Connect with us

សុខភាព

១ភាគ៣នៃអ្នកឆ្លងកូវីដ មិនចេញរោគសញ្ញា ប៉ុន្តែអាចចម្លងទៅអ្នកដទៃបានដោយឥតដឹងខ្លួន

បានផុស

នៅ

ប្រភពពីអង្គការ យូនីសេហ្វ (UNICEF) បានឱ្យដឹងថា មនុស្សម្នាក់ក្នុងចំណោមបីនាក់ដែលមានវិជ្ជមានកូវីដ-១៩ មិនបញ្ចេញរោគសញ្ញានោះទេ ប៉ុន្តែអាចចម្លងមេរោគទៅអ្នកដទៃបានដោយឥតដឹងខ្លួន។

Coronavirus: how physiotherapists are helping patients recover
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុអ្វីបានជាអ្នកឆ្លងកូវីដ-១៩ អាចចម្លងទៅអ្នកដទៃ ទាំងមិនចេញរោគសញ្ញា?

COVID-19 Symptoms | Cedars-Sinai

ពាក់ព័ន្ធនឹងចម្ងល់នេះ Hello គ្រូពេទ្យ បកស្រាយ​ថា ដោយសារ​តែ​វីរុសកូវីដ-១៩ រស់នៅ​ក្នុង​ទឹកមាត់ ទឹក​រងៃ ក្នុង​ឈាម ក្នុង​លាមក សារធាតុ​រាវ​គ្រប់​ផ្នែក​នៃ​រាងកាយ ទើប​ពេល​វា​ឆ្លង​ចូល​ទៅ​មនុស្ស​ម្នាក់។ ឧទាហរណ៍​ ៖ពេលយើង​ទើប​ឆ្លង COVID-19 តែ​គ្មាន​រោគ​សញ្ញា​អ្វី​ទាំងអស់ ហើយ​បាន​ទៅ​ញ៉ាំ​អាហារ​ជាមួយ​មិត្តភក្ដិ មិត្តភក្ដិ​ម្នាក់​នោះ​ក៏​ឆ្លង​ពី​យើង​ដែរ តាម​រយៈ​ទឹកមាត់​ដែល​ជាប់​នឹង​ស្លាបព្រា ហើយ​ទៅ​ដូស​ម្ហូប​ឡូកឡំ ឬ​កែវ​ផឹក​ទឹក​ដែល​ជល់​គ្នា​ចុះ​ឡើង​ប៉ះចំកន្លែង​មានទឹកមាត់។

Is Coronavirus Airborne? | Coronavirus Transmission in Aerosols

ដោយសារ​តែ​អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩ ខ្លះ​មិន​មាន​ចេញ​រោគ​សញ្ញា ហើយ​អាច​ចម្លង​មេរោគ​ទៅ​អ្នកដទៃ​បាន ដូច្នេះហើយ អង្គការ​ យូ​នី​សេ​ហ្វ បាន​ក្រើនរំឭក​ដល់គ្រប់គ្នាឱ្យ​បន្ត​អនុវត្ត​វិធានការ​ ៣​ការពារ និង​៣​កុំ ដោយត្រូវ៖

-​រក្សា​គម្លាត​សុវត្ថិភាព​យ៉ាងតិច​ឱ្យ​បានមួយ​ម៉ែត្រ​កន្លះ

-កុំទៅ​កន្លែង​មាន​មនុស្ស​ច្រើន ឬ​កន្លែង​បិទ​ជិត

-ខ្ទប់មាត់​នៅ​ពេល​អ្នក​ក្អក ឬ​កណ្តាស់

-លាង​សម្អាត​ដៃ​ឱ្យ​បាន​ញឹកញាប់ និង

-ពាក់​ម៉ាស។

អត្ថបទ៖ សន្យា

ចុចអាន៖ កុំមើលស្រាល! ទោះបីចាក់វ៉ាក់សាំងគ្រប់ ៣ ដូសក្ដី តែបើប្រហែស អ្នកនៅតែឆ្លងវីរុសដដែល

ចុចអាន៖ គ្មានរោគសញ្ញាផ្លូវដង្ហើមធ្ងន់ធ្ងរ ក៏អាចវិជ្ជមានកូវីដ-១៩ បើលេចចេញអាការ ៣នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម