Connect with us

សុខភាព

វិបត្តិ​ផ្លូវ​ដង្ហើម​ទារក​!

បានផុស

នៅ

​ជា​រោគសញ្ញា​គ្រោះថ្នាក់​ចំពោះ​ទារក ដែល​ទាមទារ​ការសង្គ្រោះ​បន្ទាន់​ដោយ​ប្រសិទ្ធភាព និង​ត្រូវ​ស្រាវ​ជ្រាវ​រក​មូលហេតុ​ចម្បង ដើម្បី​ចៀសវាង​ការ​ផ្តល់​ផលវិបាក​ដល់​ខួរក្បាល ឬ​រហូត​ប៉ះពាល់​ដល់​អាយុជីវិត​ទារក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្រាវជ្រាវ​ប្រវត្តិ​ម្តាយ ស្ថានភាព​ពេល​កំពុង​សម្រាល និង​ប្រវត្តិ​ទារក​ក្នុង​ផ្ទៃ​អាច​ឲ្យ​យើង​ដឹង​ពី​មូលហេតុ ដើម្បី​ឈាន​ទៅរក​ការព្យាបាល​ដោយ​ប្រសិទ្ធភាព និង​ទាន់ពេលវេលា​។​

​ក​) រោគវិនិច្ឆ័យ ​៖

​រោគវិនិច្ឆ័យ នៃ​វិបត្តិ​ផ្លូវ​ដង្ហើម​ទារក ស្ថិត​នៅ​លើ​ចំណុច​សំខាន់ៗ ជាច្រើន​ដូចជាៈ​

– ពណ៌​សម្បុរ​ស្វាយ​

– សង្វាក់​ដង្ហើម​ញាប់​ខ្លាំង​

– ចុងដង្ហើម និង​ចន្លោះ​ឆ្អឹងជំនី​ផត​ជ្រៅ​

– ទារក​ថ្ងូរ​

​ក្រៅពីនោះ ទារក​អាច​មាន​សញ្ញា​ផ្សេងទៀត​ដូចជាៈ​

– ទ្រូង​ប៉ោង​មួយ​ចំហៀង​

– ចង្វាក់ជីពចរ​ថយចុះ​

– សំពាធ​ឈាម​ទារក​ថយចុះ​

– រយៈពេល​ត្រឡប់​មកវិញ ​នៃ​ពណ៌​សម្បុរ​ធម្មតា​យូរ​លើស​ពី​៣​វិនាទី (Capillary refill time > 3s)

​ខ​) មូលហេតុ និង​ការ​ព្យាបាល ​៖

​មូលហេតុ​ចម្បង​ នៃ​វិបត្តិ​ផ្លូវ​ដង្ហើម​ទារក​មានៈ​

១. Transient tachypnea of the newborn: ជា​វិបត្តិ​ផ្លូវដង្ហើម​រយៈពេល​ខ្លី កើតឡើង​ដោយសារ​ការ​នៅ​សេសសល់​ទឹក​សួត ក្រោយពី​សម្រាល​រួច ដែល​ភាគច្រើន​សម្រាល​ដោយ​ការវះកាត់ ដោយ​គ្មាន​សញ្ញា​ឈឺពោះ​សម្រាល​។ ករណីនេះ​ជាទូទៅ​បើ​ធ្វើការ​ព្យាបាល​ទាន់ពេលវេលា និង​ត្រឹមត្រូវ​ វា​អាច​បាត់​ទៅវិញ​ក្នុង​រយៈពេល ២ ឬ ៣ ថ្ងៃ​។​

២. Hyaline membrane disease: ជំងឺ​ម៉ម​ប្រាន អ៊ី​យ៉ា​លីន ជា​ជំងឺ​សួត​ធ្ងន់ធ្ងរ​ដែល​ច្រើន​កើត​លើ​ទារក​មិន​គ្រប់​ខែ ដោយសារ​កង្វះ​សារធាតុ Surfactant ដែល​បណ្តាលអោយ​កូន​ថង់​សួត​ស្អិត​ខ្លាំង (alveolar)​។ ការព្យាបាល​តម្រូវ​ឲ្យ​ចាក់​ថ្នាំ Exogenous surfactant និង​ប្រើប្រាស់​ឧបករណ៍​ជំនួយ​ដង្ហើម​សិប្ប​និម្មិត​។​

៣. Meconium aspiration syndrome: ជា​ជំងឺ​ឈ្លក់​ទឹក​ព្រៃ​មិនល្អ ដែល​បណ្តាល​ឲ្យ​ខូច​សាច់​សួត​ធ្ងន់ធ្ងរ​។ ការព្យាបាល​ដោយ​បូម​យក​ទឹក​ព្រៃ​ពី​ក្នុង​ទងសួត និង​ប្រើប្រាស់​ឧបករណ៍​ជំនួយ​ដង្ហើម​សិប្បនិម្មិត​។​

៤. Neonatal infection: ជា​ជំងឺ​បង្កដោយ​មេរោគ ជាទូទៅ​មាន​បី​ប្រភេទ​ដូចជា Escherichia coli, Streptococcus B និង Listeria​។ ការព្យាបាល​ដោយ​ថ្នាំ​ផ្សះ (Antibiotic) ដើម្បី​សម្លាប់​មេរោគ និង​ប្រើ​ប្រាស់​ឧបករណ៍​ជំនួយ​ដង្ហើម​សិប្បនិម្មិត​ក្នុង​ករណី​ចាំបាច់​។​

៥. Persistent pulmonary hypertension: ជា​ជំងឺ​លើស​សម្ពាធ​ឈាម អាកទែ​ក្នុង​សួត ដែល​បណ្តាល​មកពី​មូលហេតុ​ផ្សេងៗ​ជាច្រើន​។ ក្នុង​ករណីនេះ​ យើង​ត្រូវ​ព្យាបាល​ភ្លាមៗ ដោយ​ប្រើ​ឧបករណ៍​ជំនួយ​ដង្ហើម ថ្នាំ Sidenafil ឬ​ឧស្ម័ន​ម៉ូ​ណូ​អុកស៊ីត​អាសូត NO។​

៦. Pneumothorax: ជា​ជំងឺ​ធ្លាយ​ស្រោម​សួត ដែល​អាច​បណ្តាល​ឲ្យ​ទារក​ស្លាប់​ភ្លាមៗ​។ ការ​ចោះ​ទ្រូង​ដើម្បី​បង្ហូរ​ខ្យល់​ចេញពី​ស្រោម​សួត និង​ឧបករណ៍​ជំនួយ​ដង្ហើម​ជា​មធ្យោបាយ​ព្យាបាល​តែមួយគត់​ដើម្បី​សង្គ្រោះ​ជីវិត​ទារក​។​

៧. Diaphragmatic hernia: ជា​ជំងឺ​ក្លន​លូន​ដោយ​សរីរាង្គ​របស់​ពោះ លូន​ចូលទៅក្នុង​ទ្រូង ហើយ​សង្កត់​ទៅ​លើ​សួត និង​បេះដូង​។ ជំងឺ​នេះ​ ទាមទារ​ឲ្យ​មាន​វត្តមាន​ចាំ​ចាច់​របស់​គ្រូពេទ្យ​ឯកទេស​ទារក ដើម្បី​ដាក់បញ្ចូល​ទុយយោ​ចូល​ក្នុង​បំពង់ខ្យល់ (Intubation) និង​ធ្វើការ​វះកាត់​ពេលដែល​ទារក​មាន​ស្ថាន​ភាព​នឹងន​។​

​ក្នុងករណី​សង្ស័យ​ថា ទារក​មាន​វិបត្តិ​ផ្លូវ​ដង្ហើម​បន្ទាប់ពី​សម្រាល​រួច មាតាបិតា ​ត្រូវ​ទាក់ទង​ទៅ​គ្រូ​ពេទ្យ​ជំនាញ​ឯកទេស​ទារក ដើម្បី​ព្យាបាល​ឲ្យ​បាន​ឆាប់រហ័ស និង​ប្រសិទ្ធភាព​។ ការសង្គ្រោះ​ទារក​បាន​ដោយ​ជោគជ័យ និង​គ្មាន​ផលវិបាក​ទៅ​អនាគត អាស្រ័យ​ដោយ​ការព្យាបាល​ដោយ​គ្រូពេទ្យ​ឯកទេស​ជំនាញ យ៉ាង​យកចិត្តទុកដាក់ និង​សម្ភារៈ​គ្រប់គ្រាន់​តាម​និយាម​សកល ដែល​មាននៅ​ផ្នែក​ប្រ​ពោ​ធន​កម្ម​ទារក នៃ​មន្ទីរពេទ្យ​កាល់ម៉ែត​៕

អត្ថបទ ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទី មុន

មហាសេដ្ឋីអូស្ត្រាលីម្នាក់ ប្រកាសគម្រោង ធ្វើឱ្យកប៉ាល់ទីតានិករស់ឡើងវិញ

ព័ត៌មានអន្ដរជាតិ១៣ នាទី មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម