សន្តិសុខសង្គម
App NoDrug របស់កម្ពុជា ទទួលបានការចាប់អារម្មណ៍ខ្លាំងពីបណ្តារដ្ឋអាស៊ាន
តំណាងស្ថាប័នត្រួតពិនិត្យគ្រឿងញៀននៃបណ្ដាប្រទេសអាស៊ាន មានការចាប់អារម្មណ៍ខ្លាំងពី App NoDrug របស់កម្ពុជា ដែលមានសុវត្ថិភាពខ្ពស់ចំពោះអ្នករាយការណ៍។

នេះជាការលើកឡើងរបស់ឧត្តមសេនីយ៍ទោ កៅ ប៊ូមុនី ក្នុងពេលលោក និងមន្ត្រីអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនចំនួន២រូបទៀតទៅចូលរួមកិច្ចប្រជុំលើកទី១៨ នៃបណ្តាញត្រួតពិនិត្យគ្រឿងញៀនអាស៊ាន (18th ASEAN Drug Monitoring Network Meeting) នៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន ដោយមានការចូលរួមពីបណ្តាប្រទេសអាស៊ាន និងលេខាធិការដ្ឋានអាស៊ានសរុបចំនួន៤៥រូប ក្នុងនោះកម្ពុជាមាន៣រូប នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥។

ក្នុងនាមមន្រ្តីជំនាញពីកម្ពុជា ឧត្តមសេនីយ៍ទោ កៅ ប៊ូមុនី បានប្រាប់ពីគោលបំណងសំខាន់នៃកិច្ចប្រជុំនោះថា គឺដេីម្បីធ្វេីបច្ចុប្បន្នភាពពីស្ថានភាពគ្រឿងញៀន និងបច្ចុប្បន្នភាពទិន្នន័យព័ត៌មានគ្រឿងញៀននៅក្នុងតំបន់តាមរយៈការបញ្ចូលទៅក្នុងប្រព័ន្ធទិន្នន័យរួមរបស់ ADMN និងពិនិត្យឡើងវិញលើសេចក្តីព្រាងរបាយការណ៍ឆ្នាំ២០២៤ របស់កម្ពុជាដើម្បីដាក់ឆ្លងកិច្ចប្រជុំមន្រ្តីជាន់ខ្ពស់អាស៊ានស្តីពីគ្រឿងញៀន ASOD លើកទី៤៦ នាពេលខាងមុខនេះ។

ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ទោ កៅ ប៊ូមុនី បានបន្តថា កម្ពុជាក៏បានចែករំលែកពីលទ្ធផលលេចធ្លោរបស់កម្ពុជាក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនរយៈពេលមួយឆ្នាំនេះ និងបានលើកយកមកបង្ហាញនូវអត្ថប្រយោជន៍នៃការប្រើប្រាស់ App NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនផងដែរ។

លោកបន្តថា តំណាងស្ថាប័នត្រួតពិនិត្យគ្រឿងញៀននៃបណ្ដាប្រទេសអាស៊ានដែលចូលរួមកិច្ចប្រជុំនោះមានការចាប់អារម្មណ៍ខ្លាំងពី App NoDrug របស់កម្ពុជា ដែលមានសុវត្ថិភាពខ្ពស់ចំពោះអ្នករាយការណ៍ពាក់ព័ន្ធនឹងករណីគ្រឿងញៀនដោយគ្មានអត្តសញ្ញាណ ខុសប្លែកពីបណ្ដាលប្រទេសនានាដែលមានតែប្រព័ន្ធទូរសព្ទហត់ឡាញប៉ុណ្ណោះ https://nodrugsnacd.com/download_kh ។ សូមបញ្ជាក់ថា កិច្ចប្រជុំនឹងប្រព្រឹត្តទៅចំនួន៣ថ្ងៃគឺចាប់ពីថ្ងៃទី៨-១០ ខែមសា ឆ្នាំ២០២៥៕



-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


