ព័ត៌មានអន្ដរជាតិ
វៀតណាម និងអាមេរិក ព្រមគ្នាចរចាពាណិជ្ជកម្ម ក្រោយ ត្រាំ ផ្អាកពន្ធ ៩០ ថ្ងៃ
រដ្ឋាភិបាលវៀតណាមបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា សហរដ្ឋអាមេរិក និងវៀតណាម បានយល់ព្រមចាប់ផ្តើមការចរចាស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដោយត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសផ្អាកការអនុវត្តពន្ធគយបដិការរយៈពេល ៩០ ថ្ងៃ ដោយបន្ថយវាមកត្រឹម ១០ ភាគរយ ក្នុងរយៈពេល ៣ ខែនេះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

រដ្ឋាភិបាលនិយាយក្នុងសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយបន្ទាប់ពីជំនួបរវាងឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Ho Duc Phoc និងតំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer នៅទីក្រុងវ៉ាស៊ីនតោន ថា ប្រទេសទាំង ២ នឹងពិចារណាដករបាំងមិនមែនពន្ធឱ្យបានច្រើន តាមដែលអាចធ្វើទៅបាន។
កាលពីឆ្នាំមុន វៀតណាម ដែលជាមូលដ្ឋានផលិតកម្មដ៏សំខាន់ក្នុងតំបន់សម្រាប់ក្រុមហ៊ុនលោកខាងលិចជាច្រើននោះមានអតិរេកពាណិជ្ជកម្មជាង ១២៣ ប៊ីលានដុល្លារ ជាមួយសហរដ្ឋអាមេរិក ដែលជាទីផ្សារនាំចេញធំបំផុតរបស់ខ្លួន។ ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ត្រូវបានជាប់ក្នុងបញ្ជីពន្ធគយបដិការរបស់ ត្រាំ ជាមួយនឹងអត្រាខ្ពស់ធ្ងន់ធ្ងរ ដល់ ៤៦ ភាគរយ អមដោយកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ក៏ដូចជាថៃ។

សេចក្តីថ្លែងការណ៍រដ្ឋាភិបាលវៀតណាម បន្តថា វៀតណាមនឹងសម្របសម្រួលការវិនិយោគរបស់វិនិយោគិនអាមេរិកនៅក្នុងប្រទេសខ្លួន ខណៈនឹងបង្កើនការប្រយុទ្ធប្រឆាំងនឹងការក្លែងបន្លំពាណិជ្ជកម្មផងដែរ។
គួររំឭកថា ក្រោយ ត្រាំ ប្រកាសពន្ធគយបដិការកាលពីថ្ងៃទី ២ មេសា (៣ មេសា នៅកម្ពុជា) មន្រ្តីវៀតណាមបានខ្នះខ្នែងលើការចរចាជាមួយរដ្ឋបាល ដូណាល់ ត្រាំ រួមទាំងសំណើទម្លាក់ពន្ធនាំចូលពីអាមេរិក រហូតដល់ ០ ភាគរយ រួមជាមួយការប្ដេជ្ញាផ្សេងៗ ដូចជាបង្កើនការនាំចូលពីអាមេរិកជាដើម៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


