សុខភាព
ហេតុអ្វី បានជាគេងមិនលក់!
១) អ្វីទៅជាការគេងមិនលក់?
ការគេងមិនលក់ គឺជាស្ថានភាពដែលយើងពិបាកគេង បើទោះជាយើងមានពេលវេលាគ្រប់គ្រាន់សម្រាប់គេងក៏ដោយ។ ការគេងមិនលក់ អាចជាការគេងក្រលក់ ការភ្ញាក់ច្រើនដង ឬការឆាប់ភ្ញាក់ហើយគេងទៅវិញមិនលក់ ជាដើម។
២) អ្វីខ្លះជាផលវិបាកនៃការគេងមិនលក់?
ផលប៉ះពាល់ខ្លះៗនៃការគេងមិនគ្រប់គ្រាន់រួមមាន៖
– ងងុយគេងនៅពេលថ្ងៃ
– អស់កម្លាំង
– អារម្មណ៍មិនមូល
– ការចងចាំចុះអន់ថយ
– ពិបាកសម្រេចចិត្ត
– ឆាប់ខឹងមួម៉ៅ
– អន្ទះអន្ទែង ងាយមានគ្រោះថ្នាក់ផ្សេងៗ ជាដើម។

៣) អ្វីខ្លះដែលអាចនាំឲ្យគេងមិនលក់?
ការគេងមិនលក់អាចបណ្ដាលមកពីមូលហេតុច្រើនយ៉ាង ដូចជា៖
– មូលហេតុផ្លូវកាយ៖ ក្រពះមិនរំលាយអាហារ ការឈឺចាប់លើរាងកាយ ជំងឺបេះដូង ជំងឺហឺតរលាកឆ្អឹងប្រហោងមុខ ជាដើម។
– មូលហេតុផ្លូវចិត្ត៖ មានអារម្មណ៍តានតឹង ព្រួយបារម្ភច្រើន មានអារម្មណ៍ជ្រួលច្របល់ ខឹងសម្បា មានអារម្មណ៍សោកសៅ ជាដើម។
– មូលហេតុទាក់ទងនឹងរបៀបរបបរស់នៅ៖ ផឹកកាហ្វេ ឬតែច្រើន ផឹកស្រានៅពេលយប់ ហូបអាហារច្រើនពេកមុនចូលគេង ជក់បារីច្រើន ធ្វើការខ្លាំងមុនចូលគេង មិនសូវបានហាត់ប្រាណគេងថ្ងៃច្រើន គេងមិនទៀងពេល ជាដើម។
– មូលហេតុទាក់ទងនឹងបរិស្ថាន៖ កន្លែងគេងមានសំឡេងរំខាន បរិយាកាសអាប់អួ កន្លែងគេងមានពន្លឺខ្លាំងពេក រស់នៅគ្នាច្រើន ជាដើម។

៤) ការព្យាបាលការគេងមិនលក់
ថ្វីបើការគេងមិនលក់ម្ដងម្កាល និងក្នុងរយៈពេលមួយទៅពីរថ្ងៃអាចជារឿងធម្មតា ដែលមនុស្សគ្រប់គ្នាអាចជួបប្រទះក៏ដោយក្ដី ក៏ការគេងមិនលក់ញឹកញាប់ និងក្នុងរយៈពេលយូរ ទាមទារឲ្យមានការពិគ្រោះ និងវាយតម្លៃឲ្យបានដិតដល់ ដើម្បីព្យាបាលទៅតាមមូលហេតុ ដែលនាំឲ្យគេងមិនលក់។ ការប្រើប្រាស់ថ្នាំងងុយគេងដោយចិត្តឯង មិនមែនជាជម្រើសល្អទេ ព្រោះការប្រើវាយូរៗទៅអាចបណ្ដាលឲ្យប្រើលែងត្រូវ និងត្រូវការប្រើថ្នាំកាន់តែច្រើនទៅៗ។
ប្រសិនបើលោកអ្នកមានការរំខាន ដោយបញ្ហាគេងមិនលក់យូរ សូមមកទទួលសេវាពិគ្រោះ និងព្យាបាលជាមួយគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីជាគុណប្រយោជន៍ដល់សុខភាព៕
អត្ថបទ៖ រស្មី
ចុចអាន៖ការផ្លុំខ្យល់វិភាគមេរោគក្រពះ
ចុចអាន៖សូមស្វែងយល់ពីរោគសញ្ញា នៃជំងឺប្រព័ន្ធប្រសាទក្រៅ!
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


