Connect with us

សុខភាព

មូលហេតុ ៤ នេះ អាចជាដើមចមបណ្ដាលឲ្យគេងមិនលក់ញឹកញាប់

បានផុស

នៅ

គេង​មិន​លក់ ជា​ស្ថានភាព​​ពិបាក​គេង បើ​ទោះ​ជា​​យើង​មាន​ពេល​សម្រាប់​គេង​គ្រប់​គ្រាន់​ក៏​ដោយ។ ការ​គេង​មិន​លក់ អាច​ជា​ការ​គេង​ក្រ​លក់ គេង​ភ្ញាក់​ច្រើន​ដង ឬ​ការ​ឆាប់​ភ្ញាក់ ហើយ​គេង​ទៅ​វិញ​មិន​លក់​ជាដើម ហើយ​ការ​គេង​មិន​លក់​បែបនេះ​ផ្ដល់​ផល​ប៉ះពាល់​ច្រើន​ដល់​សុខភាព និង​ខួរក្បាល​យើង​ដែរ។

Man Sitting On Bed at Stock Footage Video (100% Royalty-free) 1031007410 |  Shutterstock
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ទីរពេទ្យ កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា ផល​ប៉ះពាល់​មួយ​ចំនួន​ដែល​យើង​ទទួល​បាន បើ​គេង​មិន​បាន​គ្រប់​គ្រាន់​មាន​ដូច​ជា ងងុយ​គេង​នៅ​ពេល​ថ្ងៃ អស់​កម្លាំង ការ​ចងចាំ​ថយ​ចុះ អន្ទះអន្ទែង ងាយ​មាន​គ្រោះ​ថ្នាក់ និង​ខួរក្បាល​ដំណើរ​ការ​មិន​សូវ​ល្អ​ជាដើម។

មូល​ហេតុ​បណ្ដាល​ឲ្យ​គេង​មិន​លក់​ញឹកញាប់

ការ​គេង​មិន​លក់​អាច​បណ្ដាល​មក​ពី​មូលហេតុ​ច្រើន​យ៉ាង​រួម​មាន៖

  • មូល​ហេតុ​ផ្លូវ​កាយ៖ ក្រពះ​មិន​រំលាយ​អាហារ ការ​ឈឺ​ចាប់​លើ​រាងកាយ ជំងឺ​បេះដូង ជំងឺ​ហឺត រលាក​ឆ្អឹង​ប្រហោង​មុខ​ជាដើម។
8,319 BEST Insomnia Asian IMAGES, STOCK PHOTOS & VECTORS | Adobe Stock
  • មូល​ហេតុ​ផ្លូវ​ចិត្ត៖ មាន​អារម្មណ៍​តានតឹង ព្រួយ​បារម្ភ​ច្រើន មាន​អារម្មណ៍​ជ្រួល​ច្របល់ ខឹង​សម្បារ មាន​អារម្មណ៍​សោកសៅ។
8,319 BEST Insomnia Asian IMAGES, STOCK PHOTOS & VECTORS | Adobe Stock
  • មូល​ហេតុ​ជុំ​វិញ​របៀប​រស់​នៅ៖ ផឹក​កាហ្វេ ឬ​តែ​ច្រើន​ពេក ផឹក​ស្រា​នៅ​ពេល​យប់រំខានដល់ដំណេក ញ៉ាំ​អាហារ​ច្រើន​ពេក​មុន​ចូល​គេង ជក់​បារី​ច្រើន ធ្វើ​ការ​ខ្លាំង​មុន​ចូល​គេង មិន​សូវ​បាន​ហាត់​ប្រាណ គេង​ថ្ងៃ​ច្រើន គេង​មិន​ទៀង​ពេល។
  • មូល​ហេតុ​ទាក់ទង​នឹង​បរិស្ថាន៖ កន្លែង​គេង​មាន​សំឡេង​រំខាន បរិយាកាស​អាប់​អួរ កន្លែង​គេង​មាន​ពន្លឺ​ខ្លាំង​ពេក។

គេង​មិន​លក់​ញឹក​ញាប់​គួរ​ដោះ​ស្រាយ​បែប​ណា?

តាម​ពិត​ទៅ បញ្ហា​គេង​មិន​លក់​ស្ទើរ​តែ​កើត​ឡើង​លើ​គ្នា​យើង​គ្រប់​រូប​ទៅ​ហើយ បើ​វា​កើត​ឡើង​ម្ដង​ម្កាល វា​មិន​មែន​ជា​បញ្ហា​អ្វី​ដែល​គួរ​ឲ្យ​បារម្ភ​ពេក​ទេ។ ផ្ទុយ​ទៅ​វិញ ការ​គេង​មិន​លក់​ញឹកញាប់ និង​ក្នុង​រយៈ​ពេល​យូរ​ទាមទារ​ឲ្យ​មាន​ការ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​ឲ្យ​បាន​ដិត​ដល់ ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ត្រឹម​ត្រូវ។ ម៉្យាង​វិញ​ទៀត ការ​ប្រើ​ថ្នាំ​ងងុយ​គេង​ដោយ​ចិត្ត​ឯង ក៏​មិន​មែន​ជា​ជម្រើស​ល្អ​ដែរ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ គន្លឹះជួយក្នុងការគេងបានលក់ស្រួល គ្មានសំឡេងរំខានពេញមួយយប់

ចុចអាន៖ មូលហេតុ អ្នកគេងមិនគ្រប់គ្រាន់ និងឧស្សាហ៍ធ្វើការអស់កម្លាំង ងាយឆ្លងកូវីដបំផុត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម