Connect with us

សុខភាព

មិនមែន​ឲ្យ​តែ​មាន​ដំបៅ អ្នកជំងឺ​ទឹកនោមផ្អែម ​សុទ្ធតែ​មិន​អាច​ព្យាបាល​បានជា​សះស្បើយ​នោះ​ទេ​!

បានផុស

នៅ

​នៅ​ក្នុង​ស្រទាប់​មហាជន​បងប្អូន​ខ្មែរ​យើង មានការ​យល់​ឃើញ​ថា ​អ្នកជំងឺ​ទឹកនោមផ្អែម ឲ្យ​តែ​មាន​ដំបៅ​ជើង​សុទ្ធតែ​មិន​អាច​ព្យាបាល​ជាសះស្បើយ ហើយ​ជួនកាល​ត្រូវការ​កាត់​ជើង​នោះ​ទៀត​ផង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តើ​ការយល់ឃើញ​ខាង​លើ​នេះ ​ជាការ​ពិតឬយ៉ាងណាទេ​?

​ជំងឺ​ទឹកនោមផ្អែម​ជា​ជំងឺ​រ៉ាំរ៉ៃ​មួយ​ប្រភេទ ដែល​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​របស់​អ្នកជំងឺ​កើន​ឡើង​។ នៅ​ពេល​ដែល​អ្នកជំងឺ កើត​ជំងឺ​ទឹកនោមផ្អែម​រ៉ាំរ៉ៃ​យូរ ពួកគាត់​អាច​ប្រឈមមុខ​នឹង​ផល​លំបាក​មួយ​ចំនួន ដែល​ក្នុង​នោះ​មាន​ដំបៅ​ជើង​ ផង​ដែរ​។ ការដែល​មាន​ដំបៅ​ជើង​មាន​កត្តា​ជាច្រើន ដែល​ជា​មូលហេតុ​បង្ក​៖

​ក​) ដំបៅ​ជើង​ដែល​កើត​ដោយសារ​ប្រព័ន្ធ​វិញ្ញាណ​នៅ​ជើង​របស់​អ្នកជំងឺ​មានការ​ប្រែប្រួល (Neuropathy)​។ នៅ​ពេល​ដែល​អ្នកជំងឺ​កើត​ជំងឺ​ទឹកនោមផ្អែម​យូរ ពួកគាត់​មាន​ផល​ប៉ះពាល់​ទៅលើ​ប្រព័ន្ធ​វិញ្ញាណ​នៃ​ជើង​ទាំងសងខាង​របស់​ពួកគាត់​។ ជើង​របស់​គាត់​ទៅជា​ស្ពឹក លែង​ដឹង​ក្តៅ​ត្រជាក់ លែង​ដឹង​ការឈឺចាប់ ជួនកាល​អាច​មាន​អារម្មណ៍​ដូចជា​មាន​ស្រមោច​វារ បន្ទាប់​មក​ទៀត ​អ្នកជំងឺ​អាច​ប្រឈម​នឹង​មាន​ដំបៅ​។ ដំបៅ​ប្រភេទ​នេះ​ ភាគច្រើន​កើត​នៅ​តំបន់ ​ដែល​អ្នកជំងឺ​ឈរ​សង្កត់​ខ្លាំង ឬ​មួយ​ក៏​រឹប​ដោយ​ស្បែកជើង​ដែល​ចង្អៀត ហើយ​វា​មាន​គែម​ក្រាស​។ នៅ​ពេល​ចាប់​ផ្តើម​ដំបូង អ្នកជំងឺ​មិន​មាន​ការឈឺចាប់​នោះ​ទេ ជូន​កាល​ទៀត​បើ​គាត់​មិនបាន​ចាប់អារម្មណ៍ ឬ​មិន​បាន​មក​ព្រឹក្សា​ជាមួយ​គ្រូពេទ្យ គឺ​អាច​មាន​បង្ក​ជា​ការ​ក្លាយ​រោគ (Infection)​។​

​ខ​) មូលហេតុ​ទី​ពីរ​ ដែល​បង្ក​ឲ្យ​មាន​ដំបៅ​ គឺ​បណ្តាល​មក​ពី​ការ​ស្ទះ​សរសៃឈាម នៅ​ពេល​ជំងឺ​ទឹកនោមផ្អែម វិវឌ្ឍ​រ៉ាំរ៉ៃ​យូរ​ឆ្នាំ​។ សរសៃឈាម​នៅ​តាម​ចុងជើង​របស់​អ្នកជំងឺ​បាន​ស្ទះ ក្រិន ដូច្នេះ​ហើយ អុកស៊ីហ្សែន និង​ចំណីអាហារ​ ដែល​រត់​ទៅតាម​​សរសៃឈាម​នោះ មិន​អាច​ទៅ​ចិញ្ចឹម​កោសិកា​នៅ​ចុងជើង​របស់​អ្នកជំងឺ​បានទេ ដែល​ជា​ហេតុ​អាច​ធ្វើ​អោយ​អ្នកជំងឺ​មាន​ដំបៅ (Arteriopathy)​។ ដំបៅ​ប្រភេទ​នេះ​ដំបូង​ឡើយ​ គឺ​មាន​ការ​ឈឺ​ចុកចាប់ ស្បែក​អ្នកជំងឺ​ចេញ​ពណ៌​ក្រហម​រលោង ជ្រុះ​រោម មានការ​ឈឺចាប់​ខ្លាំង​។ បន្ទាប់មក​ជើង​របស់​គាត់​ប្រែ​ពណ៌​ទៅជា​ពណ៌​ស្វាយ ឡើង​ត្រជាក់ រួចហើយ​ចាប់​ឡើង​ពណ៌​ខ្មៅ​។ ជួនកាល​ម្រាម​មួយ ដែល​អាច​ប៉ះពាល់ ជួនកាល​ម្រាម​ពីរ ហើយ​បើ​គាត់​មិន​បាន​មក​ព្រឹក្សា​ជាមួយ​គ្រូពេទ្យ​នោះ​ទេ គឺ​អាច​មាន​មេរោគ​បង្ក​ក្លាយ​រោគ (Infection)​ ផង​ដែរ​។​

​គ​) ប្រភេទ​ដំបៅ​ទី​បី គឺ​កើតឡើង​ដោយសារ​ការ​រួម​ផ្សំ​គ្នា​នៃ​បញ្ហា​ប្រព័ន្ធ​វិញ្ញាណ (Neuropathy) និង​ការស្ទះ​សរសៃឈាម នៅ​ចុង​ម្រាមជើង (Arteriopathy)​។​ អ្នកជំងឺ​ទឹកនោមផ្អែម​ ដែល​មាន​ដំបៅ​នៅ​ជើង មិនមែន​មានន័យថា​សុទ្ធតែ​ព្យាបាល​មិន​ជា​នោះ​ទេ​។ គ្រូពេទ្យ​អាច​ធ្វើ​រោគវិនិច្ឆ័យ​តាមរយៈ​ការពិនិត្យ ការថត​ឆ្លុះ​ដើម្បី​ឲ្យ​ដឹង​អំពី​មូល​ហេតុ​ ដែល​បណ្តាល​ឲ្យ​មាន​ដំបៅ​ថា​ តើ​វា​បណ្តាល​មក​ពី Neuropathy ឬ​មួយ Arteriopathy ឬ​បណ្តាល​មក​ពី​ការ​លាយ​គ្នា​រវាង Neuropathy និង Arteriopathy ។​

​ហេតុ​ដូច្នេះ​ហើយ​ ពេល​ដែល​បងប្អូន​អ្នកជំងឺ​ទឹកនោមផ្អែម មាន​ដំបៅ​ជើង សូម​មេត្តា​រួសរាន់​មក​ព្រឹក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ស្វែងរក​មូលហេតុ​ ដែល​បង្ក​ឲ្យ​មាន​ដំបៅ​នោះ​។ ការ​យឺតយ៉ាវ​ណាមួយ ការ​មិន​ចាប់អារម្មណ៍​ស្វែងរក​ការ​ព្យាបាល ឬមួយ​ក៏​ការ​ព្យាបាល​មិន​ត្រឹមត្រូវ ​តាមរយៈ​ការ​ប្រើ​ឱសថ​បុរាណ ឬមួយ​ថ្នាំ​បិទ​បំពោក​ទៅលើ​ដំបៅ​នោះ ដោយ​មិនបាន​រក​មូលហេតុ​ឲ្យ​បាន​ច្បាស់លាស់ គឺជា​ហានិភ័យ​ធ្ងន់ធ្ងរ ដែល​ជួនកាល​អាច​វិវឌ្ឍ​ឈាន​ទៅ​រក​ការ​មើល​មិន​ជា​ឬ​កាត់​អវយវៈ​៕​

អត្ថបទ៖ រស្មី

សូមចុចអាន៖ ​សូម​ស្វែងយល់​ពី​គ្រោះថ្នាក់​ធ្ងន់ធ្ងរ នៃ​ក្រួស​តម្រង​នោម​!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២៤ វិនាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការដេញថ្លៃការផ្គត់ផ្គង់សម្ភារៈបរិក្ខារពេទ្យ ជូនមន្ទីរពេទ្យព្រះអង្គឌួង ឆ្នាំ ២០២៤

ព័ត៌មានជាតិ៦ នាទី មុន

គ្រួសារជនជាតិភាគតិចមួយនៅភូមិកំភុន ខេត្តស្ទឹងត្រែង អភិរក្សមរតកដូនតាមិនឲ្យបាត់បង់

ព័ត៌មានជាតិ២៤ នាទី មុន

ពាណិជ្ជកម្ម និងវិនិយោគ ជាតម្រូវការក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាស៊ែបៃហ្សង់

ព័ត៌មានអន្ដរជាតិ៣៤ នាទី មុន

អស្ចារ្យ! អ្នកជំងឺប្តូរក្រលៀនជ្រូក ពេលនេះជាសះស្បើយហើយ

ព័ត៌មានជាតិ៣៦ នាទី មុន

លោក ទេព អស្នារិទ្ធ៖ តួអង្គទាំងអស់ក្នុងវិស័យព័ត៌មាន សុទ្ធតែមានតួនាទីសំខាន់សម្រាប់រួមចំណែកគាំទ្រដល់ការអភិវឌ្ឍវិស័យនេះ

Sokha Hotels

ព័ត៌មានពេញនិយម