អ្វី​ទៅជា​ជំងឺ​សើស្បែក “​កមរមាស់ ឬ​អាត់​”
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

អ្វី​ទៅជា​ជំងឺ​សើស្បែក “​កមរមាស់ ឬ​អាត់​”

Published

on

​កមរមាស់ ជា​ជំងឺ​មួយ​ក្នុងចំណោម​ជំងឺ​សើ​ស្បែក ដែល​ជួប​ច្រើន​ញឹកញាប់ នៅ​ប្រទេស​កម្ពុជា​យើង​។ ជា​ជំងឺ​ដែល​មាន​កន្ទួល និង​ពងទឹក ហើយ​រមាស់​ពាសពេញ​ខ្លួនប្រាណ ដែល​បណ្តាល​មកពី​ពពួក​ប៉ា​រា​ស៊ិត​ឬ​ចៃ​។ ការ​ចម្លង​ជំងឺ​នេះ​កើតឡើង​តាមរយៈ

– កា​រប៉ះ​ពាល់​ផ្ទាល់​រវាង​អ្នកជា និង​អ្នកជំងឺ​

– ប៉ះពាល់​ជាមួយ​សម្ភារៈ​ប្រើប្រាស់ (​សំលៀកបំពាក់ ស្រោម​ពូក​…) ដែល​មាន​មេរោគ​

– មនុស្ស​ច្រើន​រស់នៅ​ផ្តុំ​គ្នា ឬ​រស់នៅ​ជាមួយគ្នា​។​

​ក​) រោគសញ្ញា​

– ច្រើន​កើត​នៅ​កន្លែង​ណា​ ដែល​មាន​រាង​ត្រង់​ផ្នត់ៗ ឬ​ក្រវៀចក្រវៀន​នៃ​ស្បែក ចង្វែក​ម្រាមដៃ កដៃ ចង្កេះ គូថ ផ្ទៃ​ខាងក្នុង​ប្រអប់​ភ្លៅ និង​កជើង ដែល​ស្តែងចេញ​ជា​កន្ទួល ឬ​ពងទឹក (​ពងទឹក​មិនសូវ​ប្រទះឃើញ​ទេ ព្រោះ​វា​ត្រូវ​បំផ្លាញ​យ៉ាង​លឿន​ដោយ​ការ​អេះ​ត្រដុស​របស់​អ្នកជំងឺ​)​។​

– ចំពោះ​ស្ត្រី​វិញ គេ​ឃើញ​ច្រើន​កើតមាន​នៅលើ​ក្បាលដោះ រីឯ​បុរស​ភាគច្រើន​កើត​នៅលើ​លិង្គ និង​លើ​ស្បែក​ពងស្វាស​។​

– ជំងឺ​នេះ ​កម្រ​កើតមាន​នៅ​លើ​ផ្ទៃមុខ​មនុស្ស​ពេញវ័យ​ណាស់ ប្រសិនបើ​ក្មេង​តូចៗ និង​អ្នកមាន​មេរោគ​ហ៊ី​វ (HIV+) គេ​សង្កេតឃើញ​មាន​នៅ​លើ​ផ្ទៃមុខ បាតដៃ បាតជើង រួម​ទាំង​ខ្លួនប្រាណ​ផង​ដែរ​។​

​ការកើតមាន​ទាំងនេះ បង្ក​ឲ្យ​មានការ​រមាស់​យ៉ាង​ខ្លាំង ជាពិសេស​នៅពេល​យប់​។ ជាទូទៅ​តែងមាន​ឃើញ​ស្នាម​អេះ និង​ស្នាម​ក្រហូង​ដាច់​រលាត់ស្បែក ការឆ្លង​រោគ ជាមួយនិង​ការកកើត​ពង​ខ្ទុះ និង​ក្រមរ​ធំៗ ត្រូវ​បាន​ជួប​ញឹកញាប់​គួរសម​ដែរ​។​

​ខ​) ការវិវត្តន៍​

​ជំងឺ​កមរមាស់ ដែល​មិនបាន​ព្យាបាល អាច​ក្លាយ​ជា​ជំងឺ​រ៉ាំរ៉ៃ​រួម​ជា​មួយ​នឹង​ការ​ថយ​ចុះ​កម្រិត​រមាស់​។ ការ​បាត់​រមាស់​មិនមែន​មានន័យថា ​ពពួក​ប៉ារ៉ាស៊ីត ឬ​ចៃ​នោះ​បាត់ ឬ​ស្លាប់​ឡើយ​។ ការ​លាប់​ឡើងវិញ​ ដែល​បណ្តាល​ពី​ការ​ព្យាបាល​មិន​ត្រឹមត្រូវ​កើតមាន​ជារឿយៗ ហើយ​វា​ត្រូវ​បាន​បិទបាំង​រោគសញ្ញា​ផ្សេងៗ ដោយ​ការ​លាប​ពពួក​គ័​រ​ទី​គួ​អ៊ី​ត (​ថ្នាំលាប​ឲ្យ​ស្បែ​កស ឬ​ស្បែក​រលោង​) ច្រើនពេក​។​

​គ​) ការព្យាបាល​

– ត្រូវ​ព្យាបាល​ក្រុម​គ្រួសារ​ទាំងមូល​រួមគ្នា​ក្នុង​ពេល​តែមួយ ដើម្បី​ជៀសវាង​ការឆ្លង​សារ​ចុះ​សារ​ឡើង ឬ​លាប់​ឡើងវិញ​

– ត្រូវ​លាបថ្នាំ​ដែល​មាន​ការណែនាំ​ដោយ​គ្រូពេទ្យ​ជំនាញ​ឯកទេស​

– មុជទឹក ហើយ​ដុស​កន្លែង​ដែល​កើតមាន​ជំងឺ​នេះ ជាមួយ​បន្ទះ​ក្រណាត់​ស្អាត នៅពេល​យប់​

– លាបថ្នាំ ឲ្យ​ពេញ​ខ្លួន​ទាំងអស់ ពី​ក​ដល់​ចុងជើង (​គ្រប់​កន្លុកកន្លៀត​ទាំងអស់​)

– ទុក​ឲ្យ​ស្ងួត ហើយ​រក្សា​វា​ឲ្យ​នៅ​លើ​ស្បែក​ខ្លួន​មួយ​យប់​ទល់​ភ្លឺ (១២​ម៉ោង​)

– មុជទឹក​ជម្រះ​កាយ​វិញ​ បាន​នៅ​ពេល​ព្រឹក​

– ធ្វើ​ដូចខាងលើ​ម្តងទៀត នៅ​យប់​ទី​២ ទី​៣ រហូតដល់​មួយអាទិត្យ​

– ផ្លាស់​ប្តូរ ហើយ​បោក​គក់ សំលៀកបំពាក់ កម្រាលពូក ភួយ មុង ដែល​មាន​មេរោគ ជាមួយ​សាប៊ូ ស្រុះ​ទឹក​ក្កៅ និង​ហាលថ្ងៃ​ឲ្យ​បាន​ស្ងួត

“ សូម​ណែនាំ​ក្រុម​គ្រួសារ ឬ​អ្នក​ជុំវិញ​ខ្លួន​ដែល​ជា​ប់​ពាក់ព័ន្ធ​ជាពិសេស​អ្នកមាន​ផ្ទៃពោះ បើសិន​ជាមាន​រោគសញ្ញា​ដូចខាងលើ​។ ក្រុមគ្រូពេទ្យ​ឯកទេស​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត រង់ចាំ​ទទួល​ជួប​ពិគ្រោះ និង​ផ្តល់ជូន​ព័ត៌មាន​គ្រប់​ស្ថានភាព​ជំងឺ ដើម្បី​ជៀសវាង​បញ្ហា​ផ្សេងៗ​ដែល​បង្ក​ឲ្យ​មាន​ផលប៉ះពាល់ ពិសេស​ដល់​ទារក​ក្នុង​ផ្ទៃ ”៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​មូល​ហេតុ​ ដែល​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ ចំពោះ​មនុស្ស​ពេញ​វ័យ​!

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ8 mins ago

សួនសត្វសហរដ្ឋអាមេរិកចាក់វ៉ាក់សាំងការពារកូវីដដល់ស្វាឪ

ព័ត៌មានជាតិ10 mins ago

ផ្អាកផ្ទះ​ជួល​មួយ​កន្លែង​​ទៀត​នៅ​ព្រះសីហនុ ក្រោយ​រក​ឃើញ​​​អ្នក​ស្នាក់​នៅ​វិជ្ជមាន​កូវីដ១៩​

ព័ត៌មានជាតិ24 mins ago

ថ្នាក់ដឹកនាំ​ខេត្តតាកែវ​អញ្ជើញ​ចុះសួរសុខទុក្ខ និង​នាំយក​គ្រឿងឧបភោគ​មួយចំនួនធំ ជូន​កងកម្លាំង​ឈរជើង​នៅតាម​បន្ទាត់​ព្រំដែន កម្ពុជា​-​វៀតណាម​

ព័ត៌មានជាតិ37 mins ago

បង្ក្រាប​ទីតាំង​ល្បែងភ្នាល់​បាល់​តាម​internet មួយកន្លែង​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​១០​នាក់​និង​ដកហូត​សម្ភារ​កុំព្យូទ័រ​មួយចំនួន​

ព័ត៌មានជាតិ56 mins ago

ខេត្តព្រះសីហនុ សម្រេចយកទីតាំងសាលាបឋមសិក្សា និង អនុវិទ្យាល័យតេ ជោសែនកម្មករសម្រាប់ចាក់វ៉ាក់សាំង កូវីដ១៩

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services