កីឡា
លោក Ronaldinho ចុចឈ្មោះកីឡាករម្នាក់ដ៏ភ្ញាក់ផ្អើល ជាកីឡាករល្អបំផុតក្នុងលោកបច្ចុប្បន្ន
វីរបុរស Barcelona លោក Ronaldinho បានបង្ហាញទស្សនៈផ្ទាល់ខ្លួន ដោយជ្រើសរើសកីឡាករដ៏ភ្ញាក់ផ្អើលម្នាក់ ជាកីឡាករល្អបំផុតក្នុងពិភពលោកនាពេលបច្ចុប្បន្ន។

នៅក្នុងវិថីបាល់ទាត់បច្ចុប្បន្ន មានកីឡាករវ័យក្មេងៗជំនាន់ក្រោយជាច្រើន ដែលកំពុងរះឡើង ក្នុងនោះមាន Lamine Yamal, Vinicius, Kylian Mbappe, Erling Haaland និងកីឡាករមួយចំនួនទៀត ប៉ុន្តែផ្ទុយទៅវិញ កីឡាករ ដែលវីរបុរស ប្រេស៊ីល វ័យ ៤៥ ឆ្នាំជ្រើសរើសជាកីឡាករ ដែលធ្វើឱ្យលោកភ្ញាក់ផ្អើល និងជ្រើសរើសជាកីឡាករល្អបំផុតបច្ចុប្បន្ន នោះគឺជាខ្សែប្រយុទ្ធរបស់ក្រុម Paris Saint-Germain កីឡាករ Ousmane Dembele។
ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន បារាំង L’Equipe នៅពេលគេសួរថា កីឡាករបច្ចុប្បន្នរូបណា ដែលលោកគិតថា ជាកីឡាករល្អបំផុតបច្ចុប្បន្ន? ភ្លាមនោះលោក Ronaldinho បានឆ្លើយតបទៅវិញយ៉ាងដូច្នេះថា៖ «ខ្ញុំមិនចូលចិត្តការប្រៀបធៀបច្រើនទេ។ ខ្ញុំភាគច្រើន គឺមើលទៅលើក្រុមចាស់ៗរបស់ខ្ញុំ និងក្រុមនៅ Champions League។ ម្នាក់នោះគឺ Ousmane Dembele នៅ PSG។ ខ្ញុំចូលចិត្តគាត់ខ្លាំងណាស់។ គាត់មានរបៀបលេងជាស្ទាយ៍របស់ ប្រេស៊ីល…»។

Dembele នៅរដូវកាលនេះ កំពុងបង្ហាញសមត្ថភាពលេចធ្លោរខ្លាំងមែនទែន ក្រោមការដឹកនាំរបស់ Luis Enrique នៅ PSG ក្នុងនោះរូបគេស៊ុតបញ្ចូលទីបាន ៣២ គ្រាប់ហើយ ក្នុងការបង្ហាញខ្លួនចំនួន ៤០ ប្រកួត ហើយរូបគេក៏កំពុងក្លាយជាចំណែកយ៉ាងធំ ក្នុងការជួយឱ្យក្រុមអ្នកមានបារាំងឆ្ពោះរកការឈ្នះពាន Ligue 1 និង Champions League ផងដែរ៕

ប្រែសម្រួលអត្ថបទ៖ សេម កុសល
ប្រភព៖ Sportbible
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


