ព័ត៌មានអន្ដរជាតិ
មនុស្សស្លាប់កើនដល់ ១២៤នាក់ ក្នុងសោកនាដកម្មបាក់ដំបូលក្លឹប នៅ ដូមីនីក
គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ទី១០ខែមេសាឆ្នាំ២០២៥ ចំនួនមនុស្សស្លាប់ក្នុងសោកនាដកម្មបាក់ដំបូលក្លឹបនៅសាធារណរដ្ឋដូមីនីក បានកើនដល់១២៤នាក់ហើយ ខណៈក្រុមរុករកព្រមានថា តួលេខនឹងហក់ឡើងជាបន្តទៀត។ នេះបើតាមការចុះផ្សាយរបស់ BBC។

សោកនាដកម្មនៅទីក្រុង Santo Domingo នេះ កើតឡើងអំឡុងការសម្តែងរបស់តារាចម្រៀងដ៏ល្បីឈ្មោះ Rubby Pérez នៅក្នុងក្លឹប Jet Set ហើយឥឡូវប្រមុខក្រុមជួយសង្គ្រោះព្រមានថា នៅសល់ពេលត្រឹម២៤ទៅ៣៦ម៉ោងទៀតប៉ុណ្ណោះដើម្បីរកមនុស្សនៅមានជីវិត បើហួសពេលនេះ គឺលែងមានសង្ឃឹមទៀតហើយ។
ដ្បិតពីដំបូងឡើយគេប៉ាន់ស្មានថា ព្រឹត្តិការណ៍ក្នុងក្លឹបនេះមានអ្នកគាំទ្រចូលរួមជាង៣០០នាក់ក៏ដោយ ប៉ុន្តែឥឡូវអាជ្ញាធរចេញការប៉ាន់ស្មានថ្មីថា អាចមានមនុស្សចន្លោះពី៥០០ទៅ១ ០០០នាក់ឯណោះស្ថិតក្នុងក្លឹប នៅពេលហេតុការណ៍កើតឡើង។

ក្នុងចំណោមមនុស្សស្លាប់រួមមានទាំងបុគ្គលល្បីឈ្មោះមួយចំនួនផងដែរដូចជាអតីតកីឡាករប៊េសស្បលនៃក្របខណ្ឌ Major League Baseball (MLB) គឺ Octavio Dotel និង Tony Blanco ព្រមទាំងអភិបាលខេត្ត Monte Cristi អ្នកស្រី Nelsy Cruz ជាដើម។

មកទល់ពេលនេះ គេនៅតែមិនទាន់ដឹងច្បាស់អំពីមូលហេតុនៃការបាក់ដំបូលនេះ ខណៈការស៊ើបអង្កេតកំពុងបន្ត។
ស្របពេលជាមួយគ្នានោះ ប្រធានាធិបតីដូមីនីកលោក Luis Abinader ក៏បានប្រកាសកាន់ទុក្ខទូទាំងប្រទេសរយៈពេល៣ថ្ងៃផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ តួលេខមនុស្សស្លាប់ដោយសារបាក់ដំបូលក្លឹប នៅ ដូមីនីក កើនដល់ជិត ១០០នាក់
-
កីឡា១២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៥ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៥ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៤ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


