កីឡា
ពេទ្យចិត្តធម៌ ម៉ុត ណូវែល លោកនៅតែបន្តជួយព្យាបាលអ្នកប្រដាល់ដដែលទេ គ្រាន់តែអត់សូវបង្ហោះ
គ្រូពេទ្យចិត្តធម៌ដែលតែងតែជួយដល់ជនក្រីក្រ និងអ្នកប្រដាល់មានរបួសម្ដងៗ ម៉ុត ណូវែល ថាលោកនៅតែជួយព្យាបាលដូចមុនដដែលទេ ប៉ុន្តែគ្រាន់តែមិនសូវមានពេលបង្ហោះរូបភាពតាមហ្វេសបុក។

លោក ម៉ុត ណូវែល
ឆ្លើយតបនិងសំនួររបស់កម្ពុជា «ថាលោកគ្រូផ្អាកជួយព្យាបាលអ្នកប្រដាល់មិនដោយមិនយកថវិកាហើយ ឬ ?» លោក ម៉ុត ណូវែល បានឆ្លើយតបមកថា អត់ទេបេសកកម្មសប្បុរសធម៌នេះគឺនៅតែធ្វើដូចពីមុនដដែលនោះទេ គ្រាន់តែលោកមិនសូវមានពេលបង្ហោះហ្វេសបុកពីសកម្មភាពព្យាបាលទាំងនោះដូចមុន។

លោក ម៉ុត ណូវែល កំពុងព្យាបាល ឆៃដែន ថ្មីៗនេះ
គ្រូពេទ្យចិត្តធម៌រូបនេះបន្ថែមទៀតថា លោកនៅតែបន្តជួយប្រជាជនក្រីក្រ អ្នករើសអេតចាយ ចាស់ៗធាក់ស៊ីក្លូ ដែលឈឺគ្មានលទ្ធភាពព្យាបាលខ្លួនដូចមុនដដែល។ ចំណែកកីឡាករគុនខ្មែរ គ្រូៗប្រដាល់ក៏ដូចគ្នា សម្រាប់អ្នកដែលទើបបានប្រកួត គ្មានថវិកាព្យាបាលរបួសគឺលោកព្យាបាលមិនយកថវិកាឡើយ។ ដោយឡែកកីឡាករល្បីៗ និងទទួលបានប្រាក់តម្លៃខ្លួនខ្ពស់ៗហើយគឺលោកព្យាបាលយកត្រឹម ៥០% ប៉ុណ្ណោះដើម្បីទុកទិញថ្នាំមកប្រើប្រាស់ឡើងវិញ។ លោកបញ្ជាក់ត្រង់ចំណុចនេះគឺ ៥០% យកតែកីឡាករល្បីៗមានតម្លៃខ្លួនខ្ពស់ និងប្រកួតទទួលបានប្រាក់កម្រៃច្រើនលើសង្វៀនប៉ុណ្ណោះ។

លោក ម៉ុត ណូវែល កំពុងព្យាបាល ឆៃដែន ថ្មីៗនេះ
បញ្ជាក់ដែរថា លោក ម៉ុត ណូវែល ត្រូវបានគេដឹងថាជាគ្រូពេទ្យដែលមានសន្ដានចិត្តល្អជួយព្យាបាលអ្នកប្រដាល់ដែលមានរបួស ឬឈឺស្កាតអ្វីជាដើម។ ក្រៅតែពីអ្នកប្រដាល់លោកក៏បានជួយជនក្រីក្រក៏ច្រើនមកដែរ។ លោកល្បីខ្លាំងលើបណ្ដាញសង្គមអំឡុង៤-៥ឆ្នាំមុន។ លោក ម៉ុត ណូវែល ជាគ្រូពេទ្យប្រចាំ Clinic ឯកជនមួយកន្លែងនៅក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


