Connect with us

សុខភាព

វេជ្ជបណ្ឌិតពន្យល់ពីភេសជ្ជៈមួយប្រភេទ មុនចាក់វ៉ាក់សាំងត្រូវតមដាច់ខាត និងចំពោះមនុស្សខ្លះ​អាចផឹកបានធម្មតា

បានផុស

នៅ

ក្រៅពីថ្នាំមួយចំនួន ដែលតម្រូវឲ្យតមមុនចាក់វ៉ាក់សាំង ក៏នៅមានភេសជ្ជៈមានជាតិកាហ្វេអ៉ីន ផ្សេងទៀត​ និងកំពុងមាន​ប្រជាប្រិយភាពសម្រាប់មនុស្សទូទៅ​ នោះគឺ កាហ្វេ ​ដែល​វេជ្ជបណ្ឌិត​បាន​ហាម​ដាច់ខាត​កុំ​ផឹក​មុន​ពេល​ចាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមអ្នកចំណីអាហារនៅប្រទេសថៃបាន​ពន្យល់ថា​ “ ការផឹកកាហ្វេនឹង​បង្កើន​សម្ពាធ​ក្នុង​ខ្លួន​របស់​យើង​ជា​បណ្ដោះ​អាសន្ន ​រហូត​ដល់ ៨ មីលីម៉ែតបារត និង៦ មិល្លីម៉ែត្រ​បារត នៅ​ក្នុង​សម្ពាធ​ខាងលើ​ និង​ខាង​ក្រោម​រៀង​ៗ​ខ្លួន។ ដោយសារតែសារធាតុ​ដែល​មាន​ឈ្មោះ​ថា ‘កាហ្វេអ៉ីន’ នៅ​ក្នុង​កាហ្វេ​ធ្វើ​ឲ្យ​យើង​ភ្ញាក់​ដឹង​ខ្លួន​ ឬ​ចំពោះ​មនុស្ស​ខ្លះ​វា​អាច​ជា​ការ​ញ័រ​ទ្រូង​ភ្លាមៗ​និង​ឈឺក្បាល​ផងដែរ។

សម្ពាធ​នឹង​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​ការ​ចាក់វ៉ាក់សាំង​ ពីព្រោះប្រសិនបើ​សម្ពាធ​របស់​យើង​លើស​កម្រិត ដែល​មិន​សមស្រប​ នោះ​អង់ទីគ័រ​មិន​អាចដុះបានទេ ​បន្ទាប់ពីទទួលវ៉ាក់សាំងរួច ។  រាងកាយ​យើង អាច​ឆ្លើយ​តប​ទៅ​នឹង​ការ​ឆ្លង​នៅ​ក្នុង​វ៉ាក់សាំង​ ដែល​ត្រូវ​បាន​ផ្ដល់​ឲ្យ​ចង្វាក់​បេះដូង​រឹងមាំ រហូត​ដល់​សម្ពាធ​ខ្ពស់​ ហើយ​ប្រសិន​បើ​ខ្ពស់​ជាង​នេះ ​វា​នឹង​បង្ក​គ្រោះថ្នាក់​ដល់​បេះដូង​របស់​យើង​កាន់​តែ​ខ្លាំង​ជាង​មុន។

ទោះយ៉ាងណា ទំព័រ​ហ្វេសបុក​នៃ​ក្រុមចំណីអាហាររបស់ថៃ បាន​បន្ថែម​ថា“ ប៉ុន្តែចំពោះអ្នកដែលផឹកកាហ្វេ​ជា​ប្រចាំ​ ភាព​ធន់​នឹង​ជាតិ​កាហ្វេអ៉ីន​ ក៏​អាច​បណ្ដាល​ឲ្យ​សម្ពាធ​មិន​ឡើង​ខ្ពស់​ដែរ” ដែល​ត្រូវ​នឹង​ទិន្នន័យ​របស់​លោក​វេជ្ជបណ្ឌិត Teerawat Hemajutha នាយក​មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ​សុខាភិបាល​ជំងឺ​ថ្មី​ នៃ​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ Chulalongkorn បាន​បញ្ជាក់​ថា “ ចំពោះ​ភេសជ្ជៈ​ដែល​មាន​ជាតិកាហ្វេអ៉ីន ​ដូចជា តែ កាហ្វេ ប្រសិន​បើ​អ្នក​ផឹក​វា​ជាប្រចាំថ្ងៃ ​កុំ​បញ្ឈប់​ឲ្យសោះ​ ព្រោះចំនួនដែលអ្នកផឹកទៀងទាត់​ មិន​បណ្ដាល​ឲ្យ​ញ័រ​ទ្រូង​ ប៉ុន្តែ​ប្រសិនបើ​ត្រូវ​បញ្ឈប់​ភ្លាមៗ​ វា​អាច​ឈឺ​ក្បាល និង​​យល់​ច្រឡំ​ថា ​បណ្ដាល​មក​ពី​ផល​ប៉ះពាល់​នៃ​វ៉ាក់សាំង​ទៅវិញ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖ sanook

ចុចអាន៖កុំបារម្ភ! វ៉ាក់សាំងការពារកូវីដរបស់ រុស្ស៊ី គ្មានផលប៉ះពាល់លើមុខងារបន្តពូជរបស់បុរស និងស្ត្រីឡើយ

ចុចអាន៖អ្នកជំនាញបកស្រាយពី​អត្ថប្រយោជន៍នៃវីតាមីន C​ ពិតជាអាចការពារកូវីដបានពិតមែនឬ យ៉ាងណា!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម