Connect with us

ជីវិតកម្សាន្ដ

ឆ្ងល់ឬអត់! ម្ដេចតួកុនកូរ៉េភាគច្រើន មាន​ទេព​កោសល្យ​សម្ដែងប៉ិនប្រសប់ រកកន្លែងទាស់គ្មាន

បានផុស

នៅ

ដូចដែលទស្សនិកជនជាច្រើនដឹងស្រាប់ហើយថា ភាពយន្តកូរ៉េរមែងទទួលបានប្រជាប្រិយភាពនិងការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី ពីសំណាក់អ្នកគាំទ្រ K-drama ទូទាំងពិភពលោក មិនថាតួសម្ដែងដូចជីវិតពិត ការតុបតែងឆាកនៅក្នុងសាច់រឿងឡើយ។ ក៏ប៉ុន្តែមនុស្សភាគតិចណាស់ដែលដឹងថា នៅពីក្រោយរឿងភាគដែលអ្នកទស្សនាជញ្ចក់មាត់សរសើរនោះគឺថា តារាសម្ដែងជាច្រើនសុទ្ធតែកើតចេញពីការហ្វឹកហាត់ក្នុងនាមជាតារា K-pop នៅក្នុងផលិតកម្មធំៗ មុនពេលក្លាយជាតារាជួរមុខ។

ជាទូទៅ តារាសម្ដែងកូរ៉េគ្រប់គ្នា មិនមែនឲ្យតែមានមុខមាត់ស្អាតបាត រាងរៅស្រស់សង្ហាអាចក្លាយជាតួសម្ដែងភាពយន្តបានទេ។ ភាគច្រើននៃពួកគេសុទ្ធឆ្លងកាត់ការហ្វឹកហាត់យកបទពិសោធន៍ពិត អ្នក​ខ្លះ​ថែម​ទាំង​ចំណាយ​ពេល​ថ្ងៃ​ហ្វឹកហាត់​របស់​ពួក​គេ​នៅ​ទីភ្នាក់​ងារ​កម្សាន្ត Big 3 គឺ SM, YG និង JYP Entertainment ជាដើម។

១. Lee Jong Suk ផលិតកម្ម SM

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុនពេលក្លាយជាតារាសម្ដែងជួរមុខដែលត្រូវគេស្វែងរកច្រើនបំផុត លោក Lee Jong Suk ធ្លាប់ហ្វឹកហាត់នៅក្រោមផលិតកម្ម SM Entertainment អស់រយៈពេល៣ខែ ដែលជាផ្នែកនៃកម្មវិធីបណ្តុះបណ្តាលតារាត្រៀមបង្ហាញខ្លួនជាតារារ៉េប។ ក្រោយមក តួប្រុសញញឹមស្រស់រូបនេះស្រាប់តែ​ប្តូរ​ទិសដៅ​បន្ត​ការ​សម្ដែងមកទល់សព្វថ្ងៃ។

២. Ahn Hyo Seop ផលិតកម្ម JYP

Ahn Hyo Seop ​បាន​ទាក់ទាញ​អ្នក​ទស្សនា​ជាច្រើន ជាមួយ​នឹង​តួនាទី​​ក្នុង​រឿង «Business Proposal» និង «Dr. រ៉ូមែនទិក 2» តាមពិតទៅលោកធ្លាប់ហ្វឹកហាត់នៅ JYP ប្រហែល ៣ ឆ្នាំ ហើយបានបន្តទៅហ្វឹកហាត់ជាមួយសមាជិក GOT7 បន្ថែមទៀត ។ ទោះបីជាលោកមិនបានបង្ហាញខ្លួនជាតារា K-pop ដោយសារបញ្ហាកម្ពស់ និងជំនាញ ប៉ុន្តែតួប្រុសកូរ៉េ បានរកឃើញថា ខ្លួនមានជំនាញសម្ដែងជាងច្រៀង។

