សុខភាព
កុំលេងសើចជាមួយជំងឺហើមសួត វាអាចឆក់យកជីវិតអ្នកបាន ប្រសិនបើមិនប្រុងប្រយ័ត្ន
អ្នកជំងឺដែលមានរោគសញ្ញានៃការហើមសួតស្រួចស្រាវ តែងចូលមកផ្នែកសង្គ្រោះបន្ទាន់ជាញឹកញាប់ ដែលជាប្រភេទរោគសញ្ញាមួយធ្ងន់ធ្ងរអាចបណ្តាលឲ្យអ្នកជំងឺស្លាប់បាន។ ដូច្នេះការធ្វើរោគវិនិច្ឆ័យត្រូវធ្វើឲ្យបានឆាប់រហ័ស និងការព្យាបាលឲ្យមានប្រសិទ្ធិភាពខ្ពស់។

ការហើមសួតស្រួចស្រាវ (ភាសាខ្មែរយើងជាទូទៅនិយាយថា ទឹកចូលសួត) គឺការមានដក់ទឹកនៅក្នុងសាច់សួតយើងដែលអាចកើតឡើងសន្សឹមៗ ឬកើតឡើងយ៉ាងគំហុកតែម្តង។
១) មូលហេតុ៖
ក. ហើមសួតស្រួចស្រាវបណ្តាលមកពីបេះដូង (Œdème pulmonaire cardiogénique ou hémodynamique) ដែលបណ្តាលឲ្យសម្ពាធឈាមក្នុងអាក់ទែពុលម៉ូណែឡើងខ្ពស់ ហើយឲ្យទឹកប្លាស្មាចេញពីសរសៃឈាមចូលក្នុងសាច់សួត។ ដែលមានមូលហេតុដូចជាៈ
– បេះដូងយើងកង្វះសមត្ថភាពរុញច្រានឈាមចេញពីបេះដូង (បេះដូងខាងឆ្វេង)
– បេះដូងយើងមានវិបត្តិចង្វាក់បេះដូង
– បេះដូងយើងមានជំងឺប្រឺសបេះដូង
– សម្ពាធឈាមឡើងខ្ពស់ភ្លាមៗ

ខ. ហើមសួតស្រួចស្រាវបណ្តាលមកពីដាច់ស្រទាប់ដែលខណ្ឌសរសៃឈាម និងសាច់សួត(Œdème pulmonaire lésionnel) ហើយបណ្តាលឲ្យទឹកប្លាស្មាចេញពីសរសៃឈាមចូលទៅក្នុងសាច់សួត។ ដែលមូលហេតុបណ្តាលមកពីៈ
– ជំងឺសួតដែលបណ្តាលមកពីពពួកបាក់តេរី ឬវីរុស
– ការបង្ករោគដោយជំងឺផ្សេងៗ ហើយបណ្តាលឲ្យសុក (Choc septique)
– ការហឺតចូលសួតនូវឧស្ម័ន ដែលមានជាតិពុល (Inhalation de gaz toxique)
– ការហៀរទឹកក្រពះចូលសួត (inhalation du liquide gastrique)
– ការប៉ះទង្គិចទៅលើសួតដោយមូលហេតុផ្សេងៗ

២) រោគសញ្ញា៖
– ហត់ដង្ហក់ចាប់ផ្តើមឡើងភ្លាមៗជាពិសេសនៅពេលយប់
– មុនការហត់ដង្ហក់ ចាប់ផ្តើមឡើងដោយរមាស់ក ក្អកខ្លាំងជាប់គ្នាអត់មានស្លេះ ហើយប្រហែល ២ ឬ ៣នាទី ក្រោយមកមានស្លេស មានពពុះសៗ ជួនកាលមានលាយឈាមប្រាៗទៀតផង
– មានលឺសំឡេងខ្សាវៗនៅក្នុងករបស់អ្នកជំងឺ (grésillement laryngé)
– អ្នកជំងឺឡេះឡះខ្លាំង បែកញើសត្រជាក់ ស្វាយបបូរមាត់ និងចុងដៃចុងជើង
– រោគសញ្ញាធ្ងន់ធ្ងរ៖
• ចង្វាក់ដង្ហើមខ្សោយហើយយឺត
• ឡើងស្វាយ ឬ ឡើងខ្ជឹងពេញខ្លួន
• អ្នកជំងឺមិនអាចនិយាយបាន ស្មារតីថយចុះ ឡេះឡះ
• សម្ពាធឈាមស៊ីស្តូលិចតិចជាង ១១០មីលីម៉ែត្របារ៉តរហូតដល់សុក
• ការប្រែប្រួលរោគសញ្ញាគ្លីនិកលឿន

៣) មធ្យោបាយការពារ៖
– ចំពោះអ្នកដែលមានជំងឺបេះដូង ដើម្បីបន្ថយហានិភ័យនៃការហើមសួត ត្រូវតមប្រៃ រក្សាលំនឹងសម្ពាធឈាម ព្យាបាលឲ្យបានឆាប់រហ័សរាល់មូលហេតុ ដែលធ្វើឲ្យជំងឺបេះដូងវិវត្តទៅជាធ្ងន់ធ្ងរ
– ត្រូវមានអនាម័យល្អក្នុងការរស់នៅ៖
• មិនពិសារបារី មិនពិសាគ្រឿងស្រវឹង ឬពិសាតិចតួច តាមដានទម្ងន់ខ្លួនឯង កម្រិតបរិមាណស្ករ និងខ្លាញ់ដែលបរិភោគប្រចាំថ្ងៃ
• ហាត់កីឡា ឬហាត់ប្រាណយ៉ាងតិចឲ្យបានម្តងក្នុងមួយសប្តាហ៍

« ប្រសិនបើមានរោគសញ្ញាដូចបានជម្រាបជូនខាងលើ និងដើម្បីបន្ថយហានិភ័យអាយុជីវិតនៃការហើមសួតស្រួចស្រាវ សូមអស់លោកអ្នកមកជួបពិគ្រោះ និងធ្វើរោគវិនិច្ឆ័យជាមួយគ្រូពេទ្យជំនាញឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែត ឲ្យបានទាន់ពេលវេលា ដើម្បីទទួលបានការព្យាបាល ប្រកបដោយប្រសិទ្ធភាពខ្ពស់។»
អត្ថបទ៖ រស្មី

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា