ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់សុខាភិបាល៖ ជំងឺមហារីកមានការកើនឡើង ៨៧,៤២% ក្នុងនោះស្លាប់ ១២៧នាក់
ក្នុងពិធីបើកសន្និបាតសុខាភិបាលលើកទី៤៤ នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ នេះ លោក ឡូ វាសនាគីរី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងថា អ្នកជំងឺមហារីក បានទទួលការព្យាបាលនៅមន្ទីរពេទ្យមានចំនួន ៣១ ៥១៨នាក់ កើនឡើង ៨៧,៤២% ក្នុងនោះអ្នកជំងឺ ១២៧នាក់ បានទទួលមរណភាព។

មន្ត្រីជាន់ខ្ពស់ដដែលរូបនេះ បានបញ្ជាក់ថា អ្នកជំងឺមហារីកដែលជួបច្រើនជាងគេ គឺមហារីកសុដន់ មានចំនួន ២០,៤% និងជំងឺមហារីកមាត់ស្បូន ១១,៤%។ ទន្ទឹមនេះ ករណីថ្មី ប្រើប្រាស់ជំងឺទឹកនោមផ្អែម មានចំនួន ២៣០ ២៧៩ករណី កើនឡើង ៥៩,១៨% និងអ្នកជំងឺសម្រាកពេទ្យមានចំនួន ១៧ ៥៣៤នាក់ កើនឡើង ៤៣,២៥% ធៀបនឹងឆ្នាំ២០២៣។ ចំណែកករណីថ្មី ប្រើប្រាស់សេវាជំងឺឡើងសម្ពាធឈាម មានចំនួន ៤០១ ៩៣៦ករណី កើនឡើង ២១,៤៤% និងអ្នកជំងឺសម្រាកព្យាបាលមានចំនួន ៣៤ ៧៩២នាក់ ឬកើនឡើង ២៩,៥៣% ធៀបនឹងឆ្នាំ២០២៣។ អ្នកជំងឺបេះដូងសរសៃឈាម បានមកពិនិត្យពិគ្រោះជំងឺមានជំនួន ១៣ ៧១៦ករណី និងសម្រាកព្យាបាលមានចំនួន ២២ ២១៨នាក់ ក្នុងនោះអ្នកជំងឺ ១ ០៧៤ បានទទួលមរណភាព។
ដោយឡែក អ្នកជំងឺអេដស៍ដែលកំពុងព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ បានកើនឡើងពី ៦៧ ៧១៧នាក់ ដល់ ៦៩ ៦៩៤នាក់ ឬកើនឡើង ៣,៣៦% ធៀបនឹងឆ្នាំ២០២៣។ អត្រាស្លាប់ដោយជំងឺរបេង បានធ្លាក់ចុះពី ២៣នាក់ ក្នុងប្រជាជន១០០ ពាន់នាក់នៅឆ្នាំ២០២២ មក ២១នាក់ នៅឆ្នាំ២០២៣ រីឯអត្រាព្យាបាលជោគជ័យនៃជំងឺរបេងនៅរក្សាបានខ្ពស់លើសពី៩០% ក្នុងរយៈពេល ២៤ឆ្នាំជាប់ៗគ្នា។ ករណីជំងឺគ្រុនចាញ់ បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ពី ១ ៣៨៤ មកនៅត្រឹម ៣៥៥ករណី រីឯករណីស្លាប់ដោយជំងឺគ្រុនចាញ់បានចាប់ផ្តើមធ្លាក់ដល់សូន្យករណីចាប់បីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២៤។ យ៉ាងណាមិញ ករណីជំងឺគ្រុនឈាម បានថយចុះប្រហែល ៤ដង នៃចំនួនដែលបានព្យាករ ដោយសារភាពបុរេសកម្មនៅក្នុងការធ្វើអន្តរាគមន៍ និងការទប់ស្កាត់ទុកជាមុន។

បើតាមលោក ឡូ វាសនាគីរី ការពិនិត្យជំងឺក្រៅសរុប នៅមូលដ្ឋានសុខាភិបាលទូទាំងប្រទេស មានចំនួន ១៨ ៦៦៤ ៣៩៧ ករណី កើនឡើង ២៣,១១% ធៀបនឹងឆ្នាំ២០២៣។ ក្នុងនោះករណីថ្មី ពិនិត្យជំងឺក្រៅមានចំនួន ១៣ ៦៧២ ១៥៩ករណី ដោយកើនឡើង ១២,៦១% អ្នកជំងឺសម្រាកពេទ្យមានចំនួន ១ ២៧៦ ៣១៩នាក់ ដោយកើនឡើង ១៦,៣៦% ធៀបនឹងឆ្នាំ២០២៣ រីឯអត្រាស្លាប់នៅមន្ទីរពេទ្យ នៅក្រោម ១% ធ្លាក់ចុះ ០,១៤%៕
ដោយ៖ គេន ម៉ាលិះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