៣. Goo Hye Sun ផលិតកម្ម SM និង YG

តួឯកស្រីដ៏ល្បីល្បាញក្នុងរឿងភាគកូរ៉េ «Boys Over Flower ឬកន្លង់បាក់ស្លាប កុលាបមានស្នេហ៍» បានទទួលការបណ្តុះបណ្តាលនៅភ្នាក់ងារកំពូលជាច្រើន រួមទាំង DSP Media ក៏ដូចជាស្លាក Big 3, SM និង YG Entertainment។ មិនតែប៉ុណ្ណោះ តួស្រីក្នុងរឿង F4 ក៏ជាតារាចម្រៀង អ្នកនិពន្ធបទចម្រៀងផងដែរ សាវតានៃការបណ្តុះបណ្តាលចម្រុះរបស់នាង បានចាក់គ្រឹះយ៉ាងច្បាស់ទៅដល់ទេពកោសល្យដ៏ធំទូលាយក្នុងនាមជាតារាសម្ដែងស្រីដ៏មានទេព​កោសល្យ​មួយរូប។

៤. Min Hyo Rin ផលិតកម្ម JYP

មុនពេលចាប់អាជីពសម្តែង តារាស្រីវ័យ៣៩ឆ្នាំគឺជាគ្រូបង្វឹកតារាស្ថិតក្រោមផលិតកម្ម JYP តាំងពីអាយុ១៩ឆ្នាំ ដោយបានហ្វឹកហាត់ Wonder Girls ក្លាយជាក្រុមមានឈ្មោះល្បីសុះសាយមកទល់សព្វថ្ងៃ។ មិនតែប៉ុណ្ណោះ ភរិយា Taeyang បានចូលរួមសម្ដែងដំបូងក្នុងរឿងបែបយុវវ័យក្រោមចំណងជើងថា «Sunny» និង «The Grand Heist» ដែលទាំងពីរនេះ រកចំណូលបានខ្ពស់បំផុតរបស់ប្រទេសកូរ៉េខាងត្បូង។

៥. Gong Seung Yeon ផលិតកម្ម SM

Gong Seung Yeon បានក្លាយជាតួដ៏គួរឲ្យទាក់ទាញក្នុងរឿង «Are You Human Too?’, ‘Flower Crew: Joseon Marriage Agency» ជាដើម បានទទួលការបណ្តុះបណ្តាលនៅក្រោមផលិតកម្ម SM អស់រយៈពេល៧ឆ្នាំ។ ទោះបីជា Seung Yeon មិនបានបង្ហាញខ្លួនជា Idol ដូចប្អូនស្រីរបស់នាង Jeongyeon សមាជិកក្រុម TWICE ក៏ដោយ ប៉ុន្តែនាងបានបង្កើតឈ្មោះសម្រាប់ខ្លួននាងក្នុងនាមជាតារាសម្តែងដ៏មានប្រជាប្រិយភាពមួយរូប។

៦. Yoo In Na ផលិតកម្ម YG

មុនពេលទស្សនិកជនស្គាល់ Yoo In Na តាមរយៈរឿង «Goblin’ និង ‘My Love from the Star» តារាស្រីវ័យ៤២ឆ្នាំ បានចំណាយពេលជាងមួយទសវត្សរ៍ក្នុងនាមជាអ្នកហ្វឹកហាត់ K-pop នៅក្រោមផលិតកម្ម YG ខណៈពេលដែលនាងបែរជាជ្រើសរើសការសម្ដែងជាជាង K-pop។ បទពិសោធន៍ក្នុងនាមជាអ្នកហ្វឹកហាត់ បានធ្វើឲ្យវត្តមាននៅលើឆាករបស់តួស្រីកាន់តែល្អប្រសើរ និងមានភាពទាក់ទាញខ្លាំង ទោះមិនជាប់ជាតួឯកស្រីជួរមុខ ក៏ប៉ុន្តែរាល់ការសម្ដែងរបស់នាង តែងទទួលការសរសើរពីភាពប៉ិនប្រសប់និងដូចទិដ្ធភាពពិតៗ។

