ការធ្លាក់ឈាមតាមប្រដាប់រំលាយអាហារ
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

ការធ្លាក់ឈាមតាមប្រដាប់រំលាយអាហារ

បានផុស

នៅ

យើងគ្រប់គ្នាគួរយល់ និងស្គាល់នូវប្រភេទនៃការធ្លាក់ឈាមតាមប្រដាប់រំលាយអាហារ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក​) ការធ្លាក់​ឈាម​តាម​ប្រដាប់​រំលាយ​អាហារ​ចែកចេញជា ពីរ​ប្រ​ភេ​ទៈ​

១-​ការធ្លាក់​ឈាម​តាម​ប្រដាប់​រំលាយ​អាហារ​ផ្នែក​ខាងលើ (​តាម​មាត់​) គឺ​គិត​ចាប់ពី​ដើម​បំពង់​អាហារ​ផ្នែក​ខាងលើ ឆ្លងកាត់​តាម​ក្រពះ​រហូតដល់​ដើម​ពោះវៀនតូច​។​

How to Test for Upper Gastrointestinal Bleeding: 12 Steps

២-​ការធ្លាក់​ឈាម​តាម​ប្រដាប់​រំលាយ​អាហារ​ផ្នែក​ខាងក្រោម គឺ​គិតពី​ដើម​ពោះវៀនតូច ឆ្លងកាត់​តាម​ពោះវៀនធំ រហូតដល់​ទ្វារធំ (​រន្ធ​គូទ​)​។​

​ខ​) សភាព​នៃ​ការ​ធ្លាក់ឈាម​តាម​ប្រដាប់​រំលាយ​អាហារ​៖

១-​ការធ្លាក់​ឈាម​តាម​ប្រដាប់​រំលាយ​អាហារ​ផ្នែក​ខាងលើ មាន​លក្ខណៈ​ជា​៖

– ការ​ក្អួត​ឈាមខ្មៅ ដុំៗ​

– ឈាមខ្មៅ​លាយ​ចំណីអាហារ​

– រឺក៏​ឈាម​ស្រស់ៗ ច្រើន ឬ តិច ទៅតាម​ការ​ក្អួត​។​

GI Bleeding and NSAIDs

​បញ្ជាក់​៖ ជាទូទៅ​ការធ្លាក់​ឈាម​ខាងលើ ក៏​អាច​ជំរុញ​ឲ្យ​ឈាមមាន​ការធ្លាក់​មក​តាម​បាត​ដែរ ដោយ​ភាគច្រើន​លាមក​មាន​ពណ៌​ខ្មៅ ឬ ខ្មៅ​លាយ​ឈាមក្រហម​(​ករណីនេះ​បណ្ដាលមកពី​រលាក​ដំបៅ​បំពង​អាហារ ក្រពះ និង​ដើម​ពោះវៀនតូច ឬ ដុះ​សាច់​ក្នុង​បំពង់​អាហារ ដុះ​សាច់​ក្រពះ ដើម​ពោះវៀនតូច ឬ រហែក​សាច់ដុំ​បំពង់​អាហារ បែក​សរសៃ​ឈាម​បំពង់​អាហារ បែក​សរសៃ​ឈាម​ក្នុង​បាត​ក្រពះ​)​។​

២-​ការធ្លាក់​ឈាម​តាម​ប្រដាប់​រំលាយ​អាហារ​ផ្នែក​ខាងក្រោម វា​ស្ដែងចេញ​ជា​៖

– ឈាម​ស្រស់ៗ (​លាមក លាយ​ឈាម​ស្រស់​)

– ជួនកាល ក្នុង​លាមក​ក៏មាន​ឈាមខ្មៅ​ផងដែរ ការធ្លាក់​ឈាម​ប្រភេទ​នេះ គេ​គិតថា​បណ្ដាលមកពី ពោះវៀន​មាន​រលាក​ដំបៅ ដុំ​សាច់ មាន​ថ្នក់​ពោះវៀន រហែក​សាច់ដុំ​រន្ធ​គូទ ឬ មាន​ឬ​ស​ដូង​បាត​។​

​គ​) រាល់​ការ​ធ្លាក់ឈាម​តាម​ប្រដាប់​រំលាយ​អាហារ​ផ្នែក​ខាងលើ ឬ ខាងក្រោម អ្នកជំងឺ ត្រូវ​បានទទួល​ការពិគ្រោះ ពិនិត្យ​ជាមួយ​គ្រូពេទ្យ​ឯកទេស​ថ្លើម ក្រពះ ពោះវៀន ដើម្បី​វាយតម្លៃ ពីស​ភាព​នៃ​ការ​ធ្លាក់ឈាម តើ​គួរ​ត្រូវ​ឆ្លុះ​ក្រពះ ពោះវៀន ឬ ពិនិត្យ​ឬ​ស​ដូង​បាត ដើម្បី​ធ្វើការ​កំណត់​រោគវិនិច្ឆ័យ​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​ព្យាបាល​ជំងឺ​អោយ​ជៀស​ផុតពី​គ្រោះថ្នាក់​ដល់​អាយុជីវិត​។​

Causes of Bleeding in the Upper and Lower Gastrointestinal Tract

“​បើ​បងប្អូន​មាន​បញ្ហា ឬ​សញ្ញា​ដូចខាងលើ សូមមេត្តា​ឆាប់​រួសរាន់​មក​ទទួល​ការពិនិត្យ ពិគ្រោះ និង​ព្យាបាល​ជាមួយ​ក្រុមគ្រូពេទ្យ​ដែលមាន​ជំនាញ​ឯកទេស និង​បទពិសោធន៍​ខ្ពស់ រួមជាមួយ​បច្ចេកវិទ្យា​វេជ្ជសាស្ត្រ​ទំនើបៗ​សមស្រប​ទៅនឹង​ស្ថានភាព​ជំងឺ​នៅ​ផ្នែក​ក្រពះ​-​ពោះវៀន មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ការជួយ​សង្គ្រោះ​ជីវិត ប្រកបដោយ​ប្រសិទ្ធភាព គុណភាព និង​សុវត្ថិភាព​ខ្ពស់​”៕​

អត្ថបទ៖ រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៧ នាទី មុន

លោក​សុខ សម្បត្តិ អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​សាងសង់​ផ្លូវ​បេតុង​មាន​ឆ្អឹង​ដែក ប្រវែង​៧៣០​ម៉ែត្រ នៅ​តំបន់ភ្នំ​រាប

ព័ត៌មានជាតិ៤៨ នាទី មុន

និមិត្តសញ្ញា​អាស៊ាន​២០២២ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ នឹង​បង្ហាញ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​២៨ ខែតុលា ខាងមុខ

កីឡា១ ម៉ោង មុន

Stamp Fairtex ចង់​ប្រកួត​មួយ​ថៃ​ព្រោះ​ចង់​ឈ្នះ​ខ្សែក្រវាត់​ក្រៅពី​ឃី​ក​បុក​សី​ង និង​មួយ​ថៃ​

ព័ត៌មានជាតិ១ ម៉ោង មុន

ក្នុងនាម​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២​ កម្ពុជា​នឹង​ផ្តល់​ការ​គាំទ្រ​គ្រប់បែបយ៉ាង​ដល់​កិច្ចប្រជុំ​កំពូល​ធុរកិច្ច​និង​វិនិយោគ​អាស៊ាន

ព័ត៌មានជាតិ២ ម៉ោង មុន

តំណាងរាស្ត្រ​ម្នា​ក់​ថា មាន​ក្រុម​មួយ​កំពុងតែ​បំភ័ន្ត​ប្រជាពលរដ្ឋ​ឲ្យ​ភ្លេច​រដ្ឋធម្មនុញ្ញ ហើយ​ធ្វើ​ទៅតាម​អ្វីដែល​គេ​ចង់បាន

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services