សុខភាព
អ្នកជំនាញបកស្រាយពីអត្ថប្រយោជន៍នៃវីតាមីន C ពិតជាអាចការពារកូវីដបានពិតមែនឬ យ៉ាងណា!
ក្នុងកំឡុងពេលនៃជំងឺរាតត្បាត មនុស្សជាច្រើនបានចាប់ផ្តើមស្វែងរកវីតាមីនមកបរិភោគ ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺផ្ដាសាយ។ តើពិតជាមានវីតាមីនដែលជួយក្នុងរឿងនេះបានពិតមែន?
ស្វែងយល់អត្ថប្រយោជន៍វីតាមីន C ចំពោះរាងកាយ

វីតាមីន C ជួយឲ្យសរីរាង្គទាំងនេះមានសភាពផុយស្រួយ បត់បែននិងរឹងមាំ ហើយក៏មានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម ដើម្បីបន្ថយការចុះខ្សោយនៃរាងកាយ។ វាក៏ជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់រាងកាយ និងកាន់តែមានប្រសិទ្ធភាព។ ជាលទ្ធផលយើងមិនឈឺឬងាយនឹងផ្តាសាយឡើយ។
សារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងវីតាមីន C ជួយកាត់បន្ថយការរលាក។ វីតាមីន C ក៏ជួយពន្លឿនមុខងាររបស់ phagocytes ដែលជាកោសិកាជួយលេបបាក់តេរីនិងរាងកាយដែលអាចបង្កគ្រោះថ្នាក់ដល់យើង។ នេះបង្កើនប្រសិទ្ធភាពនៃភាពស៊ាំទៅនឹងជំងឺ។
វីតាមីន C ពិតជាអាចការពារកូវីដតើវាពិតឬអត់?

លោក M.L. Thanyapat Devakul, MD ជាពេទ្យថ្នាំបង្ការនិងថ្នាំប្រឆាំងភាពចាស់នៃមន្ទីរពេទ្យ Samitivej Srinakarin បានបញ្ជាក់ថា បច្ចុប្បន្នមិនមានរបាយការណ៍ស្រាវជ្រាវជាក់លាក់ណាមួយ ដែលបានបញ្ជាក់ ១០០% ថាការទទួលទានវីតាមីន C ប៉ុន្មាន អាចកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគដោយផ្ទាល់ជាមួយវីរុសនេះ ឬអាចការពារកូវីដបានទេ។ មានតែលក្ខណៈសម្បត្តិនិងសារធាតុរ៉ែជាក់លាក់មួយចំនួននៃវីតាមីនប៉ុណ្ណោះ ដែលជួយស្តាប្រព័ន្ធភាពស៊ាំ និងប្រឆាំងនឹងការរលាករបស់ប្រព័ន្ធរាងកាយ។
ប៉ុន្តែសម្រាប់អត្ថបទដែលបានចុះផ្សាយក្នុងទស្សនាវដ្តី ជំងឺឆ្លងនៃសមាគមវេជ្ជសាស្ត្រចិនសៀងហៃឆ្នាំ ២០១៦ និង ២០០ បានចែងថា ការបង្កើនការទទួលទានវីតាមីន C សម្រាប់អ្នកជំងឺកូវីដ អាចជួយឲ្យសួតមានមុខងារនៃដំណើរការល្អ។
ទោះជាយ៉ាងណាក៏ដោយ ការស្រាវជ្រាវលើបញ្ហានេះគឺមិនគ្រប់គ្រាន់ ដើម្បីបង្ហាញថា វីតាមីន C អាចជួយព្យាបាលអ្នកជំងឺកូវីដបានទេ។ ជាពិសេសវីតាមីន C មិនទាន់ជាការព្យាបាលផ្លូវការពីវេជ្ជបណ្ឌិតនៅជុំវិញពិភពលោកនៅឡើយ។
ប្រុងប្រយ័ត្នក្នុងការទទួលយកវីតាមីន C

ប្រសិនបើអ្នកញ៉ាំដើម្បីមានសុខភាពល្អរាល់ថ្ងៃ ឬញ៉ាំឲ្យស្បែកស្រស់ស្អាត សូមលេបវីតាមីន C មិនលើសពី ១០០០ មីលីក្រាមក្នុងមួយថ្ងៃ ឬដើម្បីទទួលបានប្រសិទ្ធភាពទូទៅ ប្រឆាំងនឹងជំងឺផ្តាសាយឬអាឡ័កស៊ី។
សូមកុំទទួលទានច្រើនជាង ២០០០ មីលីក្រាម ក្នុងមួយថ្ងៃ។ សម្រាប់ការធ្វើសមកាលកម្មបរិមាណនិងតម្រូវការរបស់មនុស្សម្នាក់ៗប្រែប្រួលតាមភេទ។ ជាធម្មតាកុំលេបលើសពី ៤០ មីលីក្រាមក្នុងមួយថ្ងៃ។
ទោះជាយ៉ាងណាក៏ដោយ សម្រាប់ទំហំវីតាមីន C ត្រឹមត្រូវក្នុងមនុស្សម្នាក់ៗ ប្រហែលជាមិនដូចគ្នាទេ។ ដូច្នេះ ពិគ្រោះជាមួយវេជ្ជបណ្ឌិត មុនពេលញ៉ាំ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖ sanook
ចុចអាន៖រោគសញ្ញាចំនួន៤ធំៗ រកឃើញភាគច្រើនលើអ្នកចាក់វ៉ាក់សាំងគ្រប់២ដូស ហើយឆ្លងកូវីដ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