៧. Kim Ji Hoon ផលិតកម្ម SM

Kim Ji Hoon ធ្លាប់​ជា​អ្នក​ហ្វឹកហាត់​របស់​ផលិតកម្ម SM ដែល​មាន​ប្រជាប្រិយ​ភាព​ក្នុង​វ័យ​ដំបូង​របស់​គាត់ ​ដែល​គេ​ស្គាល់​តាមរយៈតួនាទី​ក្នុង​រឿង​ដូចជា «Flower of Evil និង Love to Hate You»។ ទោះបីជា តារាប្រុសបានជ្រើសរើសអាជីពសម្ដែងក៏ដោយ ប៉ុន្តែមនុស្សជាច្រើននៅតែមើលឃើញពីភាពមុតស្រួច និងស្ទីលដែលត្រៀមរួចជាស្រេចបង្ហាញប្រាប់ពីសិក្ខាកាមក្នុងនាមជាតារា K-pop កាលពីអតីតកាល។

៨. Honey Lee ផលិតកម្ម YG

អតីតបវរកញ្ញាកូរ៉េ និងជាតារាសម្តែងដ៏មានជំនាញមួយរូប នាង Lee Hanee ឬ Honey Lee គឺជាអ្នកហ្វឹកហាត់ក្នុងផលិតកម្ម YGតាំងពីជំទង់ម៉្លេះ។ នាងបានហ្វឹកហាត់ជាមួយ Park Bom និង Minzy សមាជិកក្រុម 2NE1 អស់រយៈពេលប្រហែលមួយឆ្នាំ ប៉ុន្តែបានបញ្ចប់អាជីពអ្នកហ្វឹកហាត់របស់ខ្លួន ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតបវរកញ្ញាកូរ៉េវិញ។

៩. Lee Yeon Hee ផលិតកម្ម SM

Lee Yeon Hee គឺជាអ្នកឈ្នះក្នុងការប្រកួតប្រជែងជ្រើសរើសបុគ្គលិកដ៏ល្បីល្បាញរបស់ SM ក្រោមចំណងជើងថា SM Teenage Contest ក្នុងឆ្នាំ ២០០១ ហើយបានហ្វឹកហាត់ជាមួយសមាជិក Girls’ Generation នាពេលអនាគត។ ថ្វីដ្បិតតែនាងដណ្តើមបានវិថីសិល្បៈក៏ដោយ ក៏រូបសម្រស់ដ៏ស្រស់សោភា និងសមត្ថភាពរបស់នាង នៅតែបន្តបញ្ចេញពន្លឺក្នុងរឿងភាគផ្សេងៗ។

យាងណាមិញ វាមិនមែនជារឿងចម្លែកទេដែលតារា K-drama ជាច្រើនមានឫសគល់ក្រោមការបណ្តុះបណ្តាលតារា K-pop ។ បទពិសោធន៍ដំបូងរបស់ពួកគេ នៅក្នុងបរិយាកាសដែលមានតម្រូវការទាំងនេះបានបំពាក់ឲ្យម្នាកៗជាមួយនឹងវិន័យ ជំនាញសម្តែង និងវត្តមាននៅលើឆាក ដែលឥឡូវនេះទាក់ទាញអ្នកទស្សនារឿងភាគទូទាំងពិភពលោក៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តួឯកស្រីក្នុង​រឿង «Marry My Husband» សារ​ភាព​ត្រង់ៗថា មុខមាត់​ស្អាត​ឆ្លងកាត់កាំបិតសុទ្ធសាធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ​បើក​កិច្ច​ប្រជុំ​ជ្រើសរើស​បេក្ខភាពសហគ្រាស​ ​ប្រគល់​ពានរង្វាន់ “សហគ្រាស​មួយ​ជា​សហគមន៍​សុខសាន្ត​មួយ”

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់​ ដេីម្បីគាំទ្រកាកបាទក្រហមកម្ពុជា

កីឡា៦ ម៉ោង មុន

Paul Scholes ចុចឈ្មោះ Messi ជាកីឡាករល្អបំផុតគ្រប់សម័យកាល ខណៈបច្ចុប្បន្នគឺម្នាក់នេះ

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ប៉ែន បូណា៖ អ្នកដឹកនាំដែលធ្វើឱ្យពលរដ្ឋសុខសប្បាយ ខុសពីឧទ្ទាមនយោបាយដែលបន្លាចពលរដ្ឋឱ្យភិតភ័យ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អាន់វ៉ា ជួប​​ មីន អ៊ុងឡាំង ​ដ៏​កម្រក្នុងទីក្រុងបាងកក

Sokha Hotels

ព័ត៌មានពេញនិយម