តើ​ជំងឺមហារីក​លើ​កុមារ និង​លើ​មនុស្សពេញវ័យ​ដូចគ្នា​ដែរ ឬទេ​?
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

តើ​ជំងឺមហារីក​លើ​កុមារ និង​លើ​មនុស្សពេញវ័យ​ដូចគ្នា​ដែរ ឬទេ​?

បានផុស

នៅ

១) តើ​កុមារ​ពិតជា​អាច​កើត​ជំងឺមហារីក​មែន ឬទេ ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អត្រា​ជំងឺមហារីក​លើ​កុមារ​មាន​ប្រហែល ១៣០​ករណី ក្នុងចំណោម​កុមារ​អាយុ​តិចជាង ១៥​ឆ្នាំ​១​លាន​នាក់​។ ផ្អែក​តាម​តួលេខ​នេះ អត្រា​ជំងឺមហារីក​លើ​កុមារ​អាយុ​ក្រោម ១៥​ឆ្នាំ នៅក្នុង​ប្រទេស​កម្ពុជា​យើង​មាន​ប្រហែល ៦៣០​ករណី​ថ្មី ក្នុង ១​ឆ្នាំ​។​

​ជំងឺ​នេះ​មាន​ជាង ៤០​ប្រភេទ ហើយ​វា​អាច​កើត​លើ​ក្មេង​គ្រប់​អាយុ​ទាំងអស់​។

​ជំងឺមហារីក​កុមារ​ដែល​កើត​ញឹកញាប់​មានដូចជា​៖

– ជំងឺមហារីក​ឈាម​ស្រួចស្រាវ (Leucémie aiguë)

– ជំងឺមហារីក​កូនកណ្តុ​រ (Lymphome)

– ជំងឺមហារីក​ខួរក្បាល (Tumeur cérébrale)

– ជំងឺមហារីក​ប្រព័ន្ធ​ប្រសាទ Sympatique (Neuroblastome)

– ជំងឺមហារីក​តម្រងនោម (Néphroblastome)

– ជំងឺមហារីក​ថ្លើម (Hépatoblastome)

– ជំងឺមហារីក​ឆ្អឹង (Ostéosarcome, Sarcome d’Ewing)

– ជំងឺមហារីក​ភ្នែក (Rétinoblastome)

២) តើ​ជំងឺមហារីក​លើ​កុមារ និង​លើ​មនុស្សពេញវ័យ​ដូចគ្នា​ដែរ ឬទេ​?

​ជំងឺមហារីក​លើ​កុមារ និង​លើ​មនុស្សពេញវ័យ​មាន​លក្ខណៈខុស​គ្នាច្រើន ទាំង​ទីតាំង ប្រភេទ​រោគសញ្ញា ភាព​ធ្ងន់ធ្ងរ ការ​វិវឌ្ឍន៍ និង​វិធី​ព្យាបាល​។​

​ជាទូទៅ​ជំងឺមហារីក​លើ​កុមារ មានការ​លូតលាស់​លឿន​ជាង​ជំងឺមហារីក​ដែល​កើត​លើ​មនុស្ស​ចាស់ ប៉ុន្តែ​ការ សិក្សា​វិទ្យាសាស្ត្រ បាន​បង្ហាញថា​ជំងឺមហារីក​លើ​កុមារ ឆ្លើយតប​នឹង​ការព្យាបាល​បានល្អ​ជាង និង​មាន​អត្រា​ជា សះស្បើយ​ច្រើនជាង​។​

៣) មូលហេតុ​៖

​មហារីក​លើ​កុមារ​ភាគច្រើន​មិនមាន​មូលហេតុ​ពិតប្រាកដ​ទេ​។ មាន​កត្តា​រួមផ្សំ​មួយចំនួន​ដូចជា​៖

– កត្តា​ហ្សេ​នេ​ទិ​ក​ដែល​បណ្តាលមកពី​ការខូចខាត​ហ្សែ​ន (Facteur génétique)

– ការបង្ក​រោគ​ដោយ​វីរុស (HIV, Epstein-Barr Virus)

– សារជាតិ​វិទ្យុសកម្ម (Irradiation)

Pediatric Cancer in India - Dr. Monica Bhagat

៤) រោគសញ្ញា​៖

​រោគសញ្ញា​ប្រែប្រួល​ទៅតាម​ប្រភេទ និង​ទីតាំង​នៃ​ជំងឺមហារីក​។​

​ឧទាហរណ៍​ខ្លះៗ​នៃ​ជំងឺមហារីក​លើ​កុមារ​៖

​ក​) មហារីក​ឈាម​ស្រួចស្រាវ (Leucémie aiguë)

