មូលហេតុ អ្នកគេងមិនគ្រប់គ្រាន់ និងឧស្សាហ៍ធ្វើការអស់កម្លាំង ងាយឆ្លងកូវីដបំផុត
Connect with us
Helistar Cambodia - Helicopter Charter Services

កូវីដ-១៩

មូលហេតុ អ្នកគេងមិនគ្រប់គ្រាន់ និងឧស្សាហ៍ធ្វើការអស់កម្លាំង ងាយឆ្លងកូវីដបំផុត

បានផុស

នៅ

ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា អ្នកដែលគេងមិនបានគ្រប់គ្រាន់ឬឧស្សាហ៍ធ្វើការអស់កម្លាំង ហាក់ដូចជាងាយនឹងឆ្លងជំងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើសពីនេះទៅទៀត សម្រាប់អ្នកដែលធ្វើការអស់កម្លាំងរាល់ថ្ងៃ ពួកគេអាចមានហានិភ័យរហូតដល់ទៅទ្វេដងឯណោះ ក្នុងការធ្លាក់ខ្លួនឈឺដោយសាររីរុសនេះ។

This image has an empty alt attribute; its file name is burnout.jpg

ក្រុមសិក្សាដែលដឹកនាំដោយ សាលាសុខភាពសាធារណៈ Bloomberg នៃសាកលវិទ្យាល័យ Johns Hopkins ក្នុងទីក្រុង Baltimore នៃរដ្ឋ Maryland ជឿជាក់ថា ស្ថានភាពទាំងនេះ បានធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ ដែលជាហេតុបង្កើនឲ្យមានភាពងាយឆ្លងទៅនឹងជំងឺកូវីដ-១៩។

ការស្រាវជ្រាវថ្មី ដែលចេញផ្សាយក្នុងទស្សនាវដ្តី BMJ Nutrition Prevention & Health បានបង្ហាញថា ក្រុមអ្នកស្រាវជ្រាវបានពិនិត្យមើលលទ្ធផលនៃការស្ទាបស្ទង់ លើបុគ្គលិកសុខាភិបាលដែលប៉ះពាល់ជាមួយអ្នកជំងឺកូវីដ។

This image has an empty alt attribute; its file name is shutterstock_662022817.jpg

ការស្ទាបស្ទង់ចាប់ពីថ្ងៃទី១៧ខែកក្កដាដល់ថ្ងៃទី២៥ខែកញ្ញាឆ្នាំមុន ត្រូវបានធ្វើឡើងដោយបុគ្គលិកសុខាភិបាលនៅក្នុងប្រទេសបារាំង អាល្លឺម៉ង់ អ៊ីតាលី អេស្ប៉ាញ អង់គ្លេសនិងសហរដ្ឋអាមេរិក។

អ្នកឆ្លើយសំណួរ ត្រូវបានគេសួរលម្អិតអំពីរបៀបរស់នៅនិងសុខភាពរបស់ពួកគេ ដែលរាប់បញ្ចូលទាំង ថាតើពួកគេគេងបានប៉ុន្មានម៉ោងនិងហត់នឿយពីការងារខ្លាំងប៉ុនណាផងដែរ។

This image has an empty alt attribute; its file name is work-offce-night-shift-gett-1.jpg

ក្នុងចំណោមបុគ្គលិកថែទាំសុខភាពចំនួន២,៨៨៤នាក់ដែលបានចូលរួមការស្ទង់មតិ មាន៥៦៨នាក់ក្នុងចំណោមនោះបានរាយការណ៍ថា ពួកគេឆ្លងជំងឺកូវីដ-១៩។

ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ប្រហែល២៤ភាគរយ ពោលគឺមួយភាគបួនក្នុងចំណោមអ្នកឆ្លងបាននិយាយថា ពួកគេគេងមិនលក់នៅពេលយប់។

This image has an empty alt attribute; its file name is Insomnia-Sleep-Disorder-Image_Shutterstock_cropped.jpg

ស្របពេលជាមួយគ្នានោះ ប្រហែល៥,៥ភាគរយនៃបុគ្គលិកថែទាំសុខភាពដែលឆ្លងកូវីដ បានរាយការណ៍ថា មានភាពអស់កម្លាំងជារៀងរាល់ថ្ងៃ បើប្រៀបធៀបទៅនឹងបុគ្គលិក៣ភាគរយដែលមិនមានការឆ្លង។

គួរបញ្ជាក់ថា ការស្រាវជ្រាវពីមុនក៏បានផ្សារភ្ជាប់ ការគេងមិនគ្រប់គ្រាន់និងការធ្វើការអស់កម្លាំង ទៅនឹងហានិភ័យកាន់តែខ្លាំងនៃការឆ្លងទាំងវីរុសនិងបាក់តេរីផងដែរ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ រកឃើញលេខរៀងអ្នកចាក់វ៉ាក់សាំងទី២លាន និងទទួលបានរង្វាន់លើកទឹកចិត្ត ប្រាក់១០ លានរៀល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services