សុខភាព
មិនថាធ្ងន់ស្រាល ក្រោយជាពីកូវីដហាមដាច់ខាតប្រើរាងកាយធ្វើរឿងទាំងនេះ ប្រយ័ត្នពិបាកខ្លួន
អ្នកដែលមានជំងឺកូវីដ -១៩ ធ្ងន់ធ្ងរ ហើយត្រូវដាក់បំពង់ខ្យល់ក្នុងកំឡុងពេលព្យាបាលយូរ។ នៅពេលជាសះស្បើយ អាចបណ្តាលឲ្យមានរបួសចំពោះការរលាក ហើមជាដើម។ ដោយឡែកសម្រាប់អ្នកឈឺស្រាលៗមិនសូវជាមានបញ្ហាឡើយ តែយ៉ាងណាបើសិនជាសះស្បើយពីជំងឺនេះ ក៏មិនត្រូវធ្វើរឿងណាមួយដែលមិនគប្បីចំពោះរាងកាយដែរ។

ក្រោយជាសះស្បើយពីកូវីដមិនថាស្រាលឬធ្ងន់ក្ដី ត្រូវមានត្រណមមួយចំនួនដែលពេទ្យបានហាមប្រាម មិនឲ្យអ្នកទើបជាធ្វើឡើយ។ ជាពិសេសគ្រូពេទ្យនឹងឲ្យយើងសម្រាកបន្ថែមគ្រប់ ១៤ ថ្ងៃ មុននឹងប្រកបការងារឬធ្វើការងារផ្សេងៗជាដើម។
លំណែនាំនេះមានដូចជា៖ ខណៈពេលកំពុងសម្រាកយ៉ាងតិច ២ សប្ដាហ៍ អ្នកឈឺទើបជាត្រូវទាមទារឲ្យមានការនិយាយតិចៗ ហាមនិយាយឮៗ គ្មានការស្រែក កុំច្រៀងឡូឡានាំប៉ះពាល់ដល់បំពងក។ កុំពិសាជាតិកាហ្វេអ៊ីនក្នុងបរិមាណច្រើន ចៀសវាងការផឹកស្រាជក់បារីមួយរយៈសិន រហូតដល់របួសជាសះស្បើយ ១០០ ភាគរយ។

ចំពោះអ្នកដែលមានជំងឺកូវីដធ្ងន់ធ្ងរ ត្រូវបានព្យាបាលដោយប្រើបំពង់ខ្យល់និងឧបករណ៍ដកដង្ហើមតាមការណែនាំរបស់វេជ្ជបណ្ឌិត។ នៅពេលជាសះស្បើយ ផលវិបាកអាចកើតឡើង។ ដូច្នេះពួកគេត្រូវបានណែនាំឲ្យធ្វើតាមយ៉ាងតឹងរ៉ឹង នូវអនុសាសន៍ខាងលើជាងអ្នកស្រាលទៅទៀត។ ប្រសិនបើអ្នកមានអារម្មណ៍មិនប្រក្រតី ឬមិនស្រួលត្រង់ណានៃរាងកាយ ក្រោយជាសះស្បើយ សូមទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់ ដើម្បីទទួលបានការព្យាបាលទាន់ពេលវេលា៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
ចុចអាន៖មិនថាដូសទីប៉ុន្មាន! មុនចាក់វ៉ាក់សាំងហាមធ្វើរឿងនេះដាច់ខាត ប្រយ័ត្នដួលសន្លប់ភ្លាមៗអំឡុងចាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១០ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026


