កីឡា
សិស្សប្អូន ធន់ រិទ្ធី ជឿជាក់លើរៀមច្បងក្នុងការប្រកួតនៅសហរដ្ឋអាមេរិកថ្ងៃទី១៣ មេសា
កីឡាករ ធន់ សាក់ស៊ីន ដែលជាសិស្សប្អូន ធន់ រិទ្ធី ថារូបគេជឿជាក់លើរៀមច្បងថានឹងធ្វើបានល្អនៅជំនួបមិត្តភាពលើទឹកដីសហរដ្ឋអាមេរិក នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ។

កីឡាករ ធន់ សាក់ស៊ីន
ធន់ សាក់ស៊ីន បានឲ្យដឹងថា ខ្លួនពិតជាមានជំនឿចិត្តខ្ពស់លើរៀមច្បង ធន់ រិទ្ធី នឹងធ្វើបានល្អក្នុងការប្រកួតនៅសហរដ្ឋអាមេរិកនេះ។ ដោយសារតែមើលឃើញពីការខំប្រឹងប្រែងហ្វឹកហាត់ទ្វេដង និងខុសប្លែកពីការត្រៀមខ្លួនមុនៗ។
លើកនេះរៀមច្បង ធន់ រិទ្ធី យកចិត្តទុកដាក់ និងផ្ដោតខ្លាំង ដូច្នេះហើយធ្វើឲ្យខ្លួនគិតថានឹងធ្វើបានល្អ ឬទទួលបានជ័យជម្នះក្នុងការប្រកួតដ៏សំខាន់លើទឹកដីសហរដ្ឋអាមេរិកដែលប្រជាជនកម្ពុជាកំពុងទន្ទឹងរង់ចាំពេលនោះមកដល់ឆាប់ៗ។

ធន់ រិទ្ធី ពេលនៅខ្មែរ
បញ្ជាក់ដែរថា នេះជាប្រវត្តិសាស្ត្រហើយសម្រាប់គុនខ្មែរដែលបានទៅប្រកួតលើទឹកដីសហរដ្ឋអាមេរិកដើម្បីបង្ហាញផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅទីនោះ។ កន្លងទៅមានកីឡាករខ្មែរ ថ្នាក់ដឹកនាំ និងគ្រូគុនខ្មែរមួយចំនួនដែរទៅសហរដ្ឋអាមេរិក ប៉ុន្តែក្នុងនាមបង្ហាត់បង្ហាញ ឬធ្វើការផ្សព្វផ្សាយប៉ុណ្ណោះ។ លើកនេះកីឡាករគុនខ្មែរ ៣រូបរួមមាន រឿង សោភ័ណ្ឌ ធន់ រិទ្ធី ពេជ្រ សម្បត្តិ និងកីឡាការិនី អេ យ៉ានុត នឹងត្រូវប្រកួតនៅទីនោះ៕

រូបភាពហ្វេសបុក Robert
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


