ចង់ ឬមិនចង់បរិច្ចាគឈាម ត្រូវដឹងរឿងទាំងនេះមុនសិន!
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

ចង់ ឬមិនចង់បរិច្ចាគឈាម ត្រូវដឹងរឿងទាំងនេះមុនសិន!

បានផុស

នៅ

ជឿថា​មាន​មនុស្ស​មួយ​ចំនួន មិន​ទាន់​ស្គាល់​រសជាតិ​បរិច្ចាគ​ឈាម​នៅ​ឡើយ​ទេ ព្រោះ​ដោយ​សារ ខ្លាច​ បារម្ភ ឬ​ចង់​ដែរ តែ​មិន​ដឹង​បរិច្ចាគ​បាន​តាម​របៀប​ណា។ សម្រាប់​ការ​បរិច្ចាគ​ឈាម លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ផ្នែក​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា ការ​បរិច្ចាគ​ឈាម​គឺ​ទង្វើ​សប្បុរស​មួយ​ដែល​អាច​ជួយ​សង្រ្គោះ​ជីវិត​មនុស្ស​បាន ក៏​ប៉ុន្តែ​មិន​មែន​មនុស្ស​គ្រប់​រូប​សុទ្ធ​តែ​អាច​ធ្វើ​ការ​ផ្តល់​ឈាម​បាន​ទេ គឺត្រូវមានលកខណ្ឌ​របស់​វា​ដូចជា៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Donate blood or go to jail: when did US judges become vampires? | Steven W  Thrasher | The Guardian

លក្ខខណ្ឌគួរបរិច្ចាគឈាម៖

– មានសុខភាព​ល្អ
– គីឡូ​គ្រប់​គ្រាន់ (អាច​ចាប់ពី៤៥គីឡូ​ឡើង)
– មិន​មាន​បញ្ហា ឬ​ឈឺ​ជំងឺ​អ្វី​មួយ​
– មាន​អាយុ​ចាប់​ពី ១៨-៦០​ឆ្នាំ។

លក្ខខណ្ឌមិន​គួរបរិច្ចាគឈាម៖

251 Bag Of Blood In Hand Asian Doctor Stock Photos, Pictures & Royalty-Free  Images - iStock

– មាន​​សុខភាព​ខ្សោយ
– ស្រក​គីឡូ​ខុស​ធម្មតា
-​ សុខភាព​មិនល្អ មានជំងឺឆ្លងដូចជា អេដស៍ រលាក​ថ្លើម B C និងកាមរោគ
-មាន​វ័យ​ចំណាស់ អាយុលើ៦០ឆ្នាំ។

បន្ថែម​ពី​លើ​នេះ លោកវេជ្ជបណ្ឌិត បាន​បន្ត​ថា ផ្តល់ឈាមជួយ​សង្រ្គោះ​ជីវិត​អ្នក​ដែល​ត្រុវ​ការ​ឈាម​ ដែលមានជំងឺស្លេកស្លាំង អ្នកជំងឺបាត់បង់ឈាមភ្លាមៗ ជំងឺឈាមមួយចំនួន និងជំងឺ​មហារីក ជាដើម។ ជាការល្អបំផុតប្រសិនបើយើង​បរិច្ចាគ​ឈាម​ឲ្យ​បាន​ទៀង​ទាត់ អាច​ធ្វើ​ឲ្យរាងកាយ​មាន​សុខភាព​ល្អ កាត់​បន្ថយ​ជំងឺ​មហារីក ជួយ​ដល់​ប្រព័ន្ធ​សរសៃឈាម​បេះដូង និងកាត់​បន្ថយ​ការ​ធាត់​លើស​ទម្ងន់​ជាដើម៕

អត្ថបទផ្ដល់សិទ្ធិ៖​ Hello គ្រូពេទ្យ

ចុចអាន៖ ហេតុផលសំខាន់ ៥ យ៉ាងដែលគួរបរិច្ចាគឈាម

ចុចអាន៖ កុំ​បារម្ភ! អ្នក​ចាក់​វ៉ាក់សាំង​កូវីដ រួច​ ហើយ​មាន​សុខភាព​ល្អ នៅ​តែ​អាច​បរិច្ចាគ​ឈាម​ជួយ​សង្គ្រោះ ជីវិត​បុគ្គល​ដទៃ​បាន​ដដែល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២ ម៉ោង មុន

តារា​សិច​ស៊ី សេង សូ​ណា បញ្ជាក់​អាការៈ​ជំងឺ​ក្រោយ​ឆ្លង​កូ​វីដ​-១៩​បាន​១៨​ថ្ងៃ​

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ ៖​ ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ជា​សាកល​គឺជា​សិទ្ធិ​មួយ​ដែល​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​

ព័ត៌មានជាតិ៣ ម៉ោង មុន

កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត នាំយក​អំណោយជូន​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ​ដោយសារ​កូ​វីដ

ព័ត៌មានជាតិ៣ ម៉ោង មុន

តុលាការ​កំពូល​នឹង​កាត់ទោស​លោក​ឡាយ វណ្ណៈ នៅ​ព្រឹកស្អែក​នេះ

នយោបាយ៤ ម៉ោង មុន

លោក កឹម សុខា​ ៖ ក្នុង​រដូវ​កាន់បិណ្ឌ​ឆ្នាំនេះ ជំងឺ​កូ​វីដ​-១៩​នៅតែ​រីក​រាលដាល​គួរ​ឲ្យ​ព្រួយបារម្ភ​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services