ, តឹងច្រមុះ ឈឺក្បាល ព្រឺរងា ឬវិលមុខ, ពិបាកដកដង្ហើម, ឈឺតាមដងខ្លួន (ឈឺសាច់ដុំ ឬសន្លាក់) ,ទទួលទានអាហារមិនសូវបាន, បាត់បង់ក្លិន រសជាតិ, ។ល។

ចំណែកករណីខ្លះ អ្នកជំងឺអាចមានរោគសញ្ញាបន្ថែមដូចជា អាការរមួលពោះ ក្អួតចង្អោរ ឬរាករូសជាដើម។ យ៉ាងណារោគសញ្ញាទាក់ទិននឹងប្រព័ន្ធរំលាយអាហារ ពុំសូវលេចឡើង ហើយក៏ពុំសូវមានការចាប់អារម្មណ៍នោះដែរ។ ប៉ុន្តែអ្នកជំនាញព្រមានថា វាជារោគសញ្ញាដែលមិនគួរព្រងើយកន្តើយ ជាពិសេសអាការមួយនេះ កើតចំពោះមនុស្សពេញវ័យតិចតួច ហើយត្រូវបានរកឃើញចំពោះកុមារភាគច្រើន។

ការស្រាវជ្រាវថ្មីចុងក្រោយនេះបាននិយាយថា រោគសញ្ញាទៅលើក្រពះពោះវៀន ច្រើនកើតមានចំពោះកុមារដែលឆ្លងវីរុសកូវីដ-១៩ ហើយវាជារោគសញ្ញាមូលដ្ឋានដែលអាចសម្គាល់ថា កុមារវិជ្ជមានវីរុសនេះ។
ទស្សនាវដ្ដីវេជ្ជសាស្រ្តអង់គ្លេស (BMJ) រាយការណ៍ថា រោគសញ្ញាទូទៅដែលកើតញឹកញាប់លើក្មេងៗឆ្លងកូវីដ-១៩ប្រមាណ ៥០ ភាគរយគឺពួកគេតែងមានអាការរាករូស ក្អួត និងរមួលពោះ។

លោក Tom Waterfield ជាអ្នកដឹកនាំការស្រាវជ្រាវ BMJ មានប្រសាសន៍ថា រោគសញ្ញារាករូស ត្រូវបានបន្ថែមចូលទៅក្នុងបញ្ជីរោគសញ្ញាកូវីដ-១៩ ក្រៅពីការឡើងកម្តៅខ្ពស់ ក្អក ឈឺក និងបាត់បង់ក្លិនឬរសជាតិ ហើយរោគសញ្ញានេះគួរប្រុងប្រយ័ត្នចំពោះកុមារខ្លាំងជាងគេ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Mirror
ចុចអាន៖ អ្នកជាសះស្បើយពីកូវីដ-១៩ភាគច្រើន បន្តរោគសញ្ញារយៈពេលវែង
ចុចអាន៖ ចេញអាការមួយនេះយូរ បន្ទាប់ពីចាក់វ៉ាក់សាំង អាចជាសញ្ញាឆ្លងកូវីដ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