– ក្តៅខ្លួន​រ៉ាំរ៉ៃ មិន​ឆ្លើយតប​នឹង​ថ្នាំ​ផ្សះ​

– សញ្ញា​ហូរឈាម ដូចជា ជាំ​ស្បែក ឈាម​អញ្ចាញធ្មេញ ឈាម​ច្រមុះ ។​ល​។​

– ស្លេកស្លាំង​

– អណ្តើក ថ្លើម កូនកណ្តុរ​រីក​ធំ​

​ខ​) មហារីក​តំរងនោម (Néphroblastome)

– ភាគច្រើន​កើត​លើ​ក្មេង​អាយុ​ក្រោម​៨​ឆ្នាំ

– ទំហំ​ពោះ​រីក​ធំ ជួនកាល​អាច​ស្ទាប​ប៉ះ​ដុំ​

– នោម​ឈាម​

– លើស​សម្ពាធ​ឈាម​

Child Cancer Treatment in Thailand | Pediatric Cancer Center

៥) តើ​ជំងឺមហារីក​កុមារ​អាច​ព្យាបាល​ជា​ដែរ ឬ​ទេ​?

​តាម​លទ្ធផល​នៃ​ការស្រាវជ្រាវ​វិទ្យា​សា​ស្ត្រ​បាន​បង្ហាញថា មាន​មហារីក​ខ្លះ​អាច​ព្យាបាល​ជា ១០០% ឯ​ខ្លះទៀត​មានឱកាស​ជា​តិចតួច​។ ជារួម​ជំងឺ​នេះ​អាច​ព្យាបាល​ជា​ប្រហែល ៧០%​។​

​វិធី​ព្យាបាល និង​រយៈពេល​ព្យាបាល​ខុសគ្នា​ទៅតាម​ប្រភេទ​នីមួយៗ​។​

​វិធីសាស្ត្រ​ដែល​ប្រើ អាចជា​៖

– ការព្យាបាល​ដោយ​ថ្នាំ​គីមី និង​ថ្នាំ​ជីវសាស្ត្រ​ជំនាន់​ថ្មី​ទំនើបៗ ដែលមាន​ប្រសិទ្ធិភាព​ខ្ពស់ និង​មិនសូវមាន​ផលវិបាក​

– ការព្យាបាល​ដោយ​កាំរស្មី​បែប​ទំនើប​

– ការព្យាបាល​ដោយ​ការវះកាត់​តាម​បច្ចេកវិទ្យា​ថ្មី

10 Ways to “Be Bold & Go Gold” for Pediatric Cancer – CoachArt

“​កុមារ​ដែល​កើត​ជំងឺមហារីក ពិតជា​មានឱកាស​អាច​ព្យាបាល​ជាសះស្បើយ​បាន ដោយ​ក្រុមគ្រូពេទ្យ​ជំនាញ​មហារីក​កុមារ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត​!”៕

អត្ថបទ៖ ​រស្មី​

សូមចុចអាន៖ មិនថាធ្ងន់ស្រាល ក្រោយជាពីកូវីដហាមដាច់ខាតប្រើរាងកាយធ្វើរឿងទាំងនេះ ប្រយ័ត្នពិបាកខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ថ្នាក់ដឹកនាំ​សាលា​ភូមិន្ទ​រដ្ឋបាល ជ្រើស​រើស​យក​វត្ត​អង្គរ​ខាងជើង ជា​ចំណុច​ចាប់ផ្តើម នៃ​គម្រោង​សាកល្បង​ការរៀបចំ​សួន​ទេសភាព វប្បធម៌ វត្ត​អារាម

ព័ត៌មានជាតិ១ ម៉ោង មុន

បណ្ឌិត សេង សារី ថា មាន​សម្តេច ហ៊ុន សែន តែម្នាក់ឯង​គត់ ដែល​បាន​កសាង​ប្រវត្តិសាស្ត្រ​ក្នុងការ​ដោះស្រាយ​ជម្លោះ​នយោបាយ​នៅ​កម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

សាខា​កាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បើក​យុទ្ធនាការ «​បាញ់ថ្នាំ​កំចាត់​ជម្រក​មូស​ខ្លា ដើម្បី​ការពារ​ជំងឺគ្រុនឈាម​-​គ្រុន​ឈី​ក​»

ជីវិតកម្សាន្ដ២ ម៉ោង មុន

តារាចម្រៀង រតនៈ វិសាល មានទុក្ខ​ធំ​ព្រោះ​ម្តាយ​ទទួលមរណភាព

នយោបាយ២ ម៉ោង មុន

គ​.​ជ​.​ប ប្រាប់​ឲ្យ​ដឹង​ពី​លទ្ធផល នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២១ សម្រាប់​ថ្ងៃទី​៩

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services