Connect with us

សុខភាព

អ្នកជំងឺអូមីក្រុងក្លាយពូជស៊េរីថ្មី XE នឹងមានអាការចំនួន ៦ ក្រោយពេលឆ្លង

បានផុស

នៅ

ថ្មីៗនេះ អង្គការសុខភាពពិភពលោក (WHO) បានចេញការព្រមានថ្មីមួយ ទាក់ទងនឹងវីរុសកូវីដបំប្លែងខ្លួនកូនកាត់រវាង BA.1 និង BA.2 ដោយស្ថាប័នអន្តរជាតិមួយនេះបានលើកឡើងពីក្តីព្រួយបារម្ភលើកម្រិតនៃការឆ្លងកាន់តែខ្លាំង ហើយអាចបណ្តាលឲ្យមានហានិភ័យខ្ពស់នៃរលក កូវីដថ្មី។

ស្របពេលជាមួយគ្នានេះ ក្រុមអ្នកស្រាវជ្រាវបញ្ជាក់ថា វីរុសកូនកាត់ XE មានសមត្ថភាពចម្លងខ្លាំងជាងវីរុសបំប្លែងខ្លួនមុនៗដល់ទៅ ១០ដង ខណៈវាត្រូវបានគេរកឃើញជាលើកដំបូងនៅក្នុងចក្រភពអង់គ្លេសកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយ​ឡែក បើ​ងាក​មក​អាការដំបូង​នៃ​វីរុស​បំប្លែង​ខ្លួន​ថ្មី​ដែល​ទើប​តែ​រក​ឃើញ​នេះ​ដែរ ​WHO បញ្ជាក់ថាអ្នកជំងឺនឹងមានរោគសញ្ញាចំនួន ៦ ចំណុចចម្បងរួមមាន អស់​កម្លាំង វិល​មុខ ដោយ​ក្រោយ​មក វិវដ្ត​ទៅ​ជា​ឈឺ​ក្បាល ឈឺ​បំពង់​ក ឈឺសាច់​ដុំ និងក្ដៅ​ខ្លួន។ ក្រៅពីនោះ អ្នកជំងឺអាច​អាកា​ផ្សេង​ទៀត​​ដូច​ជា រាគរូស ក្អួត​ចង្អោរ ឈឺ​ពោះ​ និងពុំមានអាការបាត់បង់ក្លិន ឬរសជាតិឡើយ។

ថ្វីត្បិតសមត្ថភាពរបស់វីរុសកូនកាត់ XE មិនបង្កឲ្យមានជំងឺធ្ងន់ធ្ងរ និងកំពុងតាមដានស្ថានភាពក៏ដោយ ក៏អង្គការសុខភាពពិភពលោកព្រមានថា វាអាចជាវីរុសកូនកាត់ប្រភេទថ្មី ដែលក្លាយជាវីរុសលេចធ្លោបំផុតនាពេលអនាគត៕

អត្ថបទ៖ សន្យា

ចុចអាន៖ អូមីក្រុង​ ក្លាយពូជ XE ឆ្លងខ្លាំងជាងវីរុសមុនៗ ១០ដង ដែល WHO​ បារម្ភខ្លាំង ពេលនេះរកឃើញនៅក្បែរកម្ពុជា ហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៧ នាទី មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ២ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ២ ម៉ោង មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ-និយោជិត សរសើរថា ពេលមកបើកលុយ ក្រសួងការងារ បានយកចិត្តទុកដាក់លើសពីការរំពឹងទុក

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម