ព័ត៌មានអន្ដរជាតិ
ចិន ឆ្លើយតបរឿងដែលអ៊ុយក្រែនចាប់បានជនជាតិចិន២នាក់ដែលប្រយុទ្ធឲ្យរុស្ស៊ី
ប្រទេសចិន បានប្រកាសនៅថ្ងៃពុធទី៩ខែមេសានេះថា ខ្លួនកំពុងធ្វើការជាមួយអ៊ុយក្រែន ដើម្បីផ្ទៀងផ្ទាត់របាយការណ៍ដែលថា ពលរដ្ឋចិន២នាក់ត្រូវបានចាប់ខ្លួនលើសមរភូមិប្រយុទ្ធឲ្យកងទ័ពរុស្ស៊ីនៅក្នុងតំបន់ Donetsk។

អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រាប់អ្នកយកព័ត៌មានថា៖ «ប្រទេសចិនកំពុងផ្ទៀងផ្ទាត់ព័ត៌មានជាមួយភាគីអ៊ុយក្រែន។ ខ្ញុំសូមសង្កត់ធ្ងន់ថា រដ្ឋាភិបាលចិនតែងតែស្នើជនជាតិចិននៅឲ្យឆ្ងាយពីតំបន់ជម្លោះប្រដាប់អាវុធ ជៀសវាងការពាក់ព័ន្ធក្នុងទម្រង់ណាមួយនៅក្នុងជម្លោះប្រដាប់អាវុធ និងជាពិសេសជៀសវាងការចូលរួមក្នុងប្រតិបត្តិការយោធារបស់ភាគីណាមួយ»។
កាលពីថ្ងៃអង្គារ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បាននិយាយថា កងកម្លាំងរបស់លោកបានចាប់ខ្លួនបុរសជនជាតិចិនទាំង២នាក់ ហើយថា ទីក្រុងកៀវកំពុងស្វែងរកការពិតពីទីក្រុងប៉េកាំង។ លោក ហ្សេលេនស្គី បានបញ្ជាក់ថា ពលរដ្ឋចិនដែលត្រូវបានចាប់ខ្លួន ឥឡូវនេះកំពុងស្ថិតក្នុងមន្ទីរឃុំឃាំងរបស់ភ្នាក់ងារសន្តិសុខអ៊ុយក្រែន ខណៈសកម្មភាពស៊ើបអង្កេត និងប្រតិបត្តិការពាក់ព័ន្ធកំពុងបន្ត។
ចំណែកឯក្រសួងការបទេសអាមេរិក បានលើកឡើងថា ខ្លួនពិតជាមិនពេញចិត្តចំពោះរបាយការណ៍មួយនេះទេ ហើយបានហៅចិនថាជាអ្នកជួយដ៏ធំរបស់រុស្ស៊ីនៅក្នុងសង្គ្រាមលុកលុយអ៊ុយក្រែន៕
ដោយ៖ ឈាង
ចុចអាន៖ អ៊ុយក្រែន ចាប់បានជនជាតិចិន ២នាក់ ដែលប្រយុទ្ធឲ្យរុស្ស៊ី នៅ Donetsk
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


