Connect with us

KPT+

គន្លឹះជួយក្នុងការគេងបានលក់ស្រួល គ្មានសំឡេងរំខានពេញមួយយប់

បានផុស

នៅ

គេង​មិន​លក់​អាច​ជា​រោគ​មួយ​ប្រចាំកាយ ​ឬ​ដោយសារ​យើង​គិត​ច្រើន​ធ្វើ​ឲ្យ​ខួរ​ក្បាល​ស្មុគស្មាញ។ មាន​មនុស្ស​ខ្លះពិបាកក្នុង​ការគេង ហើយបានប្រើគ្រប់វិធីដើម្បីជួយ​ឲ្យ​ដំណេក​គេង​លក់ស្រួល។

ខាងក្រោម​នេះ​ជា​គន្លឹះ​ខ្លះៗ​បន្ថែម​ទៀត​ សម្រាប់​ជួយ​ឲ្យគេងលក់ ​និង​ភ្ញាក់​មក​មាន​អារម្មណ៍​ស្រស់ស្រាយ។

១ ដាក់​ម៉ោងរោទិ៍​ឆ្ងាយ​ពី​ខ្លួន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ជួសជុល​ដ៏​សាមញ្ញ​ចំពោះ​បញ្ហា​នេះ​គឺ​ដាក់​នាឡិកា​រោទ៍​ឬ​ទូរស័ព្ទ​​​​នៅ​លើ​ឥដ្ឋ។ ប៉ុន្តែ​ត្រូវ​ប្រយ័ត្ន​ពី​របៀប​ដែល​អ្នក​ដាក់​ប្រយ័ត្ន​វា​មិន​លឺ​ អាច​ធ្វើ​ឲ្យ​យើង​មិន​ដឹង​ខ្លួន​ឬ​យឺត​ម៉ោង​ការងារ។

២ ធ្វើ​លំ​ហាត់ប្រាណ​មុន​គេង

ការសិក្សាបានបង្ហាញថា អ្នកដែលបានហាត់ប្រាណទៀងទាត់​អាចជួយ​ឲ្យគេង​លក់ស្រួល​ជាង​អ្នក​ដែល​មិន​ធ្វើ​លំហាត់ប្រាណសោះ។ នៅ​ពេល​រាងកាយ​អស់កម្លាំង​ បន្ទាប់​ពី​ហាត់ប្រាណ​ខ្លាំង​ នោះ​យើង​នឹង​អាច​សម្រាក​បាន​ស្រួល​ជាង​មុន។ ភាព​អសកម្ម​គ្រាន់​តែ​បណ្ដុះបណ្ដាល​រាងកាយ​ឲ្យ​ខ្ជិល ​ហើយ​មិន​អាច​មិន​គេង​លក់ស្រួល។

៣ ឈប់គិត​រឿង​ឥត​បានការ

ឈប់បារម្ភពីរឿងដែលអ្នកមិនអាច​គ្រប់គ្រង​បាន។ តើ​ការ​ព្រួយបារម្ភ​នាំ​មក​នូវ​ផល​ល្អ​អ្វី​ខ្លះ​នៅ​ពេល​យប់? ជំនួស​ឲ្យ​ការ​គិត​អំពី​បញ្ហារ​ស្មុគស្មាញ​នៅ​ពេល​យប់​ សូម​គិត​ពី​គំនិត​វិជ្ជមាន ​ដែល​ជួយ​អ្នក​ឲ្យ​យើង​បាន​សម្រាក​បាន​លក់​ស្រួល។

៤ កុំ​ផឹក​កាហ្វេ​ពេល​រសៀល

ជាតិ​កាហ្វេអ៊ីន​អាច​មាន​ប្រយោជន៍​ ធ្វើ​ឲ្យ​យើង​ស្វាង​ងងុយ​នៅ​កន្លែង​ធ្វើការ។ ដោយសារ​តែ​យើង​ភាគច្រើន​ចំណាយ​ពេល​ប្រហែល ៤ ទៅ ៦ ម៉ោង​ដើម្បីរំលាយជាតិកាហ្វេអ៊ីន អ្នក​ខ្លះ​ថែម​ទាំង​ចំណាយ​ពេល​យូរ។ ដូច្នេះ​ការ​ផឹក​នៅ​ពេល​រសៀល វាមិនបានជួយឲ្យ​យើង​​គេង​លក់​ស្រួល​ទេ។

៥ កុំ​ប្រើប្រាស់​ឧបករណ៏​អេឡិចត្រូនិក

ពន្លឺ​ពណ៌​ខៀវ​នឹង​រារាំងយើងមិន​ឲ្យ​ដេកលក់ ព្រោះវាធ្វើ​ឲ្យ​ការផលិតមេឡានីន​ថយចុះ ​​ដែល​ជា​អរម៉ូនគេង​​ផលិត​នៅ​ពេលយប់។ ប្រសិន​បើ​អ្នក​មាន​ការងារ​ត្រូវធ្វើ ឬ​ប្រើប្រាស់​បណ្ដាញ​សង្គម​ សូម​ប្រាកដ​ថា​យើង​បាន​ប្រើ​មួយ​ម៉ោង​មុន​ពេល​អ្នកចូលគេង។

៦ ចៀសវាង​ការ​ហូប​ស្រា​ពេល​យប់

ជៀសវាង​ការទទួលទានស្រាច្រើន ជាពិសេសពេលយប់។ នេះដោយសារតែការផឹកស្រា​ធ្វើ​ឲ្យ​សីតុណ្ហភាព​រាងកាយ​ឡើងខ្ពស់ ​ហើយ​ធ្វើ​ឲ្យ​ប្រព័ន្ធសរសៃប្រសាទ​ផ្សេងទៀត​ភ្ញាក់​ឡើង​មក។ សូម​ផឹក​ស្រា​តិចបំផុត​ និង​​ឲ្យ​បានត្រឹមត្រូវ​ទើប​អាចគេងលក់ស្រួល។

៧ លុប​បំបាត់​សំឡេង​រំខាន​ទាំងអស់

យើង​ត្រូវ​ការ​សន្តិភាព​និង​ស្ងប់ស្ងាត់​ខ្លះ​ ដើម្បី​គេង​ ដូច្នេះ​ត្រូវ​ប្រាកដថា​យើង​បាន​បំបាត់​សំឡេង​រំខាន​ទាំងអស់នៅជុំវិញបន្ទប់គេងឬផ្ទះរបស់យើង។

៨ ធ្វើឲ្យកន្លែងដេកស្រស់ស្រាយ

ពូក​ឬ​កម្រាលក្រាលដេកក៏ជាបញ្ហាដែរ ទាំងនោះសុទ្ធតែជាមូលហេតុដែលធ្វើ​ឲ្យ​អ្នក​គេង​មិន​លក់។ ជាមធ្យមពូកគួរតែផ្លាស់ប្តូររៀងរាល់ ៧ ឆ្នាំម្តង។ ដូច្នេះវាជាការប្រសើរក្នុងការទិញគ្រែថ្មី ​ពូក​ថ្មី ​ដែលល្អទំនើប​ជាមួយ​បច្ចេកវិទ្យា​ចុងក្រោយ។

៩ បរិភោគ​អាហារ​​ធ្វើ​ឲ្យ​គេង​លក់​ស្រួល

របប​អាហារ​ដែល​មាន​ជាតិ tryptophan ខ្ពស់​ដូចជា​ផលិតផល​ទឹកដោះគោ ​ឬ​នំប៉័ង ​​អាច​ជួយ​អ្នក​សម្រាក​បាន​ស្រួល។ ដូច្នេះ​ជំនួស​ឲ្យ​ការ​ញ៉ាំ​អាហារ​ដែល​គ្មាន​សារធាតុចិញ្ចឹម​មុន​ពេល​អ្នក​គេង ​សូម​បរិភោគ​អាហារ​ទាំង​នេះ​ជំនួស៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖practicalheal

ចុចអាន៖តៃជីធ្វើឲ្យប្រសើរឡើងនូវជំងឺធ្លាក់ទឹកចិត្ត ថប់បារម្ភ ចំពោះអ្នកជាសះស្បើយពីជំងឺដាច់សរសៃ​ឈាមខួរក្បាល

ចុចអាន៖ការប៉ះទង្គិចផ្លូវចិត្ត ដាក់សម្ពាធច្រើនទៅលើអារម្មណ៍ និងការរស់នៅមនុស្សយើង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម