Connect with us

សុខភាព

កើតជំងឺឬសដូងបាត តើមានវិធីសាស្ត្រណាដើម្បីព្យាបាល?

បានផុស

នៅ

ជំងឺឬសដូងបាត គឺជាជំងឺដែលកើតឡើង ដោយសារការរីកប៉ោងនៃសរសៃឈាម ដែលមាននៅជុំវិញក្រសាលគូទ។ គេ​សង្កេតឃើញថា ជំងឺ​ឬ​ស​ដូង​បាត​ជា​មូលហេតុ​ចម្បង​ទី​១ ដែល​នាំ​ឲ្យ​អ្នកជំងឺ​មក​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ចំពោះ​បញ្ហា​ផ្នែក​ក្រសាលគូទ​។ ជំងឺ​ឬ​ស​ដូង​បាត​នេះ​មិនអាច​វិ​វត្ត​ទៅជា​ជំងឺមហារីក​បាន​នោះទេ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជំងឺ​ឬ​ស​ដូង​បាត​មាន ២​ប្រភេទ​គឺ​៖

– ឬ​ស​ដូង​បាត​ក្រៅ​: ជា​ជំងឺ​ដែល​កើត​ឡើងលើ​សរសៃឈាម​ឬ​ស​ដូង​បាត​នៅ​ខាងក្រៅ​រន្ធ​គូទ

– ឬ​ស​ដូង​បាត​ក្នុង​: ជា​ជំងឺ​ដែល​កើត​ឡើងលើ​សរសៃឈាម​ឬ​ស​ដូង​បាត​ខាងក្នុង​រន្ធ​គូទ​

​តើ​មាន​វិធី​អ្វីខ្លះ​ដើម្បី​ព្យាបាល​ជំងឺ​ឬ​ស​ដូង​បាត​?

​ក​) ចំពោះ​បញ្ហា​ឬ​ស​ដូង​បាត​ខាងក្រៅ​៖

​អ្នកជំងឺ​អាច​ត្រូវបាន​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​គ្រាប់​បំបាត់​ហើម និង​បំបាត់​ការឈឺចាប់​រួមទាំង​ថ្នាំ​បន្ទន់​លាមក ក្នុងពេល​ជាមួយគ្នា​នោះ​អ្នកជំងឺ​អាច​ប្រើ​ក្រែ​ម (Crème) សម្រាប់​លាប​លើ​ដុំ​នោះ​។ ពេលខ្លះ​គ្រូពេទ្យ​អាចធ្វើ​ការ​កាត់​យក​កំណក​ឈាម​នៃ​ឬ​ស​ដូង​ក្រៅ​នោះ​ចេញ បើសិនជា​ដុំ​ឬ​ស​ដូង​បាត​ក្រៅ​មិន​ហើម​ខ្លាំង ហើយ​មាន​តែមួយ​ដែល​ធ្វើ​ឲ្យ​អ្នកជំងឺ​បាន​ធូរស្បើយ​ពី​ការឈឺចាប់​ភ្លាមៗ​។​

​ខ​) ចំពោះ​បញ្ហា​ឬ​ស​ដូង​បាត​ក្នុង​៖

​ការព្យាបាល​ចម្បង​ គឺ​ការព្យាបាល​ទៅលើ​បញ្ហា​បន្ទោ​បង់​លាមក​មានដូចជា​កា​រទ​ល់លា​មក​ឬ​ការ​រាគ​។​

​មាន​ឧបករណ៍ ៣​យ៉ាង ដែល​អាច​ព្យាបាល​ជំងឺ​ឬ​ស​ដូង​បាត​មានដូចជាៈ​

– ការដុត​កម្ដៅ​(Infrarouge photocoagulation)

– ការចាក់ (Sclérothérapie)

– ការចង (Ligature)

​ការព្យាបាល​ដោយ​ឧបករណ៍ អាច​អាស្រ័យទៅលើ​ដំណាក់កាល​របស់​រោគសញ្ញា​ឬ​ស​ដូង​បាតៈ​

• ដំណាក់កាល​ទី ១ : អាច​ព្យាបាល​ដោយ​ការដុត​កម្ដៅ​ឬ​ការចាក់​

• ដំណាក់កាល​ទី ២ និង​ទី​៣ : អាច​ព្យាបាល​ដោយ​ការចង​

• ចំពោះ​ការវះកាត់​ឬ​ស​ដូង​បាត គឺធ្វើឡើង​ចំពោះ​ឬ​ស​ដូង​បាត​នៅ​កម្រិត​ទី ៤ ឬ ឬ​ស​ដូង​បាត​ដែល​បរាជ័យ​ក្នុងការ​ព្យាបាល​ដោយ​ឧបករណ៍​ទាំង​៣ ខាងលើ ។​

* បញ្ជាក់​៖ ជំងឺ​ឬ​ស​ដូង​បាត មិនមែនជា​ជំងឺ​កាច​សាហាវ​ទេ វា​គ្រាន់តែ​រំខាន​ដល់​អ្នកជំងឺ ប៉ុន្តែ​អ្នកជំងឺ​ត្រូវ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឯកទេស​ឲ្យ​បាន​ត្រឹមត្រូវ​ ដើម្បី​បញ្ជាក់ថា ​ពិតជា​ជំងឺ​ឬ​ស​ដូង​បាត​មែន ហើយ​ការព្យាបាល​ទៀតសោត​ត្រូវ​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ ព្រោះ​វា​អាច​បង្ក​ឲ្យ​មាន​ផលវិបាក​ក្រោយ​ព្យាបាល ដូចជា​ការព្យាបាល​ដោយ​ការចាក់ បើសិនជា​ព្យាបាល​មិន​ត្រឹមត្រូវ​ទេ​អ្នកជំងឺ​អាចមាន​ដំបៅ​នៅ​រន្ធ​គូទ​ឬ​អាច​ត្បៀត​ក្រសាលគូទ ដែលជា​បញ្ហា​ធ្ងន់ធ្ងរ​។ “​ព្យាបាល​ទាន់ពេលវេលា ដោយ​គ្រូពេទ្យ​ជំនាញ នាំមក​នូវ​ការ​សះស្បើយ​ឆាប់​រហ័ស !”៕

អត្ថបទ​៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម